ព័ត៌មានជាតិ
ពលរដ្ឋនៅតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញចាប់ផ្ដើម ត្អូញត្អែរបញ្ហាទឹកដាច់
ប្រជាពលរដ្ឋរស់នៅតំបន់មួយចំនួន នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានត្អូញត្អែអំពីបញ្ហា ដាច់ទឹក ចរន្តទឹកចុះខ្សោយ ពិបាកប្រើប្រាស់តាមតម្រូវការប្រចាំថ្ងៃ។ ពួកគាត់ស្នើឱ្យរដ្ឋាករទឹកជួយដោះស្រាយបញ្ហាសម្ពាធទឹកចុះខ្សោយ ហើយឱ្យបញ្ឈប់ការប្រើម៉ូទ័របូមទឹក ដែលបងប្អូនប្រជាពលរដ្ឋមួយចំនួនកំពុងប្រើ។

លោក សុខ ធារ៉ា រស់នៅភូមិព្រៃទា១ សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្រាប់ថា បញ្ហាកង្វះទឹកប្រើប្រាស់នៅផ្ទះរបស់លោក បានកើតឡើងអំឡុងពេល១ សប្តាហ៍កន្លងមកនេះ ដោយចរន្តទឹកហូរខ្សោយខ្លាំងនៅម៉ោង ៦ ល្ងាច គ្មានទឹកប្រើ រហូតដល់ម៉ោង ១២ ទើបទឹកមកវិញ ហើយលុះដល់ម៉ោង ៦ ព្រឹក ក៏ចរន្តទឹកចុះខ្សោយទៀត ពិបាកប្រើប្រចាំថ្ងៃ។ លោក សំណូមពរឱ្យអាជ្ញាធរដោះស្រាយ និងបញ្ឈប់ការប្រើម៉ូទ័របូមទឹក ដើម្បីឱ្យមានតម្លាភាព។

ប្រជាពលរដ្ឋម្នាក់ទៀត សុំមិនបញ្ចេញឈ្មោះ រស់នៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ បានប្រាប់ថា មួយរយៈនេះ សម្ពាធទឹកចុះខ្សោយ ពេលថ្ងៃជាន់ឡៅតឿក៏ទឹកគ្មានទឹកប្រើ រហូតដល់យប់ម៉ោង ៩ ទើបមានទឹកប្រើវិញ។
លោកប្រាប់ថា ” បើពេលថ្ងៃវិញត្រឹមជាន់ឡៅតឿក៏ទឹកឡើងមិនរួចដែរ ទាល់តែយប់ម៉ោង៩ ជាងអីទើបមានទឹកឡើងរួច” ។ ប្រជាពលរដ្ឋរូបនេះ ក៏ស្នើរដ្ឋករទឹកជួយពិនិត្យតំបន់ដែលលោកកំពុងរស់នៅផងដែរ។

ក្រៅពីនេះ ក៏មានការសំណូមពរមួយចំនួនរបស់ប្រជាពលរដ្ឋ បានលើកឡើងនៅលើខ្ទង់ Comment ផេកផ្លូវការរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញត្អូញត្អែអំពីបញ្ហាដាច់ទឹក សម្ពាធទឹកចុះខ្សោយ នៅពេលព្រឹក និងពេលថ្ងៃ នៅតំបន់មួយចំនួនទៀតដូចជា នៅខណ្ឌកំបូល ខណ្ឌមានជ័យ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
កម្ពុជាថ្មី មិនអាចសុំការអត្ថាធិប្បាយពីលោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានទេ។ ប៉ុន្តែនៅឆ្នាំមុន បញ្ហាកង្វះទឹកប្រើប្រាស់ សម្រាប់អ្នករស់នៅតំបន់ជាយក្រុងរាជធានីភ្នំពេញ បានកើតឡើងនារដូវប្រាំង ដោយសារតែតម្រូវការមានការកើនឡើប្រមាណ៧៥ម៉ែត្រគូប ក្នុងមួយថ្ងៃ ខណៈការផលិតបានត្រឹមជាង៦០ម៉ឺនម៉ែត្រគូប។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ធ្លាប់បញ្ជាក់ថា “បច្ចុប្បន្នកំណើន ប្រជាពលរដ្ឋ ការវិនិយោគវិស័យសំណង់ (ខុនដូ បុរី ឃ្លាំង ផ្សារទំនើប) វិស័យពាណិជ្ជកម្ម និងវិស័យផ្សេងៗ ក្នុងរាជធានីភ្នំពេញ មានការកើនឡើ ងរាល់ថ្ងៃ ដែលជាហេតុនាំឱ្យតម្រូវការប្រើប្រាស់ទឹកស្អាតកើនលើសពីសមត្ថភាពផលិត រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបាននឹងកំពុងជម្រុញពន្លឿនការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដែលមានសមត្ថភាពផលិត ៣៩០,០០០ម៣/ថ្ងៃ ដែលពេលនេះ សម្រេចបានប្រមាណជា ៥០% ហើយគ្រោងនឹងបញ្ចប់ហើយដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៣ ដើម្បីបំពេញសេចក្តីត្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ”៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?