ព័ត៌មានជាតិ
GMAC ណែនាំឲ្យសមាជិករបស់ខ្លួន ជំរុញការចាក់វ៉ាក់សាំងដូសជំរុញ ជូនកម្មករក្នុងរាជធានីភ្នំពេញ
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានណែនាំដល់ដល់សមាជិករបស់ខ្លួន អំពីការជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី ៣ និងដូសទី ៤ ជូនកម្មករ-និយោជិត នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
សេចក្ដីជូនដំណឹងរបស់ GMAC នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២២នេះ បានឲ្យដឹងថា យោងតាមស្មារតី នៃកិច្ចប្រជុំស្តីពីការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគកូវីដបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង (Omicron) នៅតាមរោងចក្រ សហគ្រាស និងការជំរុញកម្មករ-និយោជិតឲ្យមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រវាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងសាលារាជធានីភ្នំពេញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាភាគីដែលពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរសុខាភិបាល ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២២។
ដូច្នេះសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានក្រើនរំលឹកដល់បណ្តារោងចក្រ-សហគ្រាស ដែលជាសមាជិកទាំងអស់ ឲ្យបង្កើនការយកចិត្តទុកបន្ថែមទៀត ទៅលើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩៕


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក