Connect with us

ព័ត៌មានជាតិ

ទីម័រខាងកើតបន្តស្នើកម្ពុជា ជួយឱ្យបានចូលជាសមាជិកអាស៊ាន

បានផុស

នៅ

រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតលោកជំទាវបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រ៉េស ម៉ាញ៉ូ(ADALJÍZA ALBERTINA XAVIER REIS MAGNO) បានគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមជាប្រធានអាស៊ានជួយដល់ប្រទេសទីម័រខាងកើត ឱ្យបានចូលជាសមាជិកអាស៊ាន។ ការស្នើនេះ នៅក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាជាមួយសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី ២៨ មករានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានឲ្យដឹងថា ក្នុងជំនួបនេះ លោកជំទាវរដ្ឋមន្រ្តីការបរទេសទីម័រខាងកើតបានគោរពស្នើសុំសម្ដេចតេជោ ដើម្បីបញ្ជូនអ្នកបច្ចេកទេសទីម័រខាងកើតមកសិក្សាពីកម្ពុជា ពាក់ព័ន្ធនឹងការចូលខ្លួនទៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក WTO និងការចូលខ្លួនទៅក្នុងសហគមន៍អាស៊ាន។ លើសពីនេះទៀត លោកជំទាវ បានគោរពស្នើសុំសម្ដេចតេជោក្នុងនាមជាប្រធានអាស៊ានជួយប្រទេសទីម័រខាងកើតឲ្យបានចូលជាសមាជិកអាស៊ាន ហើយក៏បានគោរពស្នើសុំអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោផងដែរ ដើម្បីធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។

ជាការឆ្លើយតបទៅនឹងសំណើនៃការសុំចូលជាសមាជិកអាស៊ានសម្ដេចតេជោ មានប្រសាសន៍ថា កម្ពុជា តែងតែគាំទ្រប្រទេសទីម័រខាងកើត ចូលជាសមាជិកអាស៊ាន ហើយចំពោះមុខកម្ពុជានឹងបន្តជំរុញ សសរស្ដម្ភសេដ្ឋកិច្ច និងសង្គម វប្បធម៌អាស៊ាន ខិតខំរៀបចំបេសកកម្មស្វែងរកការពិតនៅប្រទេសទីម័រខាងកើតឲ្យបានឆាប់ ដើម្បីជាមូលដ្ឋានក្នុងការវាយតម្លៃ និងរៀបចំផែនទីចង្អុលផ្លូវ និងពេលវេលាច្បាស់លាស់ សម្រាប់ទីម័រខាងកើត ចូលជាសមាជិកអាស៊ាន។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីសម្ដេចតេជោនាយករដ្ឋមន្ត្រី ស្វាគមន៍ក្នុងការបញ្ជូនអ្នកបច្ចេកទេសទីម័រខាងកើត មកកម្ពុជាដើម្បីសិក្សាស្វែងយល់ក្នុងការ ចូលជាសមាជិកអង្គការ WTO និងការចូលជាសមាជិកអាស៊ានហើយជាមួយនេះសម្ដេចក៏ស្នើឲ្យស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរជួបពិភាក្សាគ្នាដើម្បីរិះរកវិធីជំរុញ ឲ្យមានការផ្លាស់ប្ដូរផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មឡើងវិញ ជាពិសេសជំរុញការអនុវត្តឲ្យមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងអនុស្សរណៈ ដែលបានចុះហត្ថលេខារួចហើយ ។

ជាងនេះទៀតសម្ដេចតេជោបានស្នើឲ្យទីម័រខាងកើត ចាប់ផ្ដើមពិនិត្យលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច ក្នុងការចាប់បញ្ជាទិញអង្ករពីកម្ពុជា ហើយក្នុងការបញ្ជាទិញអង្ករពីកម្ពុជានេះ សម្តេចតេជោ មានប្រសាសន៍ថា អ្នកវិនិយោគរបស់ទីម័រខាងកើត អាចមកវិនិយោគ ទាំងខាងម៉ាស៊ីនកិនស្រូវទាំងឃ្លាំងស្តុកស្រូវ និងទាំងហេដ្ឋារចនាសម្ព័ន្ធសម្រាប់នាំចេញ ដើម្បីជាស្ថេរភាពក្នុងការផ្គត់ផ្គង់អង្ករទៅប្រទេសទីម័រខាងកើត។ សម្ដេចតេជោ ក៏បានស្នើឲ្យទីម័រខាងកើត ពិចារណាលើការផ្ដួចផ្ដើមឲ្យមានកិច្ចសហប្រតិបត្តិការ ត្បូង-ត្បូង ជាពិសេសពិនិត្យឲ្យមានកិច្ចព្រមព្រៀងគាំពារវិនិយោគ ,កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីនិងកិច្ចព្រម ព្រៀងមិនយកពន្ធត្រួតគ្នារវាងប្រទេសទាំងពីរផងដែរ៕ ដោយ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៨ នាទីutes មុន

មន្ត្រីកសិកម្ម អំពាវនាវឱ្យកសិករ ចូលរួមជាមួយ​សហគមន៍​​កសិកម្មទំនើប ដើម្បីធានាស្ថិរភាពតម្លៃកសិផល

កីឡា១០ នាទីutes មុន

ឃួង​ ឡាំកូស៊ីន​ បញ្ជាក់​ពី​ស្ថានភាព​របួស​របស់​ខ្លួន​ក្រោយ​ភ្លាត់​សន្លប់​នៅ​សង្វៀន​បាយ័ន​

កីឡា១២ នាទីutes មុន

Szczęsny ត្រឡប់ពីចូលនិវត្តន៍ បង្ហាញទម្រង់លេងល្អ Barca ត្រៀមបន្តកុងត្រាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ណេ តាន់យ៉ាហ៊ូ សន្យា​ឲ្យ​​មេដឹកនាំ​​ហាម៉ាសរួច​ជីវិត​ដោយ​សុវត្ថិភាព ក្រោម​លក្ខខណ្ឌ​​នៃ​ការ​រំសាយ​អាវុធ

ព័ត៌មានជាតិ២២ នាទីutes មុន

អ្នកនាំពាក្យរង ថា សុខភាពមន្ត្រី ជាកត្តាកំណត់ផលិតភាពការងារ ដែលក្រសួងមហាផ្ទៃតែងយកចិត្តទុកដាក់

Sokha Hotels

ព័ត៌មានពេញនិយម