ព័ត៌មានជាតិ
រដ្ឋាភិបាលពង្រីកវិសាលភាពផ្គត់ផ្គង់ទឹកស្អាត ១០០ ភាគរយ ត្រឹមឆ្នាំ ២០២៥
គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ ពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង ទីប្រជុំជនឱ្យបាន ៩0 ភាគរយ នៅឆ្នាំ ២០២៣ និង ១០០ ភាគរយ ត្រឹមឆ្នាំ ២០២៥ ដោយឈរលើលក្ខខណ្ឌបួនយ៉ាងគឺ ទឹកត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ។ នេះជាការបញ្ជាក់របស់លោកកិត្តិ សេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាព្រឹកថ្ងៃទី ២៨ ខែ មករា នេះ។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/61f367a1ab1f7-1024x682.jpeg)
កម្ពុជា និងជប៉ុន បើកសិក្ខាសាលារួមគ្នាលើកទី ១៤ ដើម្បីពិនិត្យមើលអំពីវិស័យទឹកស្អាតរបស់កម្ពុជា ស្ថានភាព បញ្ហាប្រឈមការត្រៀមអនុវត្តច្បាប់ស្តីពីការគ្រប់គ្រង ការផ្គត់ផ្គង់ទឹកស្អាត និងស្ថានភាពប្រព័ន្ធប្រព្រឹត្តិកម្មសម្អាតទឹកនៅកម្ពុជា, ការសហការគាំទ្ររបស់ភាគីជប៉ុនដល់វិស័យទឹកស្អាតនៅកម្ពុជា និងទំនាក់ទំនងរវាងការផ្គត់ផ្គង់ទឹកស្អាតសុខភាពសាធារណៈ និងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
សិក្ខាសាលារយៈពេលពីរថ្ងៃនេះ ស្ថិតក្រោមការឧបត្ថម្ភរបស់អង្គភាពទឹកស្អាត និងប្រព័ន្ធអនាម័យក្រុងគីតាគ្យូស៊ុ-សមាគមអាជីវកម្មទឹកស្អាតក្រៅប្រទេស ក្រុងគីតាគ្យូស៊ុ (KOWBA) ប្រទេសជប៉ុន និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ដោយមានកិច្ចសហការរៀបចំគាំទ្រពីក្រសួងសុខាភិបាលការងារ និងសុខមាលភាពនៃប្រទេសជប៉ុន (MHLW) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន JICA។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/5b7b7867d272b.jpg)
លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំឱ្យមានសិក្ខាសាលានេះឡើង ជារៀងរាល់ឆ្នាំដែលមកដល់ពេលនេះជាសិក្ខាសាលាលើកទី ១៤ ហើយ បើទោះជានៅមានវិបត្តិកូវីដ-១៩ក៏ដោយ។ នេះបានបង្ហាញនូវទំនាក់ទំនងដ៏ល្អរវាងកម្ពជា-ជប៉ុន ហើយប្រជាជនកម្ពុជាតែងនឹកគុណដល់ប្រទេសជប៉ុនដែលបានដើរតួយ៉ាងសំខាន់លើវិស័យទឹកស្អាតនៅកម្ពុជា ដូចសុភាសិតខ្មែរដែលថា បានផ្លែឈើហូបត្រូវនឹកឃើញដល់អ្នកដាំដើមឈើ។ លោកទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណជាពិសេសចំពោះវិស័យឯកជនរបស់ជប៉ុនដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមសិក្ខាសាលានេះទាំងការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/61f3678b57f99-1024x576.jpg)
លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយនេះ ក្រសួងបាន និងកំពុងខិតខំប្រឹងប្រែងក្នុងការជំរុញការអភិវឌ្ឍវិស័យទឹកស្អាត តាមរយៈការកសាងឯកសារបទដ្ឋានគតិយុត្តិ, ការវិនិយោគលើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត, ការពង្រឹងស្ថាប័នរបស់អង្គភាពរដ្ឋាករទឹកសាធារណៈរួមមាន៖ ការចុះពិនិត្យវឌ្ឍនភាព និងការជំរុញអង្គភាពរដ្ឋាករទឹកសាធារណៈឱ្យទៅជាអង្គភាពស្វយ័ត, ការលើកទឹកចិត្ត និងពន្លឿនការចេញប្រកាសអនុញ្ញាតជូនប្រតិបត្តិករទឹកស្អាតឯកជនក្នុងការ ចូលរួមអភិវឌ្ឍន៍វិស័យទឹកស្អាត, ការពង្រឹងសមត្ថភាពធនធានមនុស្សសម្រាប់វិស័យ, ការកសាងឧបករណ៍នានាសម្រាប់គាំទ្រដល់ការដឹកនាំវិស័យ និងការកៀរគរហិរញ្ញប្បទានសម្រាប់វិស័យនេះជាដើម៕
អត្ថបទ៖ ណារី
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?