ព័ត៌មានជាតិ
ចិនផ្តល់ឱសថព្យាបាលជំងឺកូវីដ-១៩ ជាង១តោន ដល់កម្ពុជា
រដ្ឋាភិបាលចិន បានផ្ដល់ឱសថព្យាបាលជំងឺកូវីដ-១៩ ចំនួនជាង១ តោន(១១២៥គីឡូ ក្រាម )ដល់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិននាព្រឹកថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២២ ។ ពិធីប្រគល់ និងទទួលនេះ ធ្វើឡើងនៅក្រសួងសុខាភិបាល ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី និងជាសហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដើម្បីចាត់ចែងព្យាបាលអ្នកកើតជំងឺកូវីដ-១៩ ជាពិសេសមេរោគបន្លែងថ្មីអូមីក្រុង។

ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាដែលមានក្រសួង សុខាភិបាលជាសេនាធិការកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងថា ការទប់ស្កាត់ការរាតត្បាតនូវជំងឺកូវីដ-១៩ព្រមទាំងការចាក់វ៉ាក់សាំងការពារជំងឺនេះបានចំនួន ៨៩,៦៦ភាគរយ។ ជោគជ័យនៃការ ទប់ស្កាត់កូវីដ១៩នៅកម្ពុជាក៏មានការរួមចំណែករបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននូវវ៉ាក់សាំងជាច្រើនលានដូសមកកម្ពុជា ព្រមទាំងបរិក្ខាពេទ្យទំនើបៗផ្សេងទៀតជាច្រើន។

ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតនិងប្រជាជនចិន ដែលបានផ្តល់ឱសថព្យាបាលជំងឺកូវីដ-១៩ ជាង១តោនដល់គណៈកម្មាធិការសម្របសម្រួលអន្តរដ្ឋាភិបាលកម្ពុជា-ចិន។ លោកឧបនាយករដ្ឋមន្តី ហោ ណាំហុង ក៏បានប្រគល់ដល់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីសុខាភិបាលសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ។ លោកបានលើកការសរសើរដល់ក្រុមគ្រូពេទ្យនិងបុគ្គលិកពេទ្យទាំង អស់ដែលបានចូលរួមព្យាបាលអ្នកជំងឺកូវីដ-១៩ បានជោគជ័យពេញលេញ។

ជាមួយគ្នានេះ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានថ្លែងថា ទាំងរដ្ឋាភិបាលនិងប្រជាជនចិនមានការគាំទ្រនិងចូលរួមទប់ស្កាត់កូវីដ១៩ព្រមទាំងផ្តល់វ៉ាក់សាំងតាម លទ្ធភាព ដែលអាចធ្វើទៅបានជូនដល់កម្ពុជា។ តាំងពីមានការផ្ទុះកូវីដ១៩ ដំបូងនៅកម្ពុជាលោកបានបញ្ជាក់រួចហើយថា ប្រសិនបើកម្ពុជានៅតែមានកូវីដ១៩នោះជំនួយពីប្រទេសចិនមិនអាចបញ្ឍប់បានឡើយ ។ លោកឯកអគ្គរដ្ឋទូតបន្តថា កន្លងមកលោកធ្លាប់បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា ការចាក់វ៉ាក់សាំងដូសជំរុញប្រទេសចិន មានការគាំទ្រពេញទំហឹងនឹងផ្តល់ជំនួយឥតសំណងតាមតម្រូវការប្រទេសកម្ពុជា ក៏ដូចជាកំពុងតែជម្រុញការបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជា។
លោកឯកអគ្គរដ្ឋទូតចិនក៏បានបញ្ជាក់ថា ប្រទេសចិនបានបញ្ជូនក្រុមគ្រូពេទ្យបុរាណចិនមកព្យាបាលជំងឺកូវីដ១៩ ទោះបីប្រទេសកម្ពុជាមានភាពធូរស្រាលនៃជំងឺកូវីដ ១៩នេះក្តី ហើយក្រុមគ្រូពេទ្យបុរាណចិននេះ បានជ្រើសរើសយកប្រទេសកម្ពុជាមុនគេដំបូងគេ ក្នុងការព្យាបាលសម្រាប់ការងាររបស់ខ្លួននៅបរទេសព្រោះកម្ពុជាជាមិត្ត ដែកថែប៕ ដោយ៖ណារី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល