ព័ត៌មានជាតិ
លូទឹកសំអុយជាច្រើនកន្លែងបានបង្ហូរចូលទៅក្នុងព្រែកកំពត
ទឹកសំអុយលាយឡំជាមួយសំរាម ត្រូវបានបង្ហូរតាមលូជាច្រើនកន្លែង ចូលទៅព្រែកកំពង់បាយ ដែលជាដៃសមុទ្រមួយដែលកំពុងទាក់ទាញភ្ញៀវទេសចរកម្សាន្តតាមទឹកទស្សនាក្រុងកំពត ។
ទឹកសំអុយនេះមិនត្រឹមតែប៉ះពាល់សោភណភាពដងព្រែកកំពង់បាយ ប៉ុណ្ណោះទេ តែវាបាន ចោទជាបញ្ហាបរិស្ថាន សុខភាព របស់ពលរដ្ឋដែលប្រើប្រាស់ទឹកព្រែកកំពង់បាយ ទៀតផង ។
ភ្ញៀវទេសចរមួយចំនួន ដែលទៅលេងកម្សាន្តហាក់ដូចជាមានអារម្មណ៍ គិតថា ខ្លួនកំពុងតែលេងទឹកដែលពោរពេញទៅដោយមេរោគ ឬ កំពុងតែជិះទូកគយគន់សំរាមនៅតាមមាត់ព្រែក ។

ក្រៅពីប្រជាពលរដ្ឋដែលរស់នៅតាមដងព្រែកកំពត គេនៅសង្កេតឃើញមានអ្នកលក់ដូរនៅតាមមាត់ព្រែកកំពត ក៏បានចាក់កាកសំណល់ចូលទៅក្នុងទឹកព្រែក បន្ថែមទៀត ។
ប្រធានមន្ទីរ បរិស្ថាន ខេត្តកំពត លោក ស៊ុយ ធា ទទួលស្គាល់ ថា ទឹក កខ្វក់ បាន ហូរ ចូល ព្រែក កំពត មែនតាមរយៈ ប្រព័ន្ធលូ ចំនួន១៤ ខ្សែដែលបន្សល់តាំងពីសម័យបារាំង គ្រប់គ្រងមកម្ល៉េះ ។ លោកអះអាងថា អាជ្ញាធរធ្លាប់បាន សហការជាមួយក្រុមហ៊ុនដើម្បីសិក្សាពីគម្រោងបញ្ចៀសទឹកស្អុយ ចេញពីព្រែកកំពត ដែរ ប៉ុន្តែគម្រោងសិក្សាត្រូវ ចំណាយថវិកាច្រើនទើបត្រូវបរាជ័យទៅវិញ ។

ប្រធានមន្ទីរ បរិស្ថានបន្តថា អាជ្ញាធរខេត្ត បានសហការ ជាមួយធនាគារ អភិវឌ្ឍន៍អាស៊ី កំពុងសិក្សាពីគម្រោង ចម្រោះទឹកស្អុយនិង បង្វែរចេញពីព្រែកកំពត នាពេលខាងមុខ ។ ម្យ៉ាងទៀត រាជរដ្ឋាភិបាល ក៏គ្រោងប្រើប្រាស់ដីទំហំ ១០ហិកតា ដើម្បី ធ្វើជា អាងចម្រោះទឹកស្អុយមុននឹង បង្ហូរទឹកនោះ ទម្លាក់ទៅកាន់ព្រែក«ក្បាល រមាស»។ លោកអះអាងថា ប្រហែលជា នៅ ឆ្នាំ២០២១ នឹង ធ្វើ ហើយ ជាស្ថាពរក្នុងការរំដោះទឹក ស្អុយ ចេញពី ក្រុង កំពត ៕
អត្ថបទ ៖ ណារី

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?