Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីឆក់ទូរស័ព្ទ

បានផុស

នៅ

កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ នៃ​អ​ធិ​កា​រ​ដ្ធា​ន​នគរ​បាលខណ្ឌ​សែន​សុខ​ ធ្វើការ​ប​ង្ក្រាបឃាត់ខ្លួនជន​សង្ស័យ​ចំនួន៣ ដកហូតម៉ូតូ២គ្រឿង ពាក់ព័ន្ធ​ករណីឆក់ទូរស័ព្ទដៃពីនារីម្នាក់មានសម្រេច។

ករ​ណី​នេះ​បាន​កើត​ឡើង​កាលពី​ម៉ោង​១៧និង​០០​នាទី ថ្ងៃ​ទី​០៩ ខែ​ធ្នូ ​ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​តា រាង​បាល់ ផ្លូវ​១៩៥៨ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធាំនីភ្នំពេញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​០៣​នាក់មានឈ្មោះ ទី​១​ឈ្មោះ សៀន គឹម​សៀ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជន​ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​២៥ ផ្លូវ​បេតុង ភូមិ​ឡ​កំបោ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ (​មាន​សារធាតុ​ញៀន​) ។ ទី​២​ឈ្មោះ ផា ថុ​នា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជន​ជា​តិ​ខ្មែរ មុខរបរ​គ្មាន ស្នាក់​នៅផ្ទះ​សង់​ថ្មី ផ្លូវ​បេតុង ភូមិ​ក​ណ្តាល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​(មាន​សារធាតុ​ញៀន​)។ និង​ទី​៣ ឈ្មោះ រ៉ូ​ហ្សា ស្កា​ដេវីត ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់​នៅផ្ទះ​សង់​ថ្មី ផ្លូវ​បេតុង ភូមិ ឃ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ(​មាន​សារធាតុ​ញៀន​) ។​

ចំណែក​ជនរងគ្រោះ​ឈ្មោះ អៀង ហ៊ុយ​សៀង ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជន​ជាតិខ្មែរ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​លេខ១៦៥ ផ្លូវ​បេតុង ភូមិ​ថ្មគោល សង្កាត់​កោ​ម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាំ​ជ​ធានី ភ្នំ​ពេញ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹ​ងថា ជនសង្ស័យ​ទាំង​០៣​នាក់​បា​នធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​០២​គ្រឿង មាន​គ្នា​០៣​នាក់ ឆក់​ទូរ​ស​ព្ទ័​ដៃ​អាយ​ហ្វូ​ន​របស់​ជនរងគ្រោះ​ ដែល​កំពុង​ធ្វើដំណើរ​តា​ម​ផ្លូវ ​ក្រោយមក​កម្លាំង​សមត្ថ កិច្ច​ជំនាញ​ដេញស្ទាក់​បង្ក្រាប​និង​ឃាត់ខ្លួន​បានតែ​ម្តង​។

សមត្ថកិច្ច​បាន​ប​ញ្ជា​ក់​ថាដកហូតម៉ូតូ​០២​គ្រឿង​(១-​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GU-4994 , ២-​ម៉ា​ក​និច ពណ៌​ស ផលិត​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ​ភ្នំពេញ​1IF-២៨០២ ជារបស់​ជនសង្ស័យជិះធ្វើសកម្មភាព។​ចំណែកទរស័ព្ទឆក់​ទូរ​សព្ទ័​ សមត្ថកិច្ចបានប្រគល់​ឲ្យ​ជនរងគ្រោះ​វិញ។

បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អ​នុវត្ត​តា​ម​និ​តិ​វិធី​៕​

អត្ថបទដោយ ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា១១ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ១៥ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ១៨ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម