ព័ត៌មានជាតិ
អភិបាលរាជធានី ស្នើសូមឲ្យទូតអារ៉ាប៊ីសាអ៊ូឌីតជួយអំពាវនាវអ្នកមាននិយោគទុន មកបណ្ដាក់ទុន រកស៊ីឲ្យបានច្រើន នៅរាជធានីភ្នំពេញ
ភ្នំពេញ ៖ លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានស្នើសូមឲ្យឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម មាននិងវសនដ្ឋាននៅទីក្រុងហាណូយ ជួយអំពាវនាវ ទៅដល់អ្នកវិនិយោគទុន ប្រទេសអារ៉ាប៊ីសាអ៊ូឌីត អោយមកវិនិយោគ បណ្ដាក់ទុន រកស៊ីនៅរាជធានីភ្នំពេញអោយបានច្រើន ខណៈដែលរាជធានីភ្នំពេញបានបើកសេដ្ឋកិច្ចប្រទេសឡើងវិញ ក្រោយពីជំងឺកូវីដ-១៩មានភាពធូរស្រាល ដែលអាចទប់ស្កាត់ការរីករាលដាលជំងឺនេះបានល្អប្រសើរ។

ការស្នើឡើងបែបនេះ របស់លោកឃួង ស្រេង បានធ្វើការឡើង កាលពីល្ងាចថ្ងៃទី២៨ មករាឆ្នាំ២០២២ ក្នុងជំនួបសំដែងការគួរសម រវាងលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងលោក ហ្វាហាត់ សាអ៊ូឌ អាល់សូវៃលឹម (H.E Saul F.MAL Suwelim) ឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម មាននិវសនដ្ឋាននៅទីក្រុងហាណូយ នៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា នៅរាជធានីភ្នំពេញមានកម្មករ កម្មការិនីបម្រើការងារប្រមាណ៦០ម៉ឺននាក់ ។ រាជធានីភ្នំពេញ ក៏ដូចជា ប្រទេសកម្ពុជាទាំងមូលបានបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ បានយ៉ាងល្អ ដោយសារ ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន បានស្រោចវ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានល្អ រហូតទទួលបានចំណាត់ថ្នាក់លេខ៣ លើពិភពលោក និងបានបើកសេដ្ឋកិច្ច ប្រទេសអោយមានប្រក្រតីភាពឡើងវិញផងដែរ។
ទន្ទឹមនឹងនេះ លោកស្នើសូមឲ្យឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម មាននិវសនដ្ឋាននៅទីក្រុងហាណូយ ជួយអំពាវនាវ ទៅអ្នកវិនិយោគទុន ប្រទេសអារ៉ាប៊ីសាអ៊ូឌីតមកវិនិយោគ បណ្ដាក់ទុន រកស៊ីនៅរាជធានីភ្នំពេញអោយបានច្រើន ដូចជាទៅលើហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត មានទាំង លូ ប្រឡាយ ទឹកជាដើម ។ រាជធានីភ្នំពេញនិងទទួលយកអ្នកវិនិយោគទុនទាំងអស់ពីអារ៉ាប៊ីសាអូឌីត ។
លោកឃួង ស្រេង ក៏បានថ្លែងនូវ ការអរគុណផងដែរចំពោះបំណងល្អរបស់អារ៉ាប៊ីសាអ៊ូឌីតលើ កម្ចីឥណទាន ក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅកម្ពុជា តាមរយៈការសម្របសម្រួលពីលោកឧកញ៉ាអូស្មាន់ហាស្សាន់ផងដែរ។
លោក ហ្វាហាត់ សាអ៊ូឌ អាល់សូវៃលឹម (H.E Saul F.MAL Suwelim) បានមានប្រសាសន៍លើកឡើងថា រាជធានីភ្នំពេញ ពិតជាមានភាពស្រស់បំព្រង យើងបានជំរុញឲ្យមាន វិស័យទេសចរណ៍នៃប្រទេស ទាំងពីរ កម្ពុជា -អារ៉ាប៊ីសាអូឌីត មានភាពល្អប្រសើរ ដោយប្រជាពលអារ៉ាប៊ីសាអូឌីត បានមកទេសចរណ៍នៅកម្ពុជា ច្រើន ហើយពលរដ្ឋកម្ពុជាក៏បានទៅទេសចរ នៅប្រទេសអារ៉ាប៊ីសាអូឌីត ច្រើនផងដែរ ។

លោកមានបំណងចង់ចងសម្ព័ន្ធភាព ឲ្យកាន់តែល្អប្រសើរជាមួយនឹងប្រទេសកម្ពុជា ក្នុងនោះ រដ្ឋមន្ត្រីក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត មានបំណងមក ធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាដែរ ប៉ុន្តែត្រូវបានលើកពេលទៅវិញ ហើយគ្រោងនឹងមកទស្សនកិច្ចនៅប្រទេសកម្ពុជាក្នុងអំឡុងខែ មិនា ឆ្នាំ ២០២២ខាងមុខ។

លោក ហ្វាហាត់ សាអ៊ូឌ អាល់សូវៃលឹម បានទទួលស្គាល់ថា កម្ពុជាគឺជាប្រទេសមួយដែលមានលទ្ធិប្រជាធិបតេយ្យពេញលេញ ហើយក៏ជាប្រទេសមួយទប់ស្កាត់កូវីដ-១៩ បានយ៉ាងល្អប្រសើរផងដែរ។

លោកថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត គឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង២០ ដែលជាប្រទេសអ្នកមាន ដែលធ្វើអោយអារ៉ាប៊ីសាអ៊ូឌីត មានជំនួយជាច្រើន លើវិស័យមនុស្សធម៌ជាមួយចំនួនលើពិភពលោក ។ សម្រាប់កម្ពុជា អារ៉ាប៊ីសាអ៊ូឌីតបានជួយនិស្សិតកម្ពុជាចំនួន ៨៥កន្លែង ទាំង បរិញ្ញាបត្រនិងបណ្ឌិតផងដែរ៕
ដោយ ៖ ស្រីរ័ត្ន






-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ