Connect with us

ព័ត៌មានជាតិ

សិស្ស​ជាប់​បាក់ឌុបនិទ្ទេស A ​នៅ​ក្រុង​តាខ្មៅ​ទទួល​​រង្វាន់​ម៉ូតូម្នាក់ ១ គ្រឿង

បានផុស

នៅ

សិស្សជាប់និទ្ទេស A ចំនួន ៣២ នាក់នៅក្រុងតាខ្មៅ ទទួលបានម៉ូតូម្នាក់១គ្រឿងពីរដ្ឋបាលខេត្តកណ្តាល ដើម្បីជាការលើកទឹកចិត្តចំពោះការខិតខំសិក្សារៀនសូត្របស់សិស្សទទួលបានជ័យលាភីទោះបីជាស្ថិតក្នុងស្ថានភាពជំងឺកូវីដ១៩។

ពិធីប្រគល់រង្វាន់ជ័យលាភីសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងក្រុងតាខ្មៅបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីសិស្សជាប់និទ្ទេស A រដ្ឋបាលខេត្តកណ្តាលក៏បានផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់បាក់ឌុបនៅក្រុងតាខ្មៅផងដែរក្នុងនោះមានសិស្សជាប់និទ្ទេស B ចំនួន ១១៦ នាក់ ម្នាក់ៗទទួលបានថវិកា ៤០ម៉ឺនរៀល  និទ្ទេស C ចំនួន ២០២ នាក់ ម្នាក់ៗទទួលបានថវិកា ៣០ ម៉ឺនរៀល និទ្ទេស D ចំនួន ៣៥៦ នាក់ ម្នាក់ៗទទួលបានថវិកា ២០ ម៉ឺនរៀល និទ្ទេស E ចំនួន ៣៨៨ នាក់ ម្នាក់ៗទទួលបានថវិកា ១០ ម៉ឺនរៀល។ ជាមួយគ្នានេះ លោកគ្រូ អ្នកគ្រូ ចំនួន១២០នាក់ទទួលបានថវិកា១០ ម៉ឺនរៀល ក្នុងមួយនាក់ផងដែរ។

ថ្លែងនៅក្នុងពិធីនោះ លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងតាខ្មៅ បានសម្តែងនូវការកោតសរសើរ និងអបអរសាទរ ចំពោះសិស្សានុសិស្សដែលទទួលបានជ័យលាភីទាំងអស់ចំពោះការប្ដេជ្ញាចិត្តខ្ពស់ និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។

លោកបន្តថា លទ្ធផលដែលសម្រេចបានទាំងនេះ គឺអាស្រ័យដោយការយកចិត្តទុកដាក់របស់ ក្មួយៗជាជយលាភីផ្ទាល់ផង ក៏ដូចជាឪពុកម្តាយឬអាណាព្យាបាលផង ព្រមទាំងការជួយគាំទ្ររបស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលមានមន្ទីរ និងក្រសួងអប់រំ។

លោកម៉ៅ ភិរុណ បានបន្តទៀតថា ទោះបីជាក្នុងរយះពេល២ឆ្នាំកន្លងមកនេះបានរាតត្បាត និងគំរាមកំហែងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសបានប៉ះពាល់ដល់ការសិក្សាដោយផ្ទាល់របស់សិស្សដោយជម្ងឺកូវីដ-១៩ ដែលមិនអនុញ្ញាតអោយសិស្សបានមកទទួលការអប់រំដោយផ្ទាល់នៅសាលា តែសិស្សានុសិស្សអាចទទួលបានការរៀនសូត្រពីចម្ងាយក្រោមការយកចិត្តទុកដាក់បង្រៀនពីសំណាក់លោកគ្រូអ្នកគ្រូ។

លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានមានប្រសាសន៍ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយាភូមិ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ សម្រាប់ខេត្តកណ្តាលមានបេក្ខជនប្រឡងជាប់ សរុប ៥៩២៤ នាក់ (ស្រី៣៦០៥5នាក់) ស្មើនឹង៦៨.២២% នៃចំនួនបេក្ខជនមានឈ្មោះក្នុងបញ្ជីប្រឡង ក្នុងនោះនិទ្ទេស A សរុប ១២៧ នាក់ ស្រី៨៥នាក់ -និទ្ទេស B សរុប៤៦៣នាក់ ស្រី២៧៥នាក់ និទ្ទេស C សរុប៩៥១នាក់ ស្រី៦២៧ នាក់និទ្ទេស D សរុប១៩៦៤នាក់ ស្រី១២២១នាក់និទ្ទេស E សរុប២៤១៩ នាក់ ស្រី ១៣៩៧នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣៤ នាទីutes មុន

Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ

នយោបាយ៤៩ នាទីutes មុន

ប្រធានរដ្ឋសភារម្លឹកពីភាពងាយរងគ្រោះរបស់ស្ដ្រីពេលប្រទេសបាត់បង់សន្ដិភាព

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

អាមេរិក ចង់ឲ្យ Zelensky ចេញវីដេអូសុំទោស Trump ជាសាធារណៈ ទើបសុខចិត្ត

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម១១ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

សន្តិសុខសង្គម១១ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១៦ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម២២ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម