Connect with us

ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់លួចឈើធ្វើផ្ទះត្រូវសមត្ថកិច្ចឃាត់ខ្លួន

បានផុស

នៅ

បុរសម្នាក់ ត្រូវនគរបាលស្រុកវើនសៃ ខេត្តរតនគិរី ចាប់ខ្លួនពាក់ព័ន្ធករណីលួចឈើ ចំនូន៨ដុំ ដែលគេបម្រុងទុកធ្វើផ្ទះ ។ការឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោង១ និង៣០នាទីរសៀល កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិកងណក ឃុំវើនសៃ ស្រុកវើនសៃ ខេត្តរតនគិរី។

នគរបាលស្រុកវើនសៃ បានឲ្យដឹងថា រងគ្រោះមានឈ្មោះ សិប នេន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិកាវែត មុខរបរកសិករ បានរាយការណ៍មកសមត្ថកិច្ចថា មានគេចូលលួចយកទ្រព្យសម្បត្តិ ដូចជា ឈើដាក់ជើងតាង ចំនួន៤ដុំ និងឈើមេជណ្តើរចំនួន៤ដុំ ជាប្រភេទឈើធ្នង់សម្រាប់ធ្វើផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ច បានចាត់កម្លាំងប្រចាំបញ្ជារបស់អធិការសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំវើនសៃ ចុះស្រាវជ្រាវដល់ទីកន្លែងកើតហេតុ លុះដល់វេលាម៉ោង៤ និង២០នាទីល្ងាច ថ្ងៃ-ខែ-ឆ្នាំដដែល ទើបឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ សុង ស៊ូ អាយុ៤៩ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិវើនសៃ ឃុំវើនសៃស្រុកវើនសៃ ខេត្តរតនគិរី។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការស្រុកវើនសៃ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕

អត្ថបទ ៖ អ៊ុច សាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម