ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ៖ អំពើល្អរបស់មន្ត្រីបក្សនៅគ្រប់មូលដ្ឋាន គឺជាកត្តាសម្រេចបានភាពជោគជ័យក្នុងការបោះឆ្នោត
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានថ្លែងថា អំពើល្អរបស់មន្ត្រីគណបក្សនៅគ្រប់មូលដ្ឋាន គឺជាកត្តាសម្រេចបានភាពជោគជ័យក្នុងការ នូវបោះឆ្នោតនាពេលខាងមុខដើម្បីសេចក្តីសុខសន្តិភាពជូនប្រជាជននិងប្រទេសជាតិ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះខណៈពេលអញ្ជើញជាអធិបតីក្នុងអង្គសន្និបាតគណបក្សឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដោយមានសមាសភាពចូលរួម១២០នាក់ នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែ មករា ឆ្នាំ២០២២ ។
សូមបញ្ចាក់ថា ក្នុងអង្គសន្និបាតបានដំណើរការរយៈពេលពេញមួយព្រឹកដោយរលូន ដើម្បីពិភាក្សា និងអនុម័ត គឺ ទី១. លើរបាយការណ៍ បូកសរុបវាយតម្លៃអំពីសមិទ្ធិផល បញ្ហាប្រឈម សតិអារម្មណ៍ប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ របស់គណបក្ស២០១៧-២០២២ ។ ទី២. កំណត់គោលនយោបាយអភិវឌ្ឍន៍ឃុំរបស់គណបក្សឆ្នាំ ២០២២-២០២៧។ ទី៣. បញ្ហាផ្សេងៗ។
ដោយឡែកសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំឈើទាល អាណត្តិទី៥ ឆ្នាំ២០២២នេះ ឃុំឈើទាល មានបេក្ខភាពឈរឈ្មោះ រួមមានបេក្ខជនពេញសិទ្ធិ ៩រូប ស្រី ៤រូប និង បេក្ខជនបម្រុង ១១រូបស្រី ១រូប ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានវាយតម្លៃចំពោះលទ្ធផលការងារដែលគណបក្សឃុំរួមគ្នាសម្រេចបាននាពេលកន្លងមក និងបានធ្វើការណែនាំទៅលើផែនការសកម្មភាពការងារដែលត្រូវអនុវត្តបន្ត ព្រមទាំងលើកឡើងឆ្លុះបញ្ចាំងពីចំណុចខ្លាំង និងខ្សោយ និងបទពិសោធន៍សំដៅឈានទៅទទួលបានជោគជ័យ ក្នុងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ។
លោកជំទាវកិត្តិសង្គហបណ្ឌិតបានក្រើនរំលឹកដល់សមាជិកបក្សតាំងពីថ្នាក់ស្រុករហូតដល់ក្រុមបក្សទូទាំងឃុំ ត្រូវបន្តធ្វើបច្ចុប្បន្នភាពបញ្ជីក្រុមឲ្យបានច្បាស់លាស់ និងបន្តរក្សាឲ្យបាន នូវចលនារបស់បក្សក្នុងមូលដ្ឋានដែលធ្លាប់ធ្វើសកម្មភាពជាប្រចាំកន្លងមកដោយនិរន្តភាព ព្រមទាំងបន្តពង្រីកនូវសមាជិកថ្មី និងធ្វើសកម្មភាពឆ្ពោះទៅមូលដ្ឋានសំដៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងរួមគ្នាសម្រេចឲ្យបាននូវគោលដៅរបស់គណបក្ស សមាជិកគណបក្សម្នាក់ បោះឆ្នោតមួយសន្លឹកគាំទ្រគណបក្សមួយសម្លេង គឺផ្តើមចេញពីអំពើល្អរបស់មន្ត្រីបក្សនៅគ្រប់មូលដ្ឋាន ជាពិសេស គឺការបម្រើសេវាសាធារណៈ រួមមាន សេវាតម្រូវការ និងសេវាសំណូមពរ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានជម្រុញឲ្យមូលដ្ឋានជម្រុញក្នុងការចលនាប្រជាជនទូទៅ ចំពោះអ្នកមិនទាន់បានចាក់វ៉ាក់សាំង ឬអ្នកបានចាក់ដូសទី១ ទី២រួចហើយត្រូវទៅចាក់ដូសទី៣ ឲ្យបានគ្រប់ៗគ្នា និងឲ្យរស់នៅតាមបរិបទគន្លងថ្មីរបស់រាជរដ្ឋាភិបាល ដោយគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ៣ការពារ៣កុំ និងបានសំណូមពរឲ្យសមាជិក សមាជិការទាំងអស់គ្នា ត្រូវគោរពតាម សេចក្តីណែនាំក្រើនរំលឹករបស់ក្រសួងសុខាភិបាល រការពារការចម្លងជំងឺកូវីដ-១៩ ជំងឺផ្តាសាយបក្សី និងការបង្ការការពុលចំណីអាហារ ឬ ពុលស្រា ដែលរៀបចំមិនត្រឹមត្រូវ ឱកាសរៀបចំ សែនដូនតា និងនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ចិន វៀតណាម និងបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នាពេលខាងមុខ នេះ៕
អត្ថបទ៖ វិមាន
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង