ព័ត៌មានជាតិ
កម្ពុជានឹងបញ្ជូនពលករMOUជាង២០០នាក់ ទៅធ្វើការនៅថៃនៅដើមខែក្រោយនេះ
ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជាបានឱ្យដឹងថា កម្ពុជានឹងចាប់ផ្តើមបញ្ជូនពលករMOUជាង២០០នាក់ទៅធ្វើការនៅប្រទេសថៃនៅដើមខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះបន្ទាប់ពីបានខកខានអស់រយៈពេល២ឆ្នាំដោយសារការរាតត្បាតជំងឺកូវីដ១៩។
លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជាបានឱ្យដឹងនៅរសៀលថ្ងៃទី២៩មករានេះថា នៅថ្ងៃ០១ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខ កម្ពុជានឹងបញ្ជូនពលករចំនួន២២០នាក់តាមប្រព័ន្ធMOU ទៅធ្វើការនៅរោងចក្រសាច់មាន់ PANUSPOULTRY GROUP CO., LTD. នៅខេត្តឈុនបុរីប្រទេសថៃ ដោយទទួលបានប្រាក់ខែពី៥០០ទៅ៧០០ដុល្លារក្នុង១ខែ។
លោកបានបន្តថា នេះជាលើកដំបូងហើយដែលកម្ពុជាបានបញ្ជូនពលករMOUទៅធ្វើការនៅប្រទេសថៃបន្ទាប់ពីមានអាក់ខានបញ្ជូនអស់រយៈពេល២ឆ្នាំកន្លងមកនេះដោយសារវិបត្តិជំងឺកូវីដ១៩។
លោកបានបន្តទៀតថា មានតែពលករកម្ពុជាទេដែលបានទៅធ្វើការនៅប្រទេសថៃមុនពលករភូមានិងឡាវ ដោយសាររដ្ឋាភិបាលថៃមានទំនុកចិត្តមកលើពលករខ្មែរយើងព្រោះពួកគេបានចាក់វា់ក់សាំងបានគ្រប់ដូសរហូតដល់ដូសជំរុញ ឬ ដូសទី៣និងដូសទី៤ហើយវ៉ាក់សាំងដែរចាក់សុទ្ធតែវ៉ាក់សាំងមានគុណភាពដូចជាអាស្ត្រាហ្សេនេកា វ៉ាក់សាំងម៉ូដេណានិងវ៉ាក់សាំងហ្វាយហ្សឺរដែលធ្វើឲ្យកម្រិតហានិភ័យនៃការឆ្លងមានកម្រិតទាបបំផុត។
លោក អន ប៊ុនហាក់បានបន្ថែមថា ពលករដែលត្រូវបញ្ជូនទៅថៃនីថ្ងៃទី០១ខែកុម្ភៈខាងមុននេះគឺបញ្ជូនតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតទល់នឹងខេត្តស្រះកែវហើយមានការទៅទទួលដោយផ្ទាល់ពីមន្ត្រីក្រសួងការបរទេសថៃ ក្រសួងការងារថៃនិងអភិបាលខេត្តស្រះកែវផងដែរ។
លោកបានបញ្ជាក់ថា ការបញ្ជូនពលករទៅធ្វើការនៅប្រទេសថៃនេះរដ្ឋាភិបាលថៃបានតម្រូវឱ្យនិយោជកថៃត្រូវទិញប័ណ្ណធានារ៉ាប់រងសម្រាប់ទុកចំណាយទៅលើការព្យាបាលពេលដែលពលករខ្មែរមានឆ្លងជំងឺកូវីដ១៩ព្រោះថា រាល់ការព្យាបាលជាបន្ទុករបស់និយោជកទាំងស្រុង។
លោកបានបន្តទៀតថា ពលករខ្មែរដែលអាចទៅធ្វើការនៅប្រទេសថៃត្រូវមានលក្ខខណ្ឌមួយចំនួនដូចជាត្រូវមានកាតចាក់វ៉ាក់សាំង ធ្វើតេស្តរកជំងឺកូវីដ១៩រយៈពេល៧២ម៉ោងតាមម៉ាស៊ីនPCRឬតេស្តរហ័សដែលធ្វើដោយគ្រូពេទ្យជំនាញដើម្បីបញ្ជាក់វិញ្ញាបនបត្រថា មិនមានឆ្លងជំងឺកូវីដ១៩។
ពេលទៅដល់ព្រំដែនពលករត្រូវធ្វើតេស្តហើយបើលទ្ធផលតេស្តអវិជ្ជមានត្រូវបន្តធ្វើចត្តាឡ័ស័ករយៈពេល៧ថ្ងៃនិងថ្ងៃទី៧ត្រូវធ្វើតេស្តម្តងទៀតហើយលទ្ធផលនៅអវិជ្ជមានទៀតទើបអនុញ្ញាតឱ្យទៅរោងចក្រធ្វើការតែម្តង។
គួរបញ្ជាក់ថា តាមគម្រោងកម្ពុជានឹងបញ្ជូនពលករខ្មែរMOUទៅធ្វើការនៅប្រទេសថៃនៅក្នុងកំឡុងខែមករានេះ ប៉ុន្តែត្រូវបានពន្យារពេលវិញដោយសារការរាតត្បាតជំងឺអូមីក្រុងនៅកន្លែងដែលពលករត្រូវធ្វើចត្តាឡីស័កតែម្តង៕
ដោយ ៖ សំអឿន
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក