ព័ត៌មានជាតិ
លោក លី ធុជ អញ្ជើញជាអធិបតីដឹកនាំអង្គសន្និបាត បូកសរុបលទ្ធផលនៃការអនុវត្តគោលនយោបាយ
គណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង លោក លី ធុជ សមាជិក គណៈកម្មាធិការ កណ្តាល និងជា ប្រធាន ក្រុម ការងារ គណបក្ស ចុះ មូលដ្ឋាន ក្រុង បាវិត បានអញ្ជើញជាអធិបតី និងដឹកនាំអង្គសន្និបាត ទី១/.ពេលព្រឹក សន្និបាត គណបក្សសង្កាត់បាវិត និង ទី២/.សន្និបាត គណបក្ស សង្កាត់ បាទី ក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីបូកសរុបលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់គណបក្សសង្កាត់អាណត្តិទី៤ ២០១៧-២០២២ និងកំណត់គោលនយោបាយសម្រាប់អភិវឌ្ឍន៍សង្កាត់អាណត្តិ ទី ៥ ឆ្នាំ ២០២២-២០២៧។

លោក ប្រធាន ក្រុម ការងារ គណបក្ស ចុះ មូលដ្ឋាន ក្រុង បាវិត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានរបស់ក្រុមប្រឹក្សាសង្កាត់នៃគណបក្សប្រជាជនកម្ពុជាអាណត្តិទី៤ ដែលបានសហការគ្នាល្អ និងខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សក្នុងការអភិវឌ្ឍសង្កាត់ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលជាអាទិភាព ព្រមទាំងបន្តថែរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន។

ក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ដិត លោក លី ធុជ បានអបអរសាទរដល់បេក្ខជនទាំងអស់ដែលត្រូវបានជ្រើសរើសជាផ្លូវការ សម្រាប់ចូលរួមឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ព្រមទាំងបានធ្វើការណែនាំនូវគោលការណ៍ ៦ចំណុច ដូចខាងក្រោម៖

១/. បន្តយកចិត្តទុកដាក់លើការអភិវឌ្ឍមូលដ្ឋានជាធំ និងត្រូវយកចិត្តទុកដាក់អ្នកវិនិយោគ កម្មករ កម្មការនី មិនត្រូវបង្កបញ្ហាដល់អ្នកវិនិយោគដែលមានរកស៊ី និងបង្កើតការងារជូនប្រជាពលរដ្ឋយើងឡើយ)
២/. ត្រូវចេះដាក់ខ្លួន បំរើប្រជាជន និងប្រទេសជាតិ តាមគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា (យកប្រយោជន៍ជាតិជាធំ)
៣/. ត្រូវមានអ្នកប្រចាំការ និងរៀបចំសម្អាតទីស្នាក់ការគណបក្សឲ្យបានល្អ និងសមរម្យជាបក្សកាន់អំណាច
៤/. ធានាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង
៥/. ត្រូវមានស្មារតីទទួលខុសត្រូវចំពោះប្រទេសជាតិ គណបក្ស និងប្រជាពលរដ្ឋ
៦/. ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងមិនត្រូវធ្វើឲ្យប្រជាជនមិនសប្បាយចិត្តឡើយ៕








-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ