ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ៖ ការចាក់វ៉ាក់សាំង ជាវិធានការគន្លឹះក្នុងការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ការចាក់វ៉ាក់សាំង គឺជាវិធានការគន្លឹះក្នុងការគ្រប់គ្រងការឆ្លងរាលដាល និងការឈានទៅបញ្ចប់វិបត្តិនៃជំងឺកូវីដ-១៩និងបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញតាមគន្លងប្រក្រតីភាពថ្មីប្រកបដោយសុវត្ថិភាព។ សម្តេចតេជោថ្លែងបែបនេះនៅក្នុងពិធីប្រគល់-ទទួលអំណោយវ៉ាក់សាំងកូវីដ-១៩(AstraZeneca)ពីរដ្ឋាភិបាលប៉ូឡូញនៅព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២២ នេះ។

ពិធីនេះ ធ្វើឡើងនៅវិមានសន្តិភាពដោយមានវត្តមានលោកស្រី ម៉ារៀ ឌល ខាមិន ម៉ូរ៉េណូ(Maria del Carmen Moreno)ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជាដែលជាតំណាងដ៏ខ្ពង់ខ្ពស់នៃប្រទេសប៉ូឡូញ។ សម្តេចនាយករដ្ឋមន្រ្តីបានលើកថា សម្តេចពិតជាមានសេចក្តីសោមនស្សក្រៃលែងដោយបានចូលរួមជាមួយលោកលោកស្រីឯកអគ្គរដ្ឋទូត ដើម្បីទទួលយកវ៉ាក់សាំងកូវីដ-១៩ Astra Zeneca ចំនួន ៣០០ ០០០ ដូសដែលជាជំនួយដ៏ថ្លៃថ្លារបស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប៉ូឡូញ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ទៀតថា ការចាក់វ៉ាក់សាំង គឺជាវិធានការគន្លឹះក្នុងការគ្រប់គ្រងការឆ្លងរាលដាល និងការឈានទៅបញ្ចប់វិបត្តិនៃជំងឺកូវីដ-១៩ និងបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញតាមគន្លងប្រក្រតីភាពថ្មីប្រកបដោយសុវត្ថិភាព។ ជាឧទារហណ៍ជាក់ស្តែង ជាមួយនឹងអត្រានៃ ការចាក់វ៉ាក់សាំងប្រមាណ ៩០ ភាគរយនៃប្រជាជនសរុបប្រមាណ ១៦ លាននាក់គិតត្រឹមថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២ កម្ពុជាអាចគ្រប់គ្រងការឆ្លងរាលដាល កាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអត្រាមរណភាពឱ្យស្ថិតនៅក្នុងកម្រិតទាប និងអាចរក្សាបាននូវដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ច ។
ជាលទ្ធផល ទោះបីជាកម្ពុជា បានជួបប្រទះនូវព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលទើបត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ថ្មីៗនេះក្តី ក៏ភាពជោគជ័យនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំង បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានការកើនឡើងលើសការរំពឹងទុក ។ ជាក់ស្ដែង សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថា នឹងកើនរហូតដល់ ៣% ក្នុងឆ្នាំ ២០២១ និងត្រូវបានព្យាករណ៍ថា បន្តកើនឡើងជាង៥%នៅក្នុងឆ្នាំ២០២២តាមរយៈរការបើកប្រទេសពេញលេញ និងការត្រឡប់ទៅរកការដំណើរការជាប្រក្រតីឡើងវិញនៃសកម្មភាពសង្គម-សេដ្ឋកិច្ច នៅក្នុងគ្រប់វិស័យ ៕
អត្ថបទ ៖ ណារី

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?