ព័ត៌មានជាតិ
ខេត្តកំពង់ចាម ៖ បុណ្យចូលឆ្នាំចិន-វៀតណាម ខិតជិតមកដល់ អាជីវករនៅតាមផ្សារមមាញឹកក្នុងការលក់ដូរ និងអ្នកធ្វើនំសែន
លោកស្រី កែវ ចាន់ធា រស់នៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ដែលជាអ្នកធ្វើនំឡើងគ្រប់រដូវ ឬហៅថា នំបារាំង បានលើកឡើងថា ពីមួយឆ្នាំទៅមួយឆ្នាំ គ្រួសារអ្នកស្រីអាចរកប្រាក់ចំណូលបានច្រើនក្នុងមួយរដូវៗ ដូចក្នុងរដូវបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម អាចរកប្រាក់ទាំងដើម ទាំងចុងបានចាប់ពី៧លានឡើទៅ ។ ចំណូលនេះ គឺអាចធ្វើឲ្យគ្រួសារអ្នកស្រី មានភាពធូធារជាងមុន។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/photo_2022-01-28_11-57-35-1024x768.jpg)
លោកស្រីបានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងរដូវចូលឆ្នាំប្រពៃណីចិន វៀតណាម ខាងមុខនេះ នឹងមានអតិថិជនមកទិញច្រើន ព្រោះនំរបស់គ្រួសារលោកស្រីធ្វើដោយដៃ គ្មានប្រើសារធាតុគីមីឡើយ។ នំបារាំង ឬហៅនំឡើងនេះ គេលក់ចេញប្រភេទនំធំមួយតម្លៃ១៥០០០៛ និងប្រភេទនំតូចៗមួយគីឡូតម្លៃ១៤០០០៛ ដោយក្នុងមួយពុម្ពៗមានបីនំ។ គេប្រើរយ:ពេល១៥នាទី ដើម្បីចម្អិនវា។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/photo_2022-01-28_11-57-40-1024x768.jpg)
ជាការសម្គាល់ អាជីវករតាមផ្សារនីមួយៗក្នុងខេត្តកំពង់ចាមកំពុងត្រៀម និងមមាញឹកក្នុងការដាក់តាំងលក់សម្ភារ: គ្រឿងសែន នំចំណី ដើម្បីលក់ក្នុងឱកាសថ្ងៃចូលឆ្នាំប្រពៃណីចិនវៀតណាម ក្នុងថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២២ស្អែកនេះ។ ការលក់នំរបស់ពួកគាត់នៅក្នុងឆ្នាំនេះ គឺខុសគ្នាជាងឆ្នាំមុនៗ ដោយសារឆ្នាំមុនក្នុងបរិបទជំងឺកូវីដ១៩ តែមកពេលនេះប្រទេសកម្ពុជាបានបើកដំណើរការឡើងវិញលើគ្រប់វិស័យធ្វើឲ្យប្រជាពលរដ្ឋខ្មែរអាចធ្វើពិធីបុណ្យប្រពៃណីចិន-វៀតណាមឡើងវិញបាន៕
អត្ថបទ ៖ ហុង ម៉េង ហៀ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៥ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៧ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង