Connect with us

ព័ត៌មានជាតិ

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីចិននេះ សណ្ឋាគារលំដាប់ផ្កាយនៅខេត្តកំពតមានអ្នកកក់ច្រើនរហូត ៩០ ភាគរយ

បានផុស

នៅ

មន្ត្រីជំនាញ និងអ្នកគ្រប់គ្រងសណ្ឋាគារលំដាប់ផ្កាយនៅខេត្តកំពត បានលើកឡើងថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ដែលនឹងចូលមកដល់នៅពេលខាងមុខនេះ ការកក់បន្ទប់ស្នាក់នៅរបស់ភ្ញៀវមានការកើនឡើងច្រើនច្រើនខុសពីពិធីបុណ្យចូលឆ្នាំសកលឆ្នាំ២០២២ កន្លងទៅ ដែលភ្ញៀវបានកក់តែបន្ទប់ វីឡា បឹងហ្គាឡូ ផ្ទះលម្ហែ រីស៊តនៅតាមតំបន់មាត់ឆ្នេរ និងមាត់ព្រែកច្រើន។ ក៏ប៉ុន្តែ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន សណ្ឋាគារលំដាប់ផ្កាយ និងកន្លែងស្នាក់នៅខ្លះបានទទួលការកក់៩០% និងកន្លែងខ្លះទៀតបានជាង ៦០%ហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកគ្រប់គ្រងទូទៅរបស់សណ្ឋាគារ “Castle bay view” ស្ថិតនៅភូមិអូតូច សង្គាត់អណ្តូងខ្មែរ ក្រុងកំពត បានឱ្យដឹងថា គិតមកត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ សណ្ឋាគារទទួលការកក់បន្ទប់ស្នាក់នៅបានច្រើន និងលឿនជាងឱកាសបុណ្យចូលឆ្នាំសកលកន្លងទៅ។សម្រាប់ថ្ងៃទី១ការកក់បន្ទប់បាន៩០% នៅថ្ងៃទី២ បាន៨០% និងទី៣បានចំនួន៦០%ហើយ ។ អ្នកគ្រប់គ្រង់រូបនេះ បានបញ្ជាក់ថា ចំនួនអ្នកកក់នឹងអាចពេញនៅក្នុងឱកាសបុណ្យចូលឆ្នាំចិនដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១-៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ចំណែក​ អ្នកគ្រប់គ្រង់សណ្ឋាគារGood Time Relax Resort ស្ថិតនៅភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ​ បានឱ្យដឹងដែរថា សម្រាប់កន្លែងលោកគិតជាមធ្យមចំនួននៃភ្ញៀវបានកក់បន្ទប់ទាំងបីថ្ងៃបានជាង ៥០%ហើយ។​ សម្រាប់ពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ តម្លៃបន្ទប់នៅ Good Time Relax Resort មានការបញ្ចុះតម្លៃ ៣០% ដល់ភ្ញៀវទេសចរ និងមានផ្តល់សេវាជិះទូកកាយយ៉ាកកម្សាន្តតាមដងព្រែកដោយឥតគិតថ្លៃ។

ចំណែក ឯម្ចាស់រមណីយដ្ឋានដូងទេរឯណោះវិញ ក៏បានប្រាប់ដែរថា រមណីយដ្ឋានដូងទេរ ក៏ទទួលការកក់បន្ទប់បាន៩០% ហើយនៅក្នុងឱកាសដ៏ពិសេសនេះ ហើយរមណីយដ្ឋាននឹងរៀបចំប្រគុំតន្ត្រីនៅលើទូកទេសចរណ៍ ដើម្បីឱ្យភ្ញៀវរាំលេងកម្សាន្តនៅលើឆ្នេរខ្សាច់ និងមានកម្មវិធីចាប់អាំងប៉ាវជូនភ្ញៀវដែលមកស្នាក់នៅនិងកម្សាន្តនៅរមណី យដ្ឋានផងដែរ។

យ៉ាងណាក៏ដោយ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានឲ្យដឹងថា ការកក់បន្ទប់ទើបតែបានក្នុងរង្វង់ជាង ១០ ភាគរយប៉ុណ្ណោះ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់​ គឺការកក់បន្ទប់សណ្ឋាគារលំដាប់ផ្កាយ(៤&៥)មានច្រើន និងមានសន្ទុះលឿនជាងកាលពីពេលបុណ្យឆ្លងឆ្នាំកសល ។ លោកប្រធានមន្ទីរ បានបញ្ជាក់ថា ក្រុមការងារមន្ទីរនៅតែបន្តចុះណែនាំអប់រំនៅតាមរមណីយដ្ឋាន និងកន្លែងផ្តល់សេវាទេសចរណ៍ឱ្យអនុវត្តតាមវិធាន SOP ឱ្យបានល្អរក្សាអនាម័យពិសេសត្រូវអនុវត្ត វិធាន បីកុំ បីការពារ ជាប្រចាំ៕

អត្ថបទ ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

ពូទីន ទាមទារឲ្យមានការធានា ៣យ៉ាងដាច់ខាត ក្នុងអំឡុងពេលបទឈប់បាញ់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ពូទីន​ឯកភាព​ជាគោលការណ៍​លើ​បទ​ឈប់បាញ់​៣០ថ្ងៃ​​ដែលស្នើដោយអាមេរិក​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ គាំទ្រ​កិច្ចការគាំពារ និង​ការ​អភិវឌ្ឍ​ជំនាញ សម្រាប់​ពលករ​ទេសន្តរប្រវេសន៍កម្ពុជា ជាមួយអង្គការ IOM និង​ទីភ្នាក់ងារ​ស្វីស (SDC)

ព័ត៌មានជាតិ១១ ម៉ោង មុន

សំណង់​ទ្វារ​ទឹកព្រែកតាយី ដែលមានលទ្ធភាព​ស្តុក​ទឹក​ជាង​៤០ម៉ឺនម៉ែត្រគូប នឹង​បើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ មីនា ២០២៥នេះ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោកនេត្រ ភក្ត្រា ជួប​ប្រជុំ​ជា​មួយ លោក ជា វ៉ាន់ដេត ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​សេចក្តីព្រាងអនុក្រឹត្យ​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃក្រសួងព័ត៌មាន

Sokha Hotels

ព័ត៌មានពេញនិយម