Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន កត់សម្គាល់ថា ពី១ឆ្នាំទៅ១ឆ្នាំ អ្នកសែនចូលឆ្នាំចិន-វៀតណាម មានច្រើនឡើងៗ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរច្រើនឡើងៗបាននាំគ្នាសែនបុណ្យចូលឆ្នាំចិន-វៀតណាមពី១ឆ្នាំទៅ១ឆ្នាំ។ សម្តេចនាយករដ្ឋមន្រ្តីបានលើកឡើងដូច្នេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចប្រសព្វស្ពានឬស្សីកែវឆ្លងកាត់ទន្លេសាប នាព្រឹកថ្ងៃចន្ទនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជានេះ គឺធ្វើឡើងចំថ្ងៃនៃការសែនបុណ្យចូលឆ្នាំចិន-វៀតណាម នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអះអាងថា មិនអាចហាមឃាត់ប្រជាពលរដ្ឋមិនឲ្យសែននោះទេ ដែលនេះ គឺសិទ្ធិ សេរីភាពរបស់ពួកគេ។ ជាមួយនឹងការអះអាងបែបនេះ សម្តេច​តេជោ ហ៊ុន សែន ក៏បានកត់សម្គាល់ថា កាលពីមុន នៅក្នុងមួយភូមិ មានតែ៣ទៅ៤គ្រួសារប៉ុណ្ណោះដែលបានសែនបុណ្យចូលឆ្នាំចិន-វៀតណាម។ ប៉ុន្តែ នៅពេលនេះ នៅភូមិខ្លះមានអ្នកសែនបុណ្យចូលឆ្នាំចិន-វៀតណាមចង់ពាក់កណ្តាលភូមិទៅហើយ៕

អត្ថបទ ​៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម