ព័ត៌មានជាតិ
ពេញ១ខែមករា កម្ពុជាទទួលបានភ្ញៀវទេសចរជាង ៣លាននាក់
រយៈពេលពេញមួយខែមករា ឆ្នាំ២០២២ មានភ្ញៀវទេសចរប្រមាណ ៣,១៥៨,៥៣៧នាក់ ដែលបានដើរកម្សាន្ត នៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ដោយបូកបញ្ចូលទាំងបុណ្យឆ្លងឆ្នាំសកលផង។

ក្រសួងទេសចរណ៍បានបង្ហាញរបាយការណ៍ថា ភ្ញៀវទេសចរផ្ទៃក្នុងនៅចុងសប្តាហ៍ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ សរុបចំនួន ២១៤,៦៣៣នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ២០២,៧០៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១១,៩២៩នាក់។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ថោង ខុន បានលើកឡើងថា ការចេញដើរកម្សាន្តរបស់ពលរដ្ឋនេះ ជាសញ្ញាវិជ្ជមាននៃការងើបឡើងវិញ នៃវិស័យទេសចរណ៍ផ្ទៃក្នុងសម្រាប់ឆ្នាំ២០២២នេះ។

បើតាមក្រសួងទេសចរណ៍ តំបន់គោលដៅទេសចរណ៍សំខាន់ៗ របស់កម្ពុជា រួមមានខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរប្រមាណ ៥៧,៨២៣ នាក់ , រាជធានីភ្នំពេញមាន ៣៤,០៦៥ នាក់, ខេត្តពោធិ៍សាត់ ២០,០១៤ នាក់, ខេត្តបាត់ដំបង ១៦,៧៨៣ នាក់ ,ខេត្តសៀមរាប ១៦,៥៤៦ នាក់, ខេត្តកំពត ១៣,៧០៨ នាក់។
ក្រសួងទេសចរណ៍ បានបន្តណែនាំឲ្យមន្ទីរទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងវិស័យឯកជន បន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាព ទេសចរណ៍ និង SOP ឲ្យបានគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ពិសេសនាឱកាសចូលឆ្នាំប្រពៃណីចិននេះ ដែលអាចមានភ្ញៀវទេសចរចេញដើរកម្សាន្តតាមគោលដៅទេសចរណ៍នានានៅទូទាំងប្រទេស៕ អត្ថបទ៖ ទួន សុផល


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ