ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ បើគ្មានសន្តិភាពទេ គឺប្រជាពលរដ្ឋមិនអាចធ្វើដំណើរ ដោយសុវត្ថិភាពឡើយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កត្តាសន្តិភាព បាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ហើយការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទោះជាដំណើរកម្សាន្ដក្ដី ឬមិនមែនដំណើរកម្សាន្ដក្ដី គឺដោយសារតែប្រទេសជាតិ មានសុខសន្តិភាព។
ការលើកឡើង របស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានអាកាសលើផ្លូវជាតិលេខ ៥ ក្បែរទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២នេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ប្រសិនបើគ្មានសន្តិភាពទេ គឺប្រជាពលរដ្ឋមិនអាចធ្វើដំណើរ ដោយសុវត្ថិភាពទេ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា «សន្តិភាពពិតជាសំខាន់ សម្រាប់ជីវិតមនុស្ស សម្រាប់អ្វីៗទាំងអស់ ដែលស្ថិតនៅលើផែនដីនេះ មិនមែនសម្រាប់តែកម្ពុជាម្នាក់ឯងទេ»។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាល ក៏បានបញ្ជាក់ទៅកាន់ អ្នកធ្វើអត្ថាធិប្បាយមួយចំនួន ដែលថា ប្រសិនបើនៅមានការតវ៉ា គឺប្រទេសនោះ មិនទាន់មានសន្តិភាពនោះទេ។ ត្រង់ចំណុចនេះ សម្ដេចតេជោ បានជាសំណួរថា តើមានប្រទេសប៉ុន្មាន នៅលើសកលលោក ដែលគ្មានការតវ៉ា?
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា «ដូចជាអ្នកឡាយសូ ពីអាមេរិកគេថា ស្រុកខ្មែរអត់ទាន់មានសន្តិភាពទេ ដោយសារមានការតវ៉ារឿងនេះ រឿងនោះ បើដូច្នេះនៅអាមេរិក កាន់តែអត់មានសន្តិភាពម៉ង ព្រោះនៅអាមេរិកមិនត្រឹមតែមានការតវ៉ាទេ ថែមទាំងបាញ់គ្នាងាប់ គ្រាន់តែខែមករានេះ ងាប់ប៉ុន្មានមើលបូកសរុបទៅ យកកាំភ្លើងចេញពីឃ្លាំងបាញ់បណ្ដោយ ព្រោះស្រុកអាមេរិកលក់កាំភ្លើងដោយសេរីៗ»។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅថ្ងៃនេះសម្ដេច គ្រាន់តែចង់បញ្ជូនសារទៅកាន់អ្នកវិភាគទាំងឡាយ ដែលថា សម្ដេចអត់ធានាជូនអំពីសន្តិភាពផ្លូវចិត្តនោះទេ សម្ដេចគ្រាន់តែធានាថា ជីវិតមនុស្សត្រូវបានធានា ដោយគ្មានការស្លាប់ ឬរបួស ដោយសារតែចម្បាំងរាំងជល់ ដែលកើតឡើងពីអតីតកាលតែប៉ុណ្ណោះ៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ