Connect with us

ព័ត៌មានជាតិ

សន្ទុះ​ការ​នាំ​ចេញ​ដំឡូងមី​នៅ​ខេត្ត​ឧត្តរមានជ័យ​ នៅ​ខែមករា​ ដើម​ឆ្នាំនេះជាង ៨ ម៉ឺនតោន

បានផុស

នៅ

​ផលិតផល​ដំណាំដំឡូងមី​របស់​ប្រជាកសិករ​នៅខេត្តឧត្តរមានជ័យកំពុងមានទីផ្សារ ខណៈការនាំ​ចេញ​ទៅប្រទេសថៃមានប្រមាណ ៨ ម៉ឺនតោន នៅខែមករា ដើមឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានឱ្យដឹងថា នៅខែមករា ឆ្នាំ ២០២២ ដំឡូងមីរបស់កសិករនៅក្នុងខេត្តឧត្តរមានជ័យ ត្រូវបាននាំចេញទៅប្រទេសថៃតាមច្រកអន្តរជាតិអូរស្មាច់ក្នុងក្រុងសំរោង និងច្រកអន្តរជាតិជាំក្នុងស្រុកអន្លង់វែង មានចំនួន ៨ម៉ឺន តោន ខណៈពេញមួយឆ្នាំ២០២១ ការនាំចេញមានចំនួនតែជាង ២ សែនតោន (២៥៧,០១៤)។

លោកប្រធានមន្ទីរកសិកម្មបានថ្លែងបញ្ជាក់ថា ចំពោះតម្លៃដំឡូងមីក្នុងខែធ្នូ ឆ្នាំ២០២១ និងខែមករា ឆ្នាំ២០២២ គឺខុសគ្នាតិចតួច ដែលការខុសតម្លៃគ្នាតិចតួចនេះ គឺអាស្រ័យលើទីតាំងជិតឆ្ងាយ កន្លែងសៃឡូជិតគឺគេទិញបានថ្លៃបន្តិច ចំណែកទីតាំងសៃឡូនៅឆ្ងាយ គឺគេទិញបញ្ចុះតម្លៃតិចទៅដោយសារពាក់ព័ន្ធនឹងការដឹកជញ្ជូន។

លោកថា ដំឡូងមីសើមតម្លៃតម្លៃ ២៧០រៀល ទៅ ២៩០រៀល ក្នុង១គីឡូក្រាម ចំណែកដំឡូងមីស្ងួតតម្លៃ ៥៩០ រៀល ទៅ ៦១០ រៀល ក្នុង១គីឡូក្រាម ទៅតាមតំបន់ជិតឆ្ងាយដោយសារចំណាយលើការដឹកជញ្ជូន។

លោក សូត្រ ស៊ីសុខឃាង បានថ្លែងដោយការចាប់អារម្មណ៍ពីការកើនឡើងនៃទិន្នផលដំឡូងមីបើប្រៀបធៀបជាមួយឆ្នាំកន្លងទៅ។ លោកថា ការកើនឡើងទិន្នផលដំឡូងមីឆ្នាំនេះ គឺដោយសារការផ្លាស់ប្តូរពូជ កន្លងមក កសិករមានបញ្ហាដោយសារជំងឺមូហ្សិកវាយលុកលើដំណាំដំឡូងមីទូទាំងប្រទេស កសិករដាំទៅធ្លាក់ទិន្នផល។

លោកប្រធានមន្ទីរបានថ្លែងយ៉ាងដូច្នេះទៀតថា តាមរយៈការសហការជាមួយអង្គការ GIZ នៅក្នុងតំបន់ បានធ្វើការដាំដុះពូជថ្មីដែលធន់នឹងការឆ្លងជំងឺមូហ្សិក បានដាំទៅលើកសិករឆ្នើម ដើម្បីឲ្យពួកគាត់ផលិតពូជលក់នៅក្នុងតំបន់ ហើយបច្ចុប្បន្ននេះគឺបានធ្វើគ្រប់កន្លែងទាំងអស់ក្នុងខេត្តឧត្តរមានជ័យ ដើម្បីលក់ដើមចែកចាយទៅដល់កសិករនៅក្នុងតំបន់តាមស្រុកក្នុងខេត្តឧត្តរមានជ័យ។

លោកថា តាមរយៈការផ្លាស់ប្តូរពូជថ្មី KU៥០ និងពូជរ៉ាក់យ៉ង៧ រ៉ាក់យ៉ង៩ ហើយពូជដែលធនជាងគេគឺពូជ KU៥០​ដែលធ្វើឲ្យកសិករចាប់អារម្មណ៍ បានផ្លាស់ប្តូរពូជដែលគាត់ដាំកន្លងមក ងាកមកដាំពូជ KU៥០ វិញ ធ្វើឲ្យគាត់មិនជួបបញ្ហាជំងឺឆ្លងមូហ្សិកធ្ងន់ធ្ងរ មិនថយគុណភាពចំណែកទិន្នផលបើប្រៀបធៀបជាមួយឆ្នាំកន្លងទៅគឺកើនឡើងច្រើន ហើយឆ្នាំក្រោយៗទៀតទិន្នផលនឹងកាន់តែកើនឡើង ដោយសារពូជដាំបានរីកសាយភាយនៅក្នុងខេត្តនឹងអាចនាំចេញទៅខេត្តផ្សេងៗ ហើយជំងឺមូហ្សិកក៏មានការថយចុះតាមរយះការផ្លាស់ប្តូរពូជ KU៥០ នេះដែរ៕

អត្ថបទ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម