ព័ត៌មានជាតិ
ផ្កាស្បៃរឿងលក់មិនដាច់ ដោយសារតែជំនឿឆ្នាំនេះឱ្យយកពណ៌ខៀវ
ផ្កាស្បៃរឿងដែលបងប្អូនកសិករលក់បន្តឲ្យឈ្មួញយកមកដាក់លក់សម្រាប់យកទៅសែនព្រេនទទួលទេវតាឆ្នាំថ្មី ប្រពៃណីយ៍ចិន វៀតណាមនាឆ្នាំនេះបែជានៅសល់សឹងទាំងអស់ដោយសារតែមានការបង្ហោះថា ទេវតាឆ្នាំនេះយកពណ៌ខៀវជាសំណាង។

លោក ព្រហ្ម កុសល ជាអ្នកលក់ផ្កាអង្គារសិល៍នៅមុខផ្សារច្បារអំពៅបានប្រាប់កម្ពុជាថ្មីថា ឆ្នាំនេះអ្នកលក់ផ្កាអង្គារសិល៍នាំគ្នាខកចិត្តដោយសារលក់មិនដាច់ បន្ទាប់ពីមានការទស្សន៍ទាយថា ទេវតាឆ្នាំថ្មីប្រពៃណីយ៍ចិន វៀតណាមគឺហាមពណ៌ក្រហម និងពណ៌លឿង។ ដូច្នេះហើយគេយល់ថា ផ្កាអង្គារសិល៍មានពណ៌លឿងទើបគេមិនទិញយកទៅដាក់ទទួលទេវតាដូចតាំងពីដូនតាមកនោះ។

លោក កុសល បន្តថា បើសិនជាឆ្នាំៗក្រោយបើគ្រូទាយទស្សន៍ទាយបែបនេះទៀតគឺច្បាស់ជាកសិករលែងនាំគ្នាដាំផ្ការអង្គារសិល៍ទៀតហើយ ព្រោះផ្ការនេះមានតែពណ៌លឿង។
ចំពោះ អ្នកមានកូនកាត់ខ្សែរស្រឡាយចិនវិញបាននិយាយថា បើសិនជាទេវតាឲ្យតម ពណ៌លឿង និងពណ៌ក្រហមនោះច្បាស់ជាអ្នកលក់ក្រដាសអាំងប៉ាវពណ៌ក្រហមវិញពុំមានអ្នកទិញយកទៅដាក់លុយសម្រាប់ចែកចាយដល់ញាតិមិត្តតាំងពីបុរាណនោះឡើយ។

ប៉ុន្តែក្រដាសអាំងប៉ាវពណ៌ក្រហមនៅតែមានគេទិញយកទៅប្រើប្រាស់ខុសប្លែកពីផ្ការស្បៃរឿងដែលគេតមហើយមិនទិញយកទៅសែនទទួលទេវតា។
គួរបញ្ជាក់ថា ឆ្នាំថ្មីនេះអ្នកដាំ និងលក់ផ្ការស្បៃរឿងនាំគ្នាខកចិត្តព្រោះខាតបង់ទាំងកម្លាំងក៏ដូចជាទឹកប្រាក់ដែលខិតខំដាំសម្រាប់យកមកលក់នាថ្ងៃបុណ្យចូលឆ្នាំនោះ៕


អត្ថបទ៖ នរា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ