Connect with us

ព័ត៌មានជាតិ

ចាប់ខ្លួន​បុរស​ជនជាតិ​ថៃ​ម្នាក់ ករណី​ជួញដូរ​គ្រឿងញៀន​៥០​គីឡូក្រាម ចូល​ទឹកដី​កម្ពុជា

បានផុស

នៅ

កម្លាំងសមត្ថកិច្ច​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន (​ក​៩)​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បានបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ពី​ប្រទេសថៃ​មក​កម្ពុជា ចាប់ខ្លួន​បុរស​ជនជាតិ​ថៃ​ម្នាក់ និង​រឹបអូស​គ្រឿងញៀន៥០គីឡូក្រាម។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អនុវត្ត​តាម​បញ្ជា ឯ​កឧ​ត្ត​ម នាយ​ឧត្ដម​សេ​និ​យ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គ​ស្នង​ការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់របស់ ឯ​កឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង ញៀន ។​

​កាលថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ២:៤០​នាទី​ជិត​ភ្លឺ កម្លាំង​ជំនាញ (​ក​៩)​របស់​មន្ទីរ​ប្រឆាំង​បទ ល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី យិន បញ្ញា​រិ​ទ្ធ នាយករង​មន្ទីរ និង លោក​វរសេនីយ៍ឯក ដុស សុ​វឌ្ឍន​: នាយការិយាល័យ ព្រមទាំង​មានការ​សម្របសម្រួល ពី​លោក អ៊ុ សុ​ភ័ក្តិ ព្រះរា​ជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ចូល​ពី​ថៃ​មក​កម្ពុជា នៅ​ចំណុច​ក្បែរ វិមាន​ឈ្នះ​ឈ្នះ ស្ថិត​ក្នុង​សង្កាត់​ព្រែក​តា​សេក ខ័​ណ្ឌ​​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

ក្នុងប្រតិបត្តិការនេះកម្លាំងបានឃាត់ខ្លួនជនសង្ស័យ ០១​នាក់​:​ ឈ្មោះ សុរ​:​​ឆៃ ខាំ​កែវ​(SURACHAI KHAMKAEW) ហៅ នឹង ភេទ​ប្រុស អាយុ៣៧​ឆ្នាំ ជនជាតិថៃ កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ថៃ លេខ ១ ៥៧៩៩ ៥៤៣២៨ ៩៣ ២ ។ ដកហូត​សារធាតុ​ញៀន ប្រភេទ​ម៉េ​​តំ​ហ្វេ​តា​មីន​ICE ចំនួន៥០​កញ្ចប់​ធំ ទម្ងន់​ប្រមាណ ៥០​គីឡូក្រាម និង​៨០,២៤ ក្រាម​​ រូមទាំងរថយន្ត​ម៉ាក LEXUS៤៧០ ព៌​ណ​ទឹកមាស ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2M-7875​។​

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតា​ង​ចាប់យក​ខាងលើ សមត្ថកិច្ច​ជំនាញ​យើង​បាន​កសាង​សំណុំ រឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ត​តាម​នីតិវិធី ៕​​

អត្ថបទដោយ ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៧ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម២០ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៩ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម