Connect with us

ព័ត៌មានជាតិ

ថៃ បញ្ជូនពលករខ្មែរត្រឡប់មកវិញ តាមស្រុកកំរៀង ជាង ២០០ នាក់

បានផុស

នៅ

កម្លាំង​បញ្ជាការដ្ឋាន​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៨១៩ បាន​សហការ​ជាមួយ​កម្លាំង​កងយោធពល​ខេមរភូមិន្ទ និង​ក្រុមគ្រូពេទ្យ​ដែល​ឈ​ជើង​តាម​ខ្សែបន្ទាត់​ព្រំដែន បានទទួល​ពលករខ្មែរប្រុសស្រីជាង ២០០ នាក់ ដែលភាគីថៃបញ្ជូនមកឲ្យអាជ្ញាធរកម្ពុជា ដើម្បីរៀបចំឲ្យត្រឡប់ទៅស្រុកកំណើតវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជូន​មកវិញ​នេះ ​បានធ្វើ​ឡើង​តាម​ច្រកទ្វារ​តំបន់​អូរ​អន្លក់ ស្ថិតក្នុង​ភូមិ​អូរ​អន្លក់ ឃុំ​តា​សែន ស្រុក​កំរៀង ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២២ កន្លងទៅនេះ​។

លោក​វរសេនីយ៍ឯក ​ម៉​ង់ ស៊ី មេបញ្ជាកា​រដ្ឋា​នវរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ​៨១៩ បានឲ្យដឹងថា ដោយ​អនុវត្តន៍​តាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សាត គឹម​សាន ស្នងការ​នគរបាល​ខេត្តបាត់ដំបង ក្នុងការ ការពារ​ទប់ស្កាត់​បទ​ល្មើស​ឆ្លងដែន​ពិសេស ការការពារ​សន្តិសុខ​តាម​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ ក្នុងការ​ត្រួតពិនិត្យ​ពលរដ្ឋ​ឆ្លងដែន និង​ស្រាវជ្រាវ​រកមុខ​សញ្ញា​មេខ្យល់​នាំ​ពលករ​ចេញ​ដោយ​មិន​ស្របច្បាប់​ក្នុងភូមិ​សាស្ត្រ​ដែល​ខ្លួន​ទទួលខុសត្រូវ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២២​នេះ លោក​បាន​ចាត់​អោយកម្លាំង​ប៉ុស្តិ៍​អូរ​អន្លក់​សហការ​ជាមួយ​កម្លាំង​កងយោធពល​ខេរ​ភូមិន្ទ និង​ក្រុមគ្រូពេទ្យ បាន​ចុះ​ទទួល​ពលករ​ខ្មែរ​ប្រុស​ស្រី​សរុប ២៣៣​នាក់ ដែល​ភាគី​ខាង​ថៃ​បញ្ជូនមក​តាម​ច្រកទ្វារ​តំបន់​អូរ​អន្លក់ ក្នុងស្រុក​កំរៀង ខេត្តបាត់ដំបង​។

លោក​បន្តថា ពលករ​ខ្មែរ​ដែល​សមត្ថកិច្ច​ខាង​ប្រទេស​ថៃ​បញ្ជូន​មកឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ​នាពេលនេះ​សរុប​ទាំងអស់ ២៣៣ ​នាក់ ក្នុងនោះ​ស្រី​ចំនួន ៨២ ​នាក់​និង​ក្មេង​ចំនួន ៣៣​ នាក់​ផងដែរ ដែល​ត្រូវបាន​ក្រុមគ្រូពេទ្យ​ធ្វើ​តេស្ត​រហ័ស​ស្វែងរក​មេរោគ ដែលជា​លទ្ធផល វិជ្ជមាន​កូ​វីដ​១៩ ចំនួន​០១​នាក់​ជា​ស្ត្រី និង​ពលករ​ចំនួន ៤៦​ នាក់​ស្រី ​១៦ ​នាក់​ និង​ក្មេង​ ០៣ ​នាក់​ត្រូវបាន​ចាត់​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​គីឡូ​ ៩ ក្នុងស្រុក​សំពៅ​លូន ដោយឡែក​ពលករ​ខ្មែរ​ ដែលមាន​កាត​ចាក់​វ៉ាក់សាំង​ចំនួន ១៨៦​ នាក់ ស្រី ៦៥​នាក់​និង​ក្មេង ៣០ ​នាក់​ ត្រូវ​ក្រុមគ្រូពេទ្យ​ធ្វើការ​អប់រំ​ណែនាំ​អំពី​វិធានការ ការពារ​ការឆ្លង​ជំងឺ​កូ​វី​ដ-១៩ ​រួច​បាន​អនុញ្ញាតឲ្យ​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ផងដែរ ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​បទ​ឈប់បាញ់​នៅហ្គាហ្សា​ឈានកិច្ចព្រម​ព្រៀង​ នឹងចូល​​ជាធរមាន​នៅថ្ងៃទី​១៩មករា​​

សន្តិសុខសង្គម៧ ម៉ោង មុន

ស្ត្រីម្នាក់ ជួយលក់ឡេ ​បន្លំលួចលុយម្ដងបន្តិចៗ រហូត​បាន​ជាង១ម៉ឺនដុល្លារ ​ត្រូវ​ម្ចាស់​លុយ​ប្ដឹង​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រោយ​​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម ខ្មែរ-ចិន អាណត្តិទី៨ ពេញ១ថ្ងៃ​ ទីបំផុត ប្រធានសមាគមត្រូវបានជ្រើស

ព័ត៌មានជាតិ៨ ម៉ោង មុន

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៖ សម្ដេចតេជោ ថាមេដឹកនាំនានាគួរលើកចិត្តឱ្យភាគីទាំងពីរចូលតុចរចា ជាជាងរារាំង និងរុញឱ្យប្រយុទ្ធគ្នាគ្មានទីបញ្ចប់

នយោបាយ១១ ម៉ោង មុន

អ្នក​នយោបាយ​កម្ពុជា ៖ ទណ្ឌិត សម រង្ស៊ី និង​ក្រុមប្រឆាំង​ជ្រុលនិយមថៃ ទាញ​យក​ចំណេញ​រៀងៗខ្លួន​ពី​ឃាតកម្មលើលោក លិម គឹមយ៉ា

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

រកឃើញសពតារាស្រីម្នាក់ ឆេះស្លាប់ម្នាក់ឯង នៅក្នុងហេតុការណ៍ភ្លើងឆេះទីក្រុង LA

សន្តិសុខសង្គម២០ ម៉ោង មុន

អាជ្ញាធរខណ្ឌដង្កោ និងខណ្ឌមានជ័យ និមន្តព្រះសង្ឃ១៤អង្គ ប្រោសព្រំរំដោះគ្រោះលើមហាវិថី ៦០ម៉ែត្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ស្នេហា១២ឆ្នាំត្រូវប្រេះឆា តារាកំប្លែងថៃ Kohtee ដូរឈ្មោះក្នុងបញ្ចីកំណើត ដើម្បីសាងជីវិតថ្មី

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម