ព័ត៌មានជាតិ
ខេត្តព្រះសីហនុ នឹងមានអគារសាលាខេត្តកម្ពស់៤ជាន់ដែលមានរចនាបថតាមប្រាសាទសំបូរព្រៃគុក
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា រដ្ឋបាលខេត្តព្រះសីហនុ នឹងមានអគារសាលាខេត្តកម្ពស់៤ជាន់សាងសង់តាមរចនាបថប្រាសាទសំបូរព្រៃគុកដ៏ថ្មីស្រឡាង ដោយប្រើពេលសាងសង់រយៈពេល១៨ខែ។
នៅក្នុងកិច្ចប្រជុំត្រៀមរុះរើអគារសាលាខេត្តព្រះសីហនុចាស់ ដើម្បីសាងសង់ថ្មីកាលពីចុងខែមករា លោកអភិបាលខេត្ត បានបន្តថា អគារសាលាខេត្តព្រះសីហនុថ្មីនេះ គ្រោងបើកដំណើរការសាងសង់នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។ លោកអភិបាលខេត្ត បានបន្ថែមថា អគារសាលាខេត្តនេះ មានកម្ពស់៤ជាន់ និងមានផ្ទៃក្រឡាសរុប ៤៤,០៩៣ម៉ែត្រការ៉េ។ ចំពោះស្ថាបត្យកម្មនៃអគារ គឺយកតាមរចនាបទប្រាសាទសំបូរព្រៃគុក ដែលជាអគារមានលក្ខណៈខ្មែរទំនើបស៊ីវីល័យ។
លោកអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមទៀតថាថា ការសាងសង់អគារថ្មីនេះ បានទទួលការឯកភាពពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការគាំទ្រពីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕
អត្ថបទ ៖ សំអឿន
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់