ព័ត៌មានជាតិ
អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធបាន ២,៧ពាន់លានដុល្លារ នៅឆ្នាំ ២០២១
ការប្រមូលចំណូលពន្ធ-អាកររបស់អគ្គនាយកដ្ឋានពន្ធដារ នៅឆ្នាំ ២០២១ សរុបបានប្រមាណជាង ២,៧ពាន់លានដុល្លារ ស្មើនឹង១២៤, ០២% ពោលគឺកើនលើសផែនការច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២១។ កំណើនលើសផែនការនៃការប្រមូលពន្ធនេះ គឺដោយសារការយកចិត្តទុកដាក់របស់មន្ត្រី ការអនុវត្តនូវប្រព័ន្ធគ្រប់គ្រងលិខិតប្រកាសពន្ធលើប្រាក់ចំណេញតាមអនឡាញ និងការប្រកួតប្រជែងដោយស្មើភាពគ្នាក្នុងចំណោមមជ្ឈដ្ឋានវិនិយោគក្នុងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

ក្នុងរយៈពេលពេញមួយឆ្នាំ២០២១ កម្ពុជាសម្រេចបានចំណូលពន្ធ-អាករសរុបចំនួន ២៧៨១,៩២លានដុល្លារ ស្មើនឹង១២៤,០២%។ យោងតាមរបាយការណ៍ស្តីពីលទ្ធផលការងារប្រមូលចំណូលពន្ធឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២របស់អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថា ចំនួននេះ គឺលើសផែនការឆ្នាំ២០២១ ចំនួន៥៣៨,៨៥លានដុល្លារ ស្មើ២៤ ,០២% ដែលអគ្គនាយកដ្ឋានបានកំណត់ប្រមូលចំណូលពន្ធចំនួនតែជាង២,២ពាន់លានដុល្លារ (២២៤៣,០៧លានដុល្លារ)ប៉ុណ្ណោះ។
ទោះបីជាលទ្ធផលប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារក្នុងឆ្នាំ២០២១កន្លងទៅមានភាពប្រសើរច្រើនយ៉ាងណាក្តី ប៉ុន្តែបើធៀបជាមួយនឹងចំណូលពន្ធក្នុងរយៈពេលដូចកាលពីឆ្នាំ២០២០ គឺថយចុះប្រមាណជាង១០៧,០៩លានដុល្លារ ស្មើនឹង-៣,៧១% ខណៈទំហំចំណូលពន្ធក្នុងឆ្នាំ២០២០មានចំនួនជិត៣ពាន់លានដុល្លារ (២ ៨៨៩,០២ លានដុល្លារ)។
ចំណែកការប្រមូលពន្ធសម្រាប់ខែធ្នូឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារសម្រេចបានចំនួនជាង២២១,៦៨លានដុល្លារ ស្មើនឹង៩ ៨៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ គឺមានចំនួនជាង២៤០លានដុល្លារ៕ អត្ថបទ៖ ទួន សុផល

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង