ព័ត៌មានជាតិ
កម្ពុជា ចាក់វ៉ាក់សាំងដូសមូលដ្ឋានឲ្យពលរដ្ឋបានជិត ១៤លាននាក់
គិតមកដល់ពេលនេះ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា សម្រាប់ដូសមូលដ្ឋានបានចំនួន ១៣ ៧៦០ ៦៣០ នាក់ហើយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា សម្រាប់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានប្រជាពលរដ្ឋចំនួន ១០ ២០១ ៤៨៤ នាក់ បានចាក់ដូសទី១ និងចំនួន ៩ ៨៥១ ៥១០ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០២.០១% នៃប្រជាជនគោលដៅសរុប ១០លាននាក់។ ក្នុងនោះសម្រាប់ដូសជំរុញ (ដូសទី៣) សម្រេចចាក់បានចំនួន ៤ ៩៧៨ ០៩៣ នាក់ និងដូសជំរុញ (ដូសទី៤) ដែលបានបើកយុទ្ធនាការកាលពីថ្ងៃទី១៤ ខែមករា កន្លងទៅនេះ សម្រេចចាក់បានចំនួន ៤៥៤ ០៦៩ នាក់។
ចំពោះកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨១៨ ៦៣៨ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៤១ ០១១ នាក់ ដែលស្មើនឹង ៩៩.៥៣% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។

ចំណែកកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០១០ ២៩៦ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩២១ ៦៦៦ នាក់ ដែលស្មើនឹង ១០៥.៩៥% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារ អាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣២៣ ០៨១ នាក់ សម្រាប់ដូសទី១ និងចំនួន ២៤៦ ១៦៩ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០៦.១៧%។
បើគិតជាចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់ នៅកម្ពុជា ការងារចាក់វ៉ាក់សាំងសម្រេចចាក់បាន ១៤ ៣៥៣ ៦២១ នាក់ ដែលស្មើនឹង ៨៩.៧១% ជាតួលេខមួយដ៏ខ្ពស់ នៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក ទាំងដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ