ព័ត៌មានជាតិ
ស៊ីម៉ាក់រៀបចំផែនការយុទ្ធសាស្ត្របោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា
អង្គភាពស៊ីម៉ាក់បានរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់បោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅកម្ពុជា បន្ទាប់ពីបញ្ចប់ការបោសសម្អាតគ្រាប់មីនប្រឆាំងមនុស្សនៅចុងឆ្នាំ២០២៥ខាងមុខ។

លោក ហេង រតនាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានមានប្រសាសន៍នៅក្នុងសិក្ខាសាលាកាលពីថ្ងៃទី៣១ ខែមករា នៅសណ្ឋានគារ Hyatt Regency Phnom Penhថា សិក្ខាសាលានេះ ធ្វើឡើងដើម្បីប្រមូលធាតុចូលក្នុងការរៀបចំផែនការយុទ្ធសាស្ត្រពង្រឹងសមត្ថភាពអង្គភាពស៊ីម៉ាក់សំរាប់ទ្រទ្រង់សភាពការណ៍សំណល់យុទ្ធភណ្ឌសង្គ្រាម នៅកម្ពុជាក្រោយឆ្នាំ២០២៥។
លោកអគ្គនាយកស៊ីម៉ាក់ បានបន្តថា ថ្វីត្បិតកម្ពុជា អាចបញ្ចប់ភារកិច្ចបោសសម្អាតគ្រាប់មីនប្រឆាំងមនុស្សស្របតាមអាណតិ្តរបស់អនុសញ្ញាអន្តរជាតិអូតាវ៉ានៃការហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សត្រឹមចុងឆ្នាំ២០២៥ ប៉ុន្តែមានបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមដទៃទៀតដូចជា គ្រាប់បែកចង្កោមគ្រាប់បែកទម្លាក់ពីយន្តហោះ និងសំណល់គ្រាប់មិនទាន់ផ្ទុះផេ្សងៗទៀត ទាមទារពេលវេលា និងអង្គភាពស៊ីម៉ាក់បន្តភារកិច្ចបោសសម្អាតកាកសំណល់យុទ្ធភណ្ឌសង្គ្រាមទាំងនោះបន្តទៀត។
លោកអគ្គនាយកស៊ីម៉ាក់បានបន្តទៀតថា រដ្ឋាភិបាលជប៉ុនតាមរយ:JICA បានគាំទ្រអង្គភាពស៊ីម៉ាក់នូវការផ្តួចផ្តើមឱ្យមានការគិតគូរផែនការយុទ្ធសាស្ត្រនៃការពង្រឹងសមត្ថភាពនិងតួរនាទីអង្គភាពស៊ីម៉ាក់ ក្រោយឆ្នាំ២០២៥ ជាច្រើនឆ្នាំមកហើយ ដើម្បីពង្រឹងធាតុទន់ដូចជាបណ្តុះបណ្តាលធនធានមនុស្ស ពង្រីកទំនាក់ទំនងសហប្រតិបតិ្តការត្បូង-ត្បូងនិងមួយផ្នែកទៀតដើម្បីពង្រឹងធាតុរឹង ដូចជាការបំពាក់សម្ភារបច្ចេកទេស និងការកសាងសំណង់អាគារសិក្សា សារមន្ទីរជាដើម។
យោងតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥ បានឲ្យដឹងថា នៅកម្ពុជា មានផ្ទៃដីសង្ស័យមានផលប៉ះពាល់ ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង១៩៧០គីឡូម៉ែត្រការ៉េ ក្នុងនោះប្រមាណ ៨៧៧គីឡូម៉ែត្រការ៉េជាដីមានផលប៉ះពាល់ខ្ពស់ដោយសារមីន ៤៩៩គីឡូម៉ែតការ៉េ ជាដីប៉ះពាល់ដោយគ្រាប់បែកចង្កោម និង៣៣គីឡូម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម។ផ្ទៃដីសង្ស័យមានផលប៉ះពាល់ ដោយសារមីនគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង ១៩៧០គីឡូម៉ែត្រការ៉េនេះ គ្រោងនឹងត្រូវការថវិកាប្រមាណជាង៤០០លានដុល្លារសម្រាប់បោសម្អាត រយៈពេលពីឆ្នាំ ២០១៨ដល់ឆ្នាំ ២០២៥ខាងមុខ៕
អត្ថបទ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ