Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រកម្ពុជា នឹងយាងទៅចូលរួមពិធីសម្ពោធព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅចិន

បានផុស

នៅ

តាមកម្មវិធីដែលបានគ្រោងទុក គឺនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងយាងទៅចូល​រួមពិធីបើកសម្ពោធព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង ប្រទេសចិន។ ចិន នឹងរៀបចំធ្វើពិធីនេះ ចាប់ពីថ្ងៃទី៤ ដល់ទី២០ ខែកុម្ភៈ ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គុណតម្លៃរបស់កីឡាអូឡាំពិកនេះ ត្រូវបានប្រជាជន និងប្រទេសចិនគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដើម្បីលើកកម្ពស់តម្លៃរួមរបស់មនុស្សជាតិ ដែលជាពិសេស កីឡាអូឡាំពិករដូវរងា២០២២នេះ គឺជាតឹកតាងបញ្ជាក់កាន់តែប្រ័ត្យក្សបន្ថែមទៀតថា នេះជាវេទិកាកីឡាដែលបានចូលរួមចំណែកយ៉ាងសកម្មដល់ការកសាងសហគមន៍រួមជោគវាសនាមនុស្សជាតិ។

នេះ មិនមែនជាលើកដំបូងនៃការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវស្មារតីរបស់កីឡាអូឡាំពិករដូវរងានោះទេ ប៉ុន្តែប្រទេសចិនធ្លាប់បានធ្វើជាម្ចាស់ផ្ទះពិធីប្រកួតកីឡាអូឡាំពិករដូវក្តៅកាលពីខែសីហា ឆ្នាំ២០០៨ ហើយទទួលបាននូវការចាប់អារម្មណ៍ និងសាទរពីពិភពលោកទាំងមូល។ នៅឆ្នាំ២០២២នេះ សហគមន៍អន្តរជាតិ កំពុងយកចិត្តទុកដាក់ជាងមុនលើប្រទេសចិនក្នុងកម្មវិធីដ៏មហិមានៃការធ្វើជាម្ចាស់ផ្ទះនៃកីឡាអូឡាំពិករដូវរងា២០២២។

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន ធ្លាប់បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា សំ​ឡេងនៃសហគមន៍អន្តរជាតិដែលគាំទ្រយ៉ាងមុតមាំ និងកាន់តែច្រើនឡើងៗចំពោះរដ្ឋធានីប៉េកាំងក្នុងការរៀបចំប្រកបដោយសុវត្ថិភាព និងមានភាពរលូនតាមពេលកំណត់នូវព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា។ ទន្ទឹមនឹងនេះ សំឡេងដែលប្រឆាំងក៏កាន់តែច្រើនឡើង និងខ្លាំងឡើងផងដែរ ទៅនឹងការធ្វើនយោបាយធូបនីយកម្មកីឡា។

ជាក់ស្តែងណាស់ ក្នុងការផ្តល់បទសម្ភាសន៍ជាពិសេសជាមួយកាសែតប្រជាជនចិន លោកស្រី Kate Caith​-ness ប្រធានសហព័ន្ធពិភពលោកកីឡាcurling បានវាយតម្លៃខ្ពស់ចំពោះកិច្ចការបង្ការការឆ្លងជំងឺ Covid-19 ពីសំណាក់ប្រទេសចិន ដើម្បីធានាជាក់លាក់ដល់សុខសុវត្ថិភាពសុខភាពរបស់មនុស្សទូទៅដែលអញ្ជើញមកចូលរួម។ ចំណែក លោក Spyros Capralos ប្រធានគណៈកម្មាធិការកីឡាអូឡាំពិកនៃប្រទេសក្រិកវិញ បានបញ្ជាក់ដែរថា ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បង្ហាញពីពាក្យសន្យារបស់ប្រទេសចិនចំពោះឧត្តមគតិអូឡាំពិក។

សូមបញ្ជាក់ថា រដ្ឋធានីប៉េកាំង គឺជារដ្ឋធានីទី១ លើលោកដែលបានរៀបចំការប្រកួតកីឡាអូឡាំពិកទាំងរដូវក្តៅ និងរដូវរងា ហើយការប្រកួតកីឡាអូឡាំពិករដូវរងានៅរដ្ឋធានីប៉េកាំង នឹងក្លាយជាការប្រកួតកីឡាអូឡាំពិកបែបបៃតងបំផុតក្នុងប្រវត្តិសាស្ត្រ៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៤ នាទីutes មុន

មន្ត្រីកសិកម្ម អំពាវនាវឱ្យកសិករ ចូលរួមជាមួយ​សហគមន៍​​កសិកម្មទំនើប ដើម្បីធានាស្ថិរភាពតម្លៃកសិផល

កីឡា៧ នាទីutes មុន

ឃួង​ ឡាំកូស៊ីន​ បញ្ជាក់​ពី​ស្ថានភាព​របួស​របស់​ខ្លួន​ក្រោយ​ភ្លាត់​សន្លប់​នៅ​សង្វៀន​បាយ័ន​

កីឡា៩ នាទីutes មុន

Szczęsny ត្រឡប់ពីចូលនិវត្តន៍ បង្ហាញទម្រង់លេងល្អ Barca ត្រៀមបន្តកុងត្រាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ណេ តាន់យ៉ាហ៊ូ សន្យា​ឲ្យ​​មេដឹកនាំ​​ហាម៉ាសរួច​ជីវិត​ដោយ​សុវត្ថិភាព ក្រោម​លក្ខខណ្ឌ​​នៃ​ការ​រំសាយ​អាវុធ

ព័ត៌មានជាតិ១៩ នាទីutes មុន

អ្នកនាំពាក្យរង ថា សុខភាពមន្ត្រី ជាកត្តាកំណត់ផលិតភាពការងារ ដែលក្រសួងមហាផ្ទៃតែងយកចិត្តទុកដាក់

Sokha Hotels

ព័ត៌មានពេញនិយម