ព័ត៌មានជាតិ
វិនិយោគិនជប៉ុន ស្នើសុំចូលខ្លួនដោះស្រាយបញ្ហាទឹកជំនន់ នៅស្ទឹងព្រែកត្នោត
លោក Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា បានស្នើសុំការអនុញ្ញាតពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលខ្លួនធ្វើការដោះស្រាយបញ្ហាទឹកជំនន់នៅស្ទឹងព្រែកត្នោតដែលតែងតែជន់លិចតំបន់នៅជុំវិញស្ទើររាល់ឆ្នាំ។ ការស្នើនេះ ធ្វើឡើងនៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១ ខែកុម្ភៈនេះ នៅវិមានសន្តិភាព។

លោក Takahashi Fumaiki បានអះអាងថា ក្រុមការងាររបស់លោក បានធ្វើការសិក្សាមួយចំនួនរួចហើយនៅស្ទឹងព្រែកត្នោតនេះ មុនស្នើសុំសម្ដេចតេជោ ពិនិត្យលទ្ធភាពការដោះស្រាយបញ្ហាទឹកជំនន់នៅស្ទឹងព្រែកត្នោត។ ក្រៅពីបញ្ហានេះ លោកប្រធានសមាគមជប៉ុន-កម្ពុជា ក៏បានស្នើសុំការអនុញ្ញាតពីសម្ដេចតេជោ ដើម្បីនាំប្រតិភូក្រុមអ្នកវិនិយោគទុនធុនកណ្ដាលរបស់ជប៉ុនមកកាន់កម្ពុជានៅខែមេសា ខាងមុខ។ ជាមួយគ្នានេះ លោកក៏បានស្នើសុំប្រគល់ទីតាំងដីមួយកន្លែងជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីរៀបចំធ្វើជាសួនអនុស្សាវរីយ៍កម្ពុជា-ជប៉ុន ដោយដាក់ឈ្មោះថា សួន(PKO)សម្រាប់ប្រជាជនប្រើប្រាស់ផង និងសម្រាប់ជាតំណាងនៃទំនាក់ទំនងមិត្តភាពកម្ពុជា-ជប៉ុនផង។

ជាការឆ្លើយតបវិញ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះប្រតិភូអ្នកវិនិយោគទុនធុនកណ្ដាលជប៉ុនដែលលោក Takahashi Fumaiki មានបំណងនាំមកប្រទេសកម្ពុជា។ សម្ដេចតេជោ ក៏បានស្វាគមន៍ និងសម្តែងនូវការគាំទ្រចំពោះការផ្ដួចផ្ដើមរៀបចំនូវសួនសាធារណៈដែលជាសួនអនុស្សាវរីយ៍កម្ពុជា-ជប៉ុន ហើយបានដាក់ឈ្មោះថា(PKO)។ សម្តេចតេជោ បានណែនាំលោក សុខចិន្តា សោភា ប្រធានក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ធ្វើការងារនេះជាមួយសាលារាជធានីភ្នំពេញ។
ដោយឡែក ពាក់ព័ន្ធនឹងការការពារទឹកជំនន់ស្ទឹងព្រែកត្នោតវិញ សម្ដេច ក៏បានណែនាំឲ្យលោក សុខចិន្តា សោភា សហការសម្របសម្រួលជាមួយលោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងស្ថាប័នពាក់ព័ន្ធដទៃទៀត ដើម្បីអនុញ្ញាតឱ្យប្រតិភូលោកTakahashi Fumaiki បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងករណីនេះ ៕
អត្ថបទ ៖ ណារី

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង