ព័ត៌មានជាតិ
អ្នកជាប់ពាក់ព័ន្ធជាមួយស្ត្រីឈ្មោះ អៀម ធីតាមានឆ្លងកូវីដ១៩កើនឡើងដល់៥៧នាក់ហើយ
ភ្នំពេញ ៖ ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាលបានអះអាងនៅមុននេះបន្តិចថានៅថ្ងៃនេះអាជ្ញាធរមូលដ្ឋានបានស្រាវជ្រាវរកអ្នកជាប់ពាក់ព័ន្ធជាមួយស្ត្រីឈ្មោះ អៀម ធីតាមានឆ្លងកូវីដ១៩ដែលបានទៅលេងម្តាយនៅកណ្តាលស្ទឹងចំនួន៥នាក់បន្ថែមទៀតធ្វើឲ្យមានអ្នកជាបពាក់ព័ន្ធបានកើនឡើងដល់៥៧នាក់ហើយ។
លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាលបានឲ្យដឹងនៅមុននេះថាចំនួន៥៧នាក់នេះក្រុមការងារបា នស្រាវជ្រាវរកអ្នកជាប់ពាក់ព័ន្ធនឹងស្ត្រីឈ្មោះ អៀម ធីតាចំនួន៤៤នាក់នៅថ្ងៃទី៨ធ្នូ ចំនួន៨នាក់នៅថ្ងៃទី៩ធ្នូនិង៥នាក់ទៀតនៅថ្ងៃទី១០ធ្នូនេះ។
លោកបានបន្តថា អ្នកពាក់ព័ន្ធទាំងនោះត្រូវធ្វើចត្តាឡីស័ក នៅពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅសាលាបឋមសិក្សាព្រែកតាពៅ ក្រុងតាខ្មៅ ខេត្តកណ្តាលនិងធ្វើចត្តាឡីនៅមន្ទីរពេទ្យបង្អែកស្រុកកណ្តាលស្ទឹង។
លោកបានបន្ថែមថា «អ្នកពាក់ព័ន្ធចំនួន៤៤នាក់ដែលបានយកវត្ថុសំណាកទៅធ្វើតេស្តនោះនៅមិនទាន់កំណត់បាននៅឡើយទេដោយសារលទ្ធផលតេស្តដែលក្រសួងសុខាភិបាលចេញមកនៅថ្ងៃនេះនៅសល់ជាង៣៧០០តេស្តទៀតអីចឹងយើងមិនដឹងថាលទ្ធផលនៅសល់ហ្នឹងសម្រាប់ខេត្តយើងឬខេត្តណាទេអាចរង់ចាំនៅថ្ងៃស្អែកជាបន្តទៀត»។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានេះដែរគិតចាប់ពីថ្ងៃទី២៩ខែវិច្ឆិការហូតមកដល់ថ្ងៃទី០៨ធ្នូមានចំនួន១០១៥នាក់មានតេស្តអវិជ្ជមានទាំងអស់។
គួរបញ្ជាក់ថា ស្ត្រីឈ្មោះ អៀម ធីតា អាយុ ៣៥ ឆ្នាំ មានអាស័យដ្ឋានរស់ នៅសង្កាត់បឹងទំពន់ រាជធានីភ្នំពេញដែលបានធ្វើតេស្តមានវិជ្ជមានកូវីដ១៩នៅថ្ងៃទី០៧ខែធ្នូឆ្នាំ២០២០ បន្ទាប់ពីស្ត្រីរូបនោះកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០បានទៅហាង pedro នៅផ្លូវព្រះសីហនុ។ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោងប្រមាណ៩ព្រឹក ឈ្មោះ អៀម ធីតា បានមកលេងម្តាយ រហូតដល់ ម៉ោងប្រមាណ ៣ រសៀលបានត្រឡប់ទៅភ្នំពេញវិញហើយក្រុមគ្រួសារគាត់បានបន្តទៅផ្សារនិងវត្តជាបន្ត បន្ទាប់រហូតអាជ្ញាធរសម្រេចបិទផ្សារកំពង់អំពិលនិងវត្តវិហារត្រាញ់។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះក្រសួងសុខាភិបាលបានរកឃើញអ្នកដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាជាង១ម៉ឺននាក់ហើយក្នុងនោះមានវិជ្ជមានវីរុស១៩ចំនួន៣៩នាក់៕
ដោយ ៖ សំអឿន





-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៥ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង