ព័ត៌មានជាតិ
លោក រស់ វីរ៉េត មេឃុំអារក្សត្នោត ៖ បើយើងធ្វើមេឃុំ បើគិតតែប្រយោជន៍ឯកជន មិនបាច់ធ្វើទេ
លោក រស់ វីរ៉េត មេឃុំអារក្សត្នោត នៃស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានលើកឡើងថា បើធ្វើជាមេឃុំ ហើយគិតតែប្រយោជន៍ផ្ទាល់ខ្លួននោះ មិនចាំបាច់ធ្វើនោះទេ។ ការលើកឡើងនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តកំពង់ចាម” នៅព្រឹកថ្ងៃទី ១ ខែកុម្ភៈនេះ។
មេឃុំអារក្សត្នោតលោក រស់ វីរ៉េត មានប្រសាសន៍ឲ្យដឹងថា ចំពោះការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋក្នុងឃុំរបស់លោក មិនគិតថ្ងៃសៅរិ៍-អាទិត្យ ឬពេលយប់ព្រលប់អ្វីឡើយ ឲ្យតែប្រជាពលរដ្ឋមកជួប នឹងត្រូវចុះហត្ថលេខាជូនពួកគាត់ភ្លាម។
លោកបន្តថា «ពាក់ព័ន្ធនឹងអ្នកកាន់ត្រា ក៏ត្រូវបើកទូរស័ព្ទជាប់ដែរ បើថាត្រូវប្រជាពលរដ្ឋមករកហើយ គឺតេភ្លាមត្រូវតែមក ចឹងយើងអត់ឲ្យប្រជាពលរដ្ឋយើងខកខានទេ ចឹងការងារផ្ដល់សេវានេះ គឺមិនមានថ្ងៃអាទិត្យ ថ្ងៃសៅរិ៍ទេ ចឹងបញ្ហាប្រឈមវាតែងតែមានហើយ លើការផ្ដល់សេវា ជួនកាលមកមិនជួប មេឃុំមិនជួបក្រុមប្រឹក្សាឃុំ មិនជួបជំទប់ មិនជួបស្មៀនទៅ ជួលកាលថ្ងៃអាទិត្យ គាត់មកអញ្ចឹង ក៏បានឈប់មួយថ្ងៃអីដែរ ចឹងក៏យើងសុំទោសគាត់ ប៉ុន្តែគ្រាន់តែថា ការងារប្រឈមហ្នឹងវាមានតិច ដែលយើងខិតខំបម្រើជូនគាត់នៅពេលនេះ ចឹងយើងនឹងខិតខំឲ្យបានល្អ»។
ដោយសារតែការខិតខំប្រឹងប្រែង បម្រើសេវាសាធារណៈល្អ ក៏ដូចជាសាងអំពើល្អជាមួយប្រជាពលរដ្ឋនោះ ទើបលោក រស់ វីរ៉េត ត្រូវបានជ្រើសរើសជាបេក្ខភាពមេឃុំ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នាខែមិថុនា ឆ្នាំ ២០២២ខាងមុខនេះ បន្តទៀត។ លោក រស់ វីរ៉េត បានថ្លែងថា បើធ្វើជាមេឃុំ គិតតែប្រយោជន៍ឯកជននោះ មិនចាំបាច់ធ្វើទេ។
លោកបន្ថែមថា «ចឹងហើយ បានជាគាត់មានទំនុកចិត្តបោះឆ្នោតគាំទ្រ គណបក្សប្រជាជន ក៏ដូចជាគាំទ្ររូបខ្ញុំផ្ទាល់អញ្ចឹង ឲ្យបានឈរឈ្មោះធ្វើជាមេឃុំបន្តទៀត ចឹងទេ បើយើងធ្វើមេឃុំ បើគិតតែប្រយោជន៍ឯកជន មិនបាច់ធ្វើទេ និយាយរួមទាំងអស់ហ្នឹង ទាំងឯកឧត្ដម លោកជំទាវ គណៈអធិបតីទាំងអស់ហ្នឹង បើធ្វើការបម្រើប្រជាពលរដ្ឋ ហើយគិតការងារឯកជនពេក គឺមិនអាចបានទេ»។
មេឃុំអារក្សត្នោត នៃស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានបញ្ជាក់បន្ថែមថា នៅពេលព្រឹកឡើងភ្លាម គឺលោកត្រូវទៅបំពេញការងារ នៅសាលាឃុំភ្លាម ហើយចំពោះការងាររកស៊ីនៅក្នុងផ្ទះផេ្សងៗ គឺភរិយារបស់លោក ជាអ្នករ៉ាប់រង៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង