Connect with us

ព័ត៌មានជាតិ

(បន្ទាន់)មាន​ជន​អនាមិក​​​ក្លែង​​បន្លំ​​ អត្តសញ្ញាណ​ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង​នគរបាលជាតិ

បានផុស

នៅ

នាយកដ្ឋាន​​កណ្តាល​សន្តិសុខ នៃ​ក្រសួង​មហាផ្ទៃ​បាន​ចេញលិខិតបដិសេធមួយ​​ព្រលប់នៅ​ថ្ងៃ​ទី​១០ ខែ​​ធ្នូនេះ ដោយបាន​កត់សម្គាល់ បុគ្គលមិន​ស្គាល់អត្តសញ្ញាណ​ កំពុង​ក្លែង​បន្លំប្រើប្រាស់ឈ្មោះ ឌី វិជ្ជា (Dy Vichea) ក្នុង​ប្រព័ន្ធតេឡេក្រាម( Telegram) ដោយអះអាង​ថា ជានាយទាហាន​ ធ្វើការ​នៅ​ការិយាល័យ​ផែន​ការ​ នាយកដ្ឋាន​ទាក់ទងអន្តរជាតិ​ នៃ​អគ្គនាយកដ្ឋាន​ នយោបាយ និង​កិច្ចការបរទេស​ ក្រសួងការពារជាតិ ដើម្បីទាក់ទងទៅកាន់​ថ្នាក់ដឹក​នាំ​ ក្រសួង​ស្ថាប័ននានា ក្នុងគោលដៅស្នើសុំ​ និងសាកសួរ​អំពីព័ត៌មានសន្តិសុខជាតិ​។

រូបភាព​ខាងលើ​ បង្កើតឱ្យមាន​​ការ​​ភ័ន្ត​ច្រឡំ​ជាមួយ​ ឯកឧត្តម ​​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នង​ការរង​នគរបាល​ជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ​ ​ក្នុង​គោល​ដៅ​​ចែក​ចាយ​​មេរោគ​កុំព្យូទ័រ។

​នាយកដ្ឋានកណ្តាលសន្តិសុខ​ បាន​ស្នើដល់​សាធារណជន​ឱ្យមាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​គណនី​តេឡេក្រាម​( Telegram) ឈ្មោះ ឌី វីជ្ជា ( Dy Vichea) ខាង​លើ​ ហើយ​សមត្ថកិច្ច​ កំពុង​បន្តចាត់​វិធាន​ការ​តាម​​ផ្លូវ​ច្បាប់​​ចំពោះ​ការ​ក្លែង​បន្លំ​នេះ​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទី មុន

លោក វង្សី វិស្សុត ណែនាំរាជបណ្ឌិត្យសភាកម្ពុជា បង្កើនការរៀបចំសន្និសីទអន្តរជាតិពាក់ព័ន្ធប្រវត្តិសាស្រ្តកម្ពុជា

សេចក្ដីជូនដំណឹង២៨ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ទំនិញ

ព័ត៌មានជាតិ៣៣ នាទី មុន

អ្នក​ភូមិ​ព្រះដាក់​ធ្វើ​នំ​បញ្ចុក​ត​ជំនាន់​ មាន​រូបមន្ត​ពិសេស​ធ្វើ​នំ​បញ្ចុក​ឆ្ងាញ់

KPT+៤១ នាទី មុន

សព្វថ្ងៃនេះ មានក្បួនឆបោកសាមញ្ញបំផុត តែយើងច្រើនជឿនិងដើរតាមដោយងប់ងុល

ព័ត៌មានជាតិ៥៣ នាទី មុន

HERBALIFE កម្ពុជា រៀបចំកម្មវិធីបរិច្ចាគឈាម ដែលជាឆ្នាំទី ៦ ជាមួយសមាជិកឯករាជ្យ និងបុគ្គលិករបស់ខ្លួន ដើម្បីគាំទ្រដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម