ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល៖ ផ្លូវក្រវាត់ក្រុងទី៣ សម្រេចការសាងសង់បាន ៦៦%
គិតមកដល់ពេលនេះ ផ្លូវក្រវាត់ក្រុងទី៣ សម្រេចការសាងសង់បាន ៦៦%ហើយ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីចុងខែ មករា ឆ្នាំ ២០២២កន្លងទៅ។

គម្រោងនេះ បានបើកការដ្ឋានសាងសង់កាលពីខែមករា ឆ្នាំ២០១៩។ ភាពយឺតយ៉វនៃការសាងសង់គម្រោងនេះ ដោយសារផ្លូវក្រវាត់ក្រុងទី៣ ជាគម្រោងដ៏ស្មុគស្មាញមួយ និងត្រូវការដោះស្រាយផលប៉ះពាល់ជាច្រើន ហើយគួបផ្សំជាមួយវិបត្តិជំងឺកូវីដ-១៩ ទើបគម្រោងនេះ មិនអាចបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១ តាមផែនការកំណត់។ ទោះយ៉ាងណា គម្រោងផ្លូវក្រវាត់ក្រុងទី៣នេះ គ្រោងនឹងបញ្ចប់ការសាងសង់ នៅអំឡុងខែកញ្ញា ឆ្នាំ ២០២២ ខាងមុខ។

ផ្លូវក្រវាត់ក្រុងទី៣ ជាគម្រោងផ្លូវស្ថាបនាថ្មីក្រោមកញ្ចប់ថវិកាជិត ៣០០ លានដុល្លារ ក្នុងនោះថវិកា ២៧៣ លានដុល្លារ ជាហិរញ្ញប្បទានពីប្រទេសចិន ហើយនៅសេសសល់ជាហិរញ្ញប្បទានពីរាជរដ្ឋាភិបាលកម្ពុជា។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវក្រវាត់ក្រុងទី៣ លាតសន្ធឹងប្រវែងសរុប ៥២ គីឡូម៉ែត្រ ផ្លូវមេមានប្រវែង ៤៧ គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងស៊ីម៉ង់ត៍សរសៃដែក ទទឹងចាប់ពី ២២ ម៉ែត្រ ទៅដល់ ២៧ ម៉ែត្រ កម្រាស់ ២២ សង់ទីម៉ែត្រ ចំណែកផ្លូវខ្នែងមានប្រវែងសរុប ៥ គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC ហើយមានស្ពានអាកាសឆ្លងផ្លូវជាតិចំនួន ០៤ កន្លែង (ឆ្លងផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងលេខ២១) ប្រវែងប្រមាណ ១ គីឡូម៉ែត្រ។
ចំណែកស្ពានឆ្លងទន្លេវិញ មានចំនួន ២ កន្លែងគឺស្ថិតនៅត្រង់កោះអន្លង់ចិន នៃទន្លេបាសាក់ មានប្រវែងសរុប ៩៩៦ ម៉ែត្រ (ស្ពានខាងកើតប្រវែង ៦៣០ ម៉ែត្រ និងខាងលិចប្រវែង ៣៦៦ ម៉ែត្រ) ព្រមទាំងមានស្ពានមធ្យម និងខ្លីចំនួន ៦ កន្លែងផ្សេងទៀត។ គម្រោងផ្លូវក្រវាត់ក្រុងទី៣ ធ្វើឡើងតាមផែនការមេ និងចក្ខុវិស័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមការចង្អុលបង្ហាញពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនផលិតផលនានា រួមចំណែកកាត់បន្ថយបញ្ហាកកស្ទះដោយយានយន្ដធំៗ ដែលដឹកជញ្ជូនទំនិញចេញ-ចូលរាជធានីភ្នំពេញ។

ផ្លូវក្រវាត់ក្រុងទី៣ ក៏ជាផ្លូវតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ រួមមានផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចរបស់មហាអនុតំបន់ទន្លេមេគង្គ ដែលរួមចំណែកសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងភស្ដុភារកម្មតំបន់៕
អត្ថបទ៖ ទួន សុផល

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល