ព័ត៌មានជាតិ
ជាងបង្ហើបប្រាប់ជួបញឹកណាស់ ប្រើឆ្នាំងសាកដោតតាមឡាន រត់មករកជាងជួសជុលរាល់ថ្ងៃ
ការប្រើដុំសាកថ្មទូរសព្ទតាមឡាន គួរជ្រើសរើសផលិតផលដែលមានគុណភាព ពីព្រោះជាងនៅផ្សារឃ្លាំងរំសេវបង្ហើបប្រាប់ថា មានបញ្ហាច្រើនណាស់អតិថិជនរត់មករកជាងជួសជុលរាល់ថ្ងៃ។
ម៉ារ៉ាឌី ជាងជួសជុលទូរសព្ទនៅផ្សារឃ្លាំងរំសេវបានប្រាប់បទពិសោធន៍ពីការជួសជុលទូរសព្ទ ដោយសង្កេតឃើញថាបញ្ហាកើតពីការប្រើដុំសាកតាមឡានកើតឡើងញឹកញាប់ សឹងតែមានអតិថិជនមករកមិនលស់ថ្ងៃ។
![](https://www.kampucheathmey.com/wp-content/uploads/2022/02/រថយន្ត-1024x504.png)
បុរសវ័យជាង ៣០ ឆ្នាំ បានឲ្យកម្ពុជាថ្មីដឹងថា ការប្រើឆ្នាំងសាកឡាន ឬគេនិយមហៅដុយកន្ទុយបារីនេះ បើទិញប៉ះផលិតផលមិនល្អ កើតបញ្ហាដល់ទូរសព្ទ។
ដោយលើកករណីជាពិសេសតៃកុងឡាន អ្នកបើករថយន្តឈ្នួល ឬរថយន្តដឹកធំៗ តែងតែយកទូរសព្ទមកជួសជុល ដោយសារប្រើដុំសាកឡានគ្មានគុណភាពឆ្លងចរន្តខូចដល់ទូរសព្ទ។
“ជាពិសេសអ្មកបើកបររថយន្តម៉ូយៗ ដែលឧស្សាហ៍ធ្វើដំណើរឡើងចុះតាមខេត្ត និយមប្រើដុំសាកតាមឡាន។ បញ្ហានៅត្រង់ថា បើសិនដុំសាកនោះគ្មានគុណភាពនៅពេលដោតសាកជាមួយទូរសព្ទនាំបញ្ហាដល់ម៉ាស៊ីនទូរសព្ទ រហូតពេលខ្លះត្រូវរុះរើម៉ាស៊ីនចំណាយអស់ច្រើន”។
![](https://www.kampucheathmey.com/wp-content/uploads/2022/02/272231309_460147895707378_4903619752742321061_n-1536x1152-1-1024x768.jpg)
ជាការក្រើនរំលឹក ម៉ារ៉ាឌីណែនាំគួរចៀសវាងប្រើដុំសាកឡានដែលគ្មានយីហោត្រឹមត្រូវ គ្មានគុណភាព តម្លៃថោកៗលក់តាមផ្សារ ដើម្បីកុំឲ្យមានបញ្ហាពិបាកខាតពេលយកមកជាងជួសជុល ហើយពេលខ្លះខូចប្រើលែងកើតតែម្តង។
លើការថែទាំប្រើប្រាស់ទូរសព្ទជាទូទៅវិញ យុវជនរូបនេះក៏រំលឹកឲ្យប្រយ័ត្នលើបញ្ហាទឹក។ បើទោះបីទូរសព្ទស៊េរីទំនើបខ្លះមានបច្ចេកវិទ្យាការពារជ្រាបទឹក ជាពិសេសបើទិញតគ្នាពីមួយទៅមួយតាមហាង ក៏មិនអាចទុកចិត្តមួយរយភាគរយដែរដោយសារអាចមានការដោះដូរគ្រឿងក្នុងខុសបច្ចេកទេសដើមពីរោងចក្រផលិត។ បន្ថែមពីនេះការជ្រើសរើសឆ្នាំងសាក ឬ Power Bank ក៏គួរជ្រើសរើសផលិតផលដែលល្អ ធានាគុណភាពច្បាស់លាស់ចៀសវាងប្រើប្រាស់នាំប៉ះពាល់ដល់ទូរសព្ទ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច