Connect with us

ព័ត៌មានជាតិ

ក្រសួងសាធារណការ កំពុងសាកល្បងអនុវត្តកម្មវិធី កាត់ពិន្ទុលើបណ្ណបើកបរ អ្នកល្មើសចរាចរណ៍

បានផុស

នៅ

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ក្រសួងសាធារណការ កំពុងសាកល្បងអនុវត្តកម្មវិធី កាត់ពិន្ទុលើបណ្ណបើកបរ អ្នកល្មើសចរាចរណ៍ ដើម្បីឈានទៅអនុវត្តជាផ្លូវការ នាពេលខាងមុខនេះ។

ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ ដែលជាអ្នកជិះម៉ូតូ នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី ២ ខែកុម្ភៈនេះ លោកទេសរដ្ឋមន្ត្រី បានបន្តថា ការសាកល្បងនេះ កំពុងទទួលបានជោគជ័យ ១០០ភាគរយ ទៅលើការដកពិន្ទុលើបណ្ណបើកបរ ចំពោះអ្នកប្រព្រឹត្តបទល្មើសចរាចរណ៍ ហើយការអនុវត្តពេញលេញ នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ហើយដើម្បីពង្រឹងការអនុវត្តច្បាប់ចររាចរណ៍ផ្លូវគោក សំដៅឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ឲ្យនៅទាបបំផុត។

លោកទេសរដ្ឋមន្ត្រី បានបន្តទៀតថា ក្រុមការងារជំនាញ កំពុងសាកល្បងលើម៉ាស៊ីនកម្មវិធី កាត់ពិន្ទុលើបណ្ណបើកបរចំនួន ៥០គ្រឿង ខណៈគ្រោងទិញបន្ថែម ២៥០គ្រឿងទៀត ដើម្បីផ្តល់ដល់មន្ត្រីនគរបាលចរាចរណ៍ បន្ទាប់ពីកម្មវិធីកាត់ពិន្ទុ តាមរយៈកម្មវិធីទូរស័ព្ទដៃស្មាតហ្វូន បានតម្លើងរួចរាល់ដែលក្រសួងបានសហការ ជាមួយអគ្គស្នងការនគរបាលជាតិ។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ​កម្មវិធីនេះល្អណាស់ ពេលមានល្មើសច្បាប់ចរាចរណ៍ ប៉ូលីសស្មើសុំប័ណ្ណបើកបរ ហើយយកម៉ាស៊ីនទៅស្កេន និងឃើញព័ត៌មានទាំងអស់ ទាក់ទងប័ណ្ណបើកបរដូចជាប័ណ្ណបើកបរក្លែងក្លាយ ឬត្រឹមត្រូវនិងពិន្ទុ ១២ នៃប័ណ្ណបើកបរនីមួយៗ។ ក្នុងករណីអ្នកបើកបរល្មើសនឹងចរាចរណ៍ នឹងត្រូវបានដកអស់ ១២ពិន្ទុនោះ ត្រូវកែប្រែការបើកបរឡើងវិញ។

សូមបញ្ជាក់ថា កម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក អាចចាប់យករូបភាពយានយន្ត ដែលបើកបរល្មើសនឹងច្បាប់ ដោយការស្កេនលើបណ្ណបើកបរ ដើម្បីកាត់បន្ថយពិន្ទុចំពោះអ្នកបើកបរយានយន្តខុសច្បាប់ ទៅ តាមស្ថាននៃបទល្មើសដូចជា៖ មិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញា ជាដើម៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម