Connect with us

ព័ត៌មានជាតិ

សមាគមគ្រូពេទ្យទឹកនោមផ្អែម បង្ហាញពីវិធីព្យាបាលជំងឺទឹកនោមផ្អែមថ្មីដល់ក្រុមគ្រូពេទ្យកម្ពុជា

បានផុស

នៅ

សមាគមគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញនៅកម្ពុជា បានបង្ហាញពីវិធីព្យាបាលជំងឺទឹកនោមផ្អែមថ្មីដល់ក្រុមគ្រូពេទ្យ ដើម្បីឱ្យពួកគាត់ទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតក្នុងការព្យាបាលអ្នកជំងឺទឹកនោមផ្អែមឱ្យកាន់តែប្រសើរឡើង។ ការបង្ហាញពីវិធីព្យាបាលនេះ ធ្វើនៅក្នុងវគ្គបណ្តុះបណ្តាលការអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្រ្តរបស់សមាគមគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញនៅកម្ពុជាកាលពីពេលថ្មីៗនេះ។

លោកសាស្ត្រាចារ្យ កុយ វ៉ាន់នី ប្រធានសមាគមគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញនៅកម្ពុជា បានលើកឡើងថា នៅក្នុងវគ្គបណ្តុះបណ្តាលនេះ សមាគមគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញនៅកម្ពុជា បានចែករំលែកបទពិសោធន៍ និងគោលការណ៍ណែនាំថ្មីនៃការព្យាបាលជំងឺទឹកនោមផ្អែមដល់ក្រុមគ្រូពេទ្យកម្ពុជា និងបានបង្ហាញពីផលិតផលឱសថព្យាបាលជំងឺទឹកនោមផ្អែមគ្រាប់ប្រភេទថ្មីដែលល្អប្រសើរជាងឱសថទឹកនោមផ្អែមប្រភេទគ្រាប់ផ្សេងៗទៀត ក្នុងការធ្វើឱ្យស្ថានភាពសុខភាពអ្នកជំងឺទឹកនោមផ្អែមប្រសើរឡើង។ លោកសាស្ត្រាចារ្យ បានបន្តថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងដោយមានការគាំទ្រពីឡាបូ Boehringer Ingelhem (BI) ដែលជាក្រុមហ៊ុនឱសថមួយក្នុងចំណោមក្រុមហ៊ុនឱសថដ៏ធំបំផុតលើពិភពលោក ដែលកំពុងចែកចាយក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុនឌីខេអេសអេច ខេមបូឌា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ លោកសាស្ត្រាចារ្យ កុយ វ៉ាន់នី បានសង្កត់ធ្ងន់ថា ទោះបីជាមានវិបតិ្តជំងឺកូវីដ19ក៏ដោយ ក៏គ្រូពេទ្យជំនាញខាងទឹកនោមផ្អែម មិននៅស្ងៀមទេ គឺក្រុមគ្រូពេទ្យតែងតែមានការប្រជុំធ្វើសិក្ខាសាលាតាមរយ: អនឡាញ។ នេះ ដើម្បីផ្តល់ជូនចំណេះដឹងដល់អ្នកជំងឺទឹកនោមផ្អែមថែទាំខ្លួនអំឡុងពេលកូវីដ ព្រោះថាតួនាទីគ្រូពេទ្យទឹកនោមផ្អែមនៅតែមានសារ:សំខាន់ដោយសារតែជំងឺទឹកនោមផ្អែមជាជំងឺរុំារ៉ៃ ជាជំងឺត្រូវព្យាបាលអស់មួយជីវិតដែលទាមទារការផ្តល់យោបល់ តាមដានត្រួតពិនិត្យជាប់លាប់ ទោះជានៅពីចម្ងាយក៏ដោយក៏មានប្រសិទ្ធភាពខ្ពស់ការពារអាយុជីវិតអ្នកជំងឺទឹកនោមផ្អែមផងដែរ។

ចំណែក លោកសាស្ត្រាចារ្យ ទូច ឃុន វេជ្ជបណ្ឌិតឯកទេសខាងក្រពេញដែលជាប្រធានមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េ បានឲ្យដឹងថា ការវិវឌ្ឍន៍នៃឱសថសម្រាប់ធ្វើការព្យាបាលជំងឺទឹកនោមផ្អែម គឺសង្កេតឃើញថា បច្ចុប្បន្ននេះ មានឱសថច្រើនក្រុមដែលមានតាំងពីឱសថជំនាន់មុន និងជំនាន់ក្រោយក៏ប៉ុន្តែប្រសិទ្ធភាពនៃការបញ្ចុះជាតិស្ករ គឺមានដូចគ្នា គ្រាន់តែពីមុនការព្យាបាលជំងឺទឹកនោមផ្អែម ផ្តោតទៅលើតែការបញ្ចុះជាតិស្ករ និងធ្វើយ៉ាងណាឲ្យអ្នកជំងឺមានអាយុនៅរស់រានមានជីវិតបានយូរ។

ប៉ុន្តែ បច្ចុប្បន្ននេះ អ្នកវិទ្យាសាស្រ្តបានវិវត្តរកឃើញឱសថដែលអាចមានប្រសិទ្ធភាពបញ្ចុះជាតិស្ករផង ហើយនឹងមានប្រសិទ្ធភាព មានផលប្រយោជន៍អាចជួយការពារទៅលើតម្រងនោម និងបេះដូងជាដើមពីព្រោះអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ នៅតែជាបញ្ហាប្រឈមអត្រាស្លាប់ខ្ពស់ដោយសារជំងឺសរសៃឈាមបេះដូង និងតម្រងនោម។ ហេតុនេះហើយ ទើបបានជាឱសថក្រោយៗនេះណគេផ្តោតទៅលើគុណសម្បត្តិដែលមានប្រសិទ្ធភាព ជួយការពារ និងជួយបន្ថយហានិភ័យនៃកាវិវត្តទៅរកផលវិបាកនៃជំងឺបេះដូង និងតម្រងនោម។

ដោយឡែក លោកស្រីវេជ្ជបណ្ឌិត មិន សេងលាប ឯកទេសផ្នែកបេះដូងមកពីមន្ទីរពេទ្យកាល់ម៉ែតក៏បានមានប្រសាសន៍ផងដែរថា ជាទូទៅដំណាក់កាលដំបូង គេអាចមិនដឹងថា មានផលប៉ះពាល់ដល់បេះដូង សឹងតែគេអាចនិយាយបានថា ៥០% នៃអ្នកជំងឺដែលមានបញ្ហាលើសជាតិស្ករ ឬទឹកនោមផ្អែម។ គាត់បានកើតមានរួចទៅហើយនូវរោគសញ្ញាខ្សោយបេះដូង ប៉ុន្តែមិនបានស្តែងចេញជាចំណុចធំដុំ។ ចំណុចនេះហើយដែលធ្វើឲ្យមានការមើលរំលងទៅលើការធ្វើរោគវិនិច្ឆ័យ ក៏ដូចជាការព្យាបាលផងដែរ។

លោកស្រីបានបន្តទៀតថាក្រៅពីនេះក៏មានផលប៉ះពាល់ទៅលើសាច់បេះដូង បេះដូងឡើងក្រាស់ ដែលបន្ទាប់ពីក្រាស់វាទៅជារីក។ ក្រៅពីប៉ះពាល់ទៅដល់បេះដូងវាក៏អាចប៉ះពាល់ទៅដល់សរសៃរឈាមបេះដូងផងដែរ។ ហើយការប៉ះពាល់សរសៃរឈាមបេះដូងក៏បែងចែកជាពីរផងដែរ វាអាចឲ្យយើងមើលដឹងថាមានត្បៀតសរសៃឈាមបេះដូង និងមួយទម្រង់ទៀតវាប៉ះសរសៃតូចៗ ដែលចាក់ចូលសាច់បេះដូង ដែលធ្វើឲ្យយើងមិនបានធ្វើរោគវិច្ឆ័យឲ្យបានទាន់ពេលវេលា និងត្រឹមត្រូវ។

ចំពោះ លោកវេជ្ជបណ្ឌិត នីវ រត្នវីរ: ឯកទេសផ្នែកតម្រងនោមមកពីមន្ទីរពេទ្យកាល់ម៉ែតវិញ លោកក៏បានលើកឡើងថា ប្រហែលជា ៣០% នៃអ្នកជំងឺទឹកនោមផ្អែម គាត់អាចនឹងមានបញ្ហាជំងឺតម្រងនោមក្នុងកម្រិតណាមួយ។ មានអ្នកជំងឺមួយចំនួន អាចនឹងមានការវិវត្តទៅជាខូចតម្រងនោម ដែលទាមទារឲ្យមានការលាងឈាមជាប្រចាំ។ ដើម្បីគ្រប់គ្រងបញ្ហានេះ គាត់ត្រូវគ្រប់គ្រងជាតិស្ករ ជាតិខ្លាញ់ លើសសម្ពាធឈាមជាដើម ហើយក៏ត្រូវយកចិត្តទុកដាក់តាំងពីដំណាក់កាលដំបូងនៃការដែលដឹងថា ខ្លួនមានជំងឺតម្រងនោម។ ចំពោះការព្យាបាល ត្រូវតែមានជំនាញត្រឹមត្រូវ ការប្រើឱសថត្រឹមត្រូវ តំាងពីដំណាក់កាលដំបូង កុំចាំដល់ពេលមានបញ្ហាខូចខាតធ្ងន់ធ្ងរ។

គួររំលឹកថា ជំងឺទឹកនោមផ្អែម គឺជាជំងឺមេតាបូលីសដែលបង្កឱ្យមានការលើសជាតិស្ករក្នុងឈាម ដោយ​សារវិបត្តិក្នុងការបញ្ចេញអ័ម៉ូនអាំងស៊ុយលីន និង/ឬការឆ្លើយតបទៅនឹងអាំងស៊ុយលីន នៅក្នុងជាលិកាគោលដៅ។ ចំនួននៃអ្នកជំងឺទឹកនោមផ្អែម មានការកើនឡើងគួរឱ្យកត់សម្គាល់នៅលើសកលលោកក៏ដូចជានៅក្នុងប្រទេសកម្ពុជា ជាពិសេស អ្នកកើតជំងឺទឹកនោមផ្អែមដែលមានបញ្ហាតម្រងនោម ឬបេះដូងមកជាមួយ៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម