Connect with us

ព័ត៌មានជាតិ

ពលរដ្ឋត្អូញត្អែរពីតម្លៃសាំងកាន់តែឡើងថ្លៃ ខណៈមន្រ្តីថាមិនអាចគ្រប់គ្រងបាន

បានផុស

នៅ

ក្រសួងពាណិជ្ជកម្ម បានប្រកាសកាលពីម្សិលមិញថា តម្លៃប្រេងសាំងធម្មតាឡើងថ្លៃ ៤៥០០រៀលក្នុង១លីត្រ និងសាំងស៊ុបពែឡើង ៥០៥០រៀល ក្នុង១លីត្រ។ ក្រោយក្រសួងប្រកាសពីតម្លៃប្រេងសាំងបន្តឡើងថ្លៃនេះ ប្រជាពលរដ្ឋ ចាប់ផ្តើមត្អូញត្អែរ និងបានសំណូមពរដល់ក្រសួងពាក់ព័ន្ធ ជួយសម្រួលបញ្ចុះតម្លៃប្រេងសាំងឲ្យធ្លាក់ចុះបន្តិច ដើម្បីសម្រួលជីវភាព ខណៈជំងឺកូវីដ-១៩ នៅបន្តរាតត្បាត ពិបាកក្នុងការប្រកបរទទួលទាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជឹម ចិន្តា អ្នកប្រកបរបរលក់ភេជ្ជៈតាមរ៉ឺម៉កម៉ូតូ បានលើកឡើងថា ក្នុង១ថ្ងៃលោក ចំណាយលុយចាក់សាំងម៉ូតូអស់ ៩ពាន់រៀល ស្មើនឹង២លីត្រ ដើម្បីធ្វើដំណើរទៅគ្រប់ទីកន្លែងលក់ភេជ្ជៈ។ លោកថា ការចំណាយទៅលើមធ្យោបាយធ្វើដំណើរខ្ពស់ បណ្តាលឲ្យលោកធ្លាក់ចុះចំណូលមួយកម្រិត ខណៈការលក់ដូរនៅក្នុងវិបត្តិកូវីដ-១៩ នេះ មិនសូវដាច់នោះទេ។ លោក ជឹម ចិន្តា សម្តែងមតិថា ប្រសិនបើប្រេងសាំងធ្លាក់ចុះ នៅត្រឹម ៣ ៥០០រៀល ក្នុង១លីត្រនោះ ជីវភាពលោក និងបានប្រសើរខ្លះ។

ដូចគ្នានេះដែរ លោក យ៉ែម ថា អ្នកលក់ដូងតាមរ៉ឺម៉កម៉ូតូ នៅក្បែរផ្សារបឹងកេងកង បានឲ្យដឹងថា សព្វថ្ងៃលោកត្រូវចំណាយ ១ថ្ងៃអស់ចន្លោះពី ២ម៉ឺនរៀល ទៅ ៣ម៉ឺនរៀល ទៅលើមធ្យោបាយធ្វើដំណើរ ផ្ញើរ៉ឺម៉ក និងម្ហូបអាហារ ដោយមិនគិតថ្លៃជួលផ្ទះ។ ចំពោះចំណូលបច្ចុប្បន្នមិនសូវជាបានល្អប្រសើរប៉ុន្មានទេ។ លោកថា ស្របពេលដែលមុខរបរកំពុងតែដុនដាប តម្លៃប្រេងសាំងក៏កាន់កើនឡើង ដែលធ្វើឲ្យរបរលោកកាន់តែចំណេញតិច។ ទោះយ៉ាងណា លោកថា តម្រូវការគឺត្រូវតែចាក់ បើមិនចាក់គឺមានតែរុញរ៉ឺម៉ក។ ប៉ុន្តែអ្វីដែលលោក យ៉ែម ថា ចង់បាននោះ គឺសូមឲ្យរាជរដ្ឋាភិបាល ជួយទម្លាក់តម្លៃសាំងឲ្យធ្លាក់ចុះក្រោម ៤ពាន់រៀល ដែលជាតម្លៃមួយ ជួយសម្រួលដល់ជីវភាពពលរដ្ឋកំពុងជួបប្រទះការខ្វះខាត។

ចំណែកអ្នករត់ម៉ូតូកង់បី គឺលោក ណាង សិដ្ឋ ក៏មិនខុសពីអ្នកទាំងពីរខាងលើដែរ។ លោកថា សាំងកាន់តែឡើងថ្លៃ មុខរបររត់ម៉ូតូកង់បីខ្មែរ បាត់បង់អតិថិជនជាងពាក់កណ្តាល ជាកត្តាដែលធ្វើឲ្យជីវភាពលោកជួបការលំបាកខ្លាំង។

ពាក់ព័ន្ធនឹងតម្លៃសាំងនេះ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ឆ្លើយតបថា ក្រសួងមិនអាចប៉ាន់ស្មានអំពីពេលវេលានៃការធ្លាក់ចុះតម្លៃប្រេងសាំងបានទេ។ ចំណែកប្រេងសាំង ដែលចេះតែឡើងថ្លៃជាបន្តបន្ទាប់នេះ លោកថា ដោយសារវិបត្តិកូវីដ-១៩ រលកអូមីក្រុង ធ្វើឲ្យប៉ះពាល់ដល់ការប៉ាន់ស្មានរវាងតម្រូវការ និងការផ្គត់ផ្គង់ដែលបណ្តាប្រទេសផលិតប្រេងកំពុងជួបប្រទះ ធ្វើឲ្យប្រទេសទាំងនោះ មិនទាន់មានសេចក្តីសម្រេចណាមួយ អំពីការបន្ថែមផលិតកម្មរបស់ខ្លួន ដើម្បីទប់ទល់ និងឆ្លើយតបតម្រូវការ។

លោកបន្តថា« ដោយសារផលិតកម្ម ឬការផ្គត់ផ្គង់វាទាបជាងតម្រូវការ វាធ្វើឲ្យតម្លៃខ្ពស់ ដូច្នេះហើយ យើងមិនទាន់សន្និដ្ឋានបានថា នឹងធ្លាក់ចុះនៅពេលណាបានឡើយ ដរាបណាប្រទេស ផលិតប្រេង និងប្រទេសធំៗ ដូចជាអាមេរិក និងចិនជាដើម ដែលមានស្តុកបម្រុងទុក មិនទាន់មានវិធានការណាមួយក្នុងការឆ្លើយតបនឹងរឿងនេះ»។

សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានប្រកាសកាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២២ថា តម្លៃប្រេងឥន្ធនៈ បានបន្តកើនឡើងជាបន្តបន្ទាប់ ក្នុងនោះតម្លៃប្រេងសាំងធម្មតាឡើង ១៥០ រៀល បន្ថែមទៀត ដែលនឹងត្រូវដាក់លក់ក្នុងតម្លៃ ៤ ៥០០ រៀល ក្នុង១លីត្រ ខណៈប្រេងម៉ាស៊ូត បានឡើង ២០០ រៀល ធ្វើឱ្យតម្លៃកើនដល់ ៤ ២០០ រៀល ក្នុង១លីត្រ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២៕ អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម