ព័ត៌មានជាតិ
កម្ពុជាទុកពេលឲ្យភាគីថៃ២ថ្ងៃ រុះរើស្លាកសញ្ញា ដោះមីនចេញពីតំបន់បង្គោលព្រំដែនលេខ ៣២-៣៣ ថ្មពួក
យោធភូមិភាគទី៥១ នគរបាលកាគរបាលការពារព្រំដែនរបស់កម្ពុជាបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ខ្លួនទុកពេលឲ្យភាគីថៃចំនួន២ថ្ងៃ ក្នុងការុះរើស្លាកសញ្ញាដោះមីនចេញពីតំបន់បង្គោលព្រំដែនលេខ ៣២-៣៣ នាភូមិសាមគ្គី ខាងជើងច្រកតំបន់បឹងត្រកួន ឃុំគោគរមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទល់មុខឃុំ តាប្រាយ៉ា ស្រុកតាប្រាយ៉ាខេត្តស្រះកែវយោងស្មារតីនៃខ្លឹមសារអង្គប្រជុំបន្ទាន់មួយ ដែលមានលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង ទទួលជានាយសេនាធិការយោធភូមិភាគទី៥ នៅស្នាក់ការក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ច្រកព្រំដែនតំបន់បឹងត្រកួន កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០ ដែលបានដឹកនាំក្រុមការងារ ជួបជាមួយ ឧត្តមសេនីយ៍ទោ ព្រំ រឿន និងឧត្តមសេនីយ៍ទោ ទឹម ទុំ អនុប្រធាននាយកដ្ឋាននគរបាលព្រំដែនគោក។

បើតាមសេចក្តីប្រកាសរបស់យោធភូមិភាគ៥១ បានឲ្យថឹងថា អង្គប្រជុំបាន ពិភាក្សាគ្នាដោះស្រាយ អំពីសកម្មភាពដោះ មីនរបស់ភាគីថៃ ចន្លោះបង្គោលសីមាលេខ ៣២-៣៣ ស្ថិតក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានស្នើរឲ្យក្រុមការងារទំនាក់ទំនងកម្ពុជា-ថៃ ជូនដំណឹងដល់ភាគីថៃ ឲ្យរុះរើស្លាកសញ្ញាមីន ចេញឲ្យអស់ ក្នុងរយៈពេល២ថ្ងៃគិតចាប់ពីថ្ងៃនេះទៅ។ បើរយៈពេល២ថ្ងៃ ភាគីថៃ មិនធ្វើការរុះរើស្លាកសញ្ញាដោះមីនទេ កម្លាំងកម្ពុជាឈរជើឈរជើងនៅទីនោះនឹងធ្វើការរុះរើដោយខ្លួនឯងចេញ ។ ហើយរាល់សកម្មភាពផ្សេងៗតាមបណ្តោយព្រំដែន សូមឲ្យភាគីថៃជូនដំណឹងគ្នាទៅវិញទៅមកផងដែរ។ក្រោយពិភាក្សាគ្នាចប់ ក្រុមការងារបានចុះត្រួតពិនិត្យ គោលដៅថៃដោះមីនជាក់ស្តែង នៅចំណុចភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យនិងមានវិធានការបន្ត ៕
វ៉ាន់



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ