ព័ត៌មានជាតិ
តំណាងកម្ពុជានៅហ្សឺណែវ បដិសេធសេចក្ដីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេស៣រូប
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន លោក អាន សុខខឿន ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវបានលើកឡើងថា ការ បង្កើត ”ច្រកទ្វារអ៊ីនធឺណិតជាតិ” គឺជាការគោរពតាមគោលការណ៍ច្បាប់ សមាមាត្រ និងភាពចាំបាច់ ព្រមទាំងរួមចំណែកដល់ការសម្រេចបាននូវឌីជីថលូបនីកម្មដ៏រស់រវើករបស់កម្ពុជា ដែលជាកម្លាំងចលករជំរុញកំណើន និងការអភិវឌ្ឍ។
លោកថា “ច្រកទ្វារអ៊ីនធឺណិតជាតិ” នេះពុំមែនមិនធ្លាប់មានក្នុងពិភពលោកនេះឡើយ។ ឧបករណ៍ដ៏សំខាន់នេះ ត្រូវបានអនុម័តសម្រាប់គោលដៅស្របច្បាប់ ដើម្បីជួយសម្រួល និងគ្រប់គ្រងការតភ្ជាប់អ៊ីនធឺណិត ពង្រឹងសន្តិសុខជាតិ និងការប្រមូលពន្ធ និងជួយរក្សាសណ្តាប់ធ្នាប់សង្គម និងការពារវប្បធម៌ជាតិ។ ការ បង្កើត ”ច្រកទ្វារអ៊ីនធឺណិតជាតិ” នេះ គឺអនុលោមតាមមាត្រា១៩ (កថាខណ្ឌទី៣) នៃកតិកាសញ្ញាអន្តរជាតិស្ដីពី សិទ្ធិពលរដ្ឋ និងនយោបាយ ដែលចែងអំពីការរឹតបន្តឹងមួយចំនួនដែលច្បាប់អាចអនុវត្តបាន ប្រសិនបើចាំបាច់ “សម្រាប់ការគោរពសិទ្ធិ ឬកេរ្តិ៍ឈ្មោះរបស់អ្នកដទៃ និងដើម្បីការពារសន្តិសុខជាតិ ឬសណ្តាប់ធ្នាប់សាធារណៈ ឬសុខភាពសាធារណៈ ឬសីលធម៌”។
បើតាមលោក អាន សុខខឿន សេចក្ដីព្រាងអនុក្រឹត្យស្ដីពី ”ច្រកទ្វារអ៊ីនធឺណិតជាតិ” ត្រូវបានតាក់តែងឡើងដោយឆ្លងកាត់ការពិគ្រោះយោបល់យ៉ាងទូលំទូលាយនិងបើកចំហរ ជាមួយអ្នកជំនាញទូរគមនាគមន៍ ប្រតិបត្តិករ និងស្ថាប័នពាក់ព័ន្ធនានា។ លោកថា ជោគជ័យ នៃឌីជីថលូបនីកម្ម និងការអភិវឌ្ឍរបស់កម្ពុជា គឺពឹងផ្អែកលើនិយតកម្មធុរកិច្ចក្នុងគោលដៅទប់ស្កាត់អាជីវកម្មទាំងនោះពីការប្រព្រឹត្តខុសច្បាប់ និងផ្ទុយពីក្រមសីលធម៌។
តំណាងកម្ពុជារូបនេះបញ្ជាក់ថា ច្រកទ្វារអ៊ីនធឺណិតជាតិ គឺជាមធ្យោបាយ ដើម្បីលើកកម្ពស់ការប្រកួតប្រជែងស្មើភាពនិងស្មោះត្រង់ ព្រមទាំង តម្លាភាព និង ចូលរួមទប់ស្កាត់ការតភ្ជាប់បណ្ដាញឆ្លងដែនខុសច្បាប់ ល្បែងស៊ីសង រូបភាពនិងវីដេអូ អាសអាភាស និងការរំលោភបំពានកុមារ តាមអ៊ីនធឺណិត ព្រមទាំងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតផ្សេងៗ។ រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាការពារឯកជនភាព និងសេរីភាពក្នុងការបញ្ចេញមតិ។ គ្មានកថាខណ្ឌណាមួយក្នុងអនុក្រឹត្យស្ដីពី “ច្រកទ្វារអ៊ីនធឺណិតជាតិ” អនុញ្ញាតឱ្យមានការប្រមូលទិន្នន័យអ្នក ប្រើប្រាស់ ឬការឃ្លាំមើលលើបុគ្គលឡើយ។ ការតភ្ជាប់ ឬប្រតិបត្តិការបច្ចេកទេសទាំងអស់ត្រូវបានធ្វើឡើងដោយមានការធានាសន្តិសុខ និងរក្សាទុកក្នុងប្រព័ន្ធសុវត្ថិភាព ស្របទៅតាមបទដ្ឋានអន្តរជាតិ។
ទោះជាយ៉ាងណា លោក អាន សុខខឿន អះអាងថា ដើម្បីការពារសិទ្ធិឯកជនភាពរបស់បុគ្គល ច្បាប់ស្ដីពីការការពារទិន្នន័យបុគ្គល នឹងត្រូវបានតាក់តែងឡើង និងឆ្លងកាត់ការពិគ្រោះយោបល់ពីសំណាក់ភាគីពាក់ព័ន្ធជាច្រើន។
ដោយជំនួសឲ្យការចោទប្រកាន់គ្មានមូលដ្ឋាន និងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យមួយ ស្ថានបេសកកម្មកម្ពុជាស្នើយ៉ាងទទូចឱ្យអ្នករាយការណ៍ពិសេស បង្វែរការយកចិត្តទុកដាក់របស់ខ្លួន ទៅលើការព្រួយបារម្ភចំពោះបញ្ហាប្រឈមរបស់សិទ្ធិមនុស្ស ដូចជា ការប្រើប្រាស់ភាសាសម្អប់ ការនិយាយបង្កាច់បង្ខូច ការផ្សាយព័ត៌មានមិនពិត និងការញុះញង់ រួមទាំងការរើស អើងវ៉ាក់សាំងកូវីដ១៩ ដែលពួនជ្រកក្រោមស្លាកសេរីភាព នៃការបញ្ចេញមតិ ហើយដែលអ្នកជំនាញអស់ទាំងនោះបែរជាសម្ងំនៅស្ងៀមស្ងាត់គួរឲ្យភ្ញាក់ផ្អើល សម្រាប់ហេតុផលមួយចំនួន៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ