ព័ត៌មានជាតិ
ប្រធានអាស៊ាន ចេញសេចក្ដីថ្លែងការណ៍ ជុំវិញស្ថានភាពនៅមីយ៉ាន់ម៉ា
យោងតាមសេចក្ដីថ្លែងការណ៍ របស់ប្រធានអាស៊ាន ស្ដីពី ស្ថានភាពនៅមីយ៉ាន់ម៉ា នាថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២២ បានលើកឡើងថា អស់រយៈពេល ១ឆ្នាំមកហើយ ប្រទេសជាសមាជិកអាស៊ាន នៅតែមានក្ដីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការវិវត្តនានានៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងរបាយការណ៍ នៃការបន្តកើតមាននូវអំពើហិង្សា និងការធ្លាក់ចុះនៃស្ថានភាពមនុស្សធម៌។
សេចក្ដីថ្លែងការណ៍ បានបន្តថា ដោយរំលឹកឡើងវិញ ពីកិច្ចខិតខំប្រឹងប្រែងដ៏ម៉ត់ចត់ ដើម្បីជួយដោះស្រាយវិបត្តិ រួមទាំងដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា នាពេលថ្មីៗនេះ ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសជាសមាជិកអាស៊ាន សូមជំរុញអាជ្ញាធរមីយ៉ាន់ម៉ា ឲ្យចាត់សកម្មភាពជាក់លាក់ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព និងពេញលេញនូវកិច្ចព្រមព្រៀងជាឯកឆ្ឆន្ទប្រាំចំណុច (5PC) ដែលបានសម្រេចនៅក្នុងកិច្ចប្រជុំ របស់ថ្នាក់ដឹកនាំអាស៊ាន កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១។
នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល បានបន្តថា ប្រទេសជាសមាជិកអាស៊ាន សូមគូសបញ្ជាក់អំពីភាពប្រញាប់ប្រញាល់ នៃការបញ្ចប់អំពើហិង្សាជាបន្ទាន់ និងសម្រាប់គ្រប់ភាគីទាំងអស់ ក្នុងការប្រកាន់យកភាពអត់ធ្មត់ឲ្យខ្ពស់បំផុត ក៏ដូចជាការធានាបាននូវការចែកចាយ ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលាទៅដល់ប្រជាជន ដែលត្រូវការជំនួយបំផុត ដោយឈរលើមូលដ្ឋាននៃគោលការណ៍មនុស្សធម៌ អព្យាក្រឹត្យភាព ភាពមិនលំអៀង និងឯករាជ្យ៕




-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត