ព័ត៌មានជាតិ
កម្ពុជា ៖ សមាជិកអាស៊ាន ជំរុញឲ្យមីយ៉ាន់ម៉ា ប្រញាប់ប្រញាល់បញ្ចប់អំពីហិង្សាជាបន្ទាន់ ហើយប្រកាន់យកភាពអត់ធ្មត់ឲ្យខ្ពស់បំផុត
កម្ពុជាក្នុងនាមប្រធានអាស៊ាន នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានធ្វើសេចក្តីថ្លែងការណ៍មួយ ទាក់ទងស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា ដោយបានលើក ឡើងថា សមាជិកអាស៊ាន ជំរុញឲ្យមីយ៉ាន់ម៉ា អនុវត្តឲ្យមានប្រសិទ្ធភាព នូវកិច្ចព្រមព្រៀង៥ ចំណុច ដែលបាន សម្រេចនៅក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។
បើតាមសេចក្តីថ្លែងការណ៍របស់កម្ពុជា ដែលជាប្រធានអាស៊ាន អស់រយៈពេល១ ឆ្នាំមកហើយ ប្រទេសជាសមាជិកអាស៊ាន នៅតែមានក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តនានានៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងរបាយ ការណ៍នៃការបន្តកើតមាននូវអំពើហិង្សា និងការធ្លាក់ចុះនៃស្ថានភាពមនុស្សធម៌។ កម្ពុជាបញ្ជាក់ថា ប្រទេសជាសមាជិកអាស៊ាន ក៏បានគូសបញ្ជាក់អំពីភាពប្រញាប់ប្រញាល់ នៃការបញ្ចប់អំពីហិង្សាជាបន្ទាន់ និងសម្រាប់គ្រប់ភាគីទាំងអស់ក្នុងការប្រកាន់យកភាពអត់ធ្មត់ឱ្យខ្ពស់បំផុត ក៏ដូចជាការធានាបាននូវការ ចែកចាយជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលាទៅដល់ប្រជាជនដែលត្រូវការជំនួយបំផុត ដោយឈរលើមូលដ្ឋាននៃគោលការណ៍មនុស្សធម៌ អព្យាក្រឹតភាព ភាពមិនលំអៀង និងឯករាជ្យ។ វាមានសារសំខាន់ណាស់សម្រាប់គ្រប់ភាគីទាំងអស់ក្នុងការលើកកម្ពស់លក្ខខណ្ឌអំណោយផលមួយសម្រាប់កិច្ចសន្ទនាប្រកបដោយការ ស្ថាបនាមួយក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធី។
ដើម្បីសម្រេចគោលបំណងនេះ ប្រទេសជាសមាជិកអាស៊ាន បានស្វាគមន៍ការតែង តាំងឯកឧត្តម ប្រាក់ សុខុន ជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា និងបានអំពាវនាវដល់អាជ្ញាធរមីយ៉ាន់ម៉ាជួយសម្រួលដល់បេសកកម្មនានា នៃប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដែលនឹងចាប់ផ្តើមជាមួយដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់មីយ៉ាន់ម៉ា ក្នុងពេលដ៏ឆាប់ខាងមុខ ដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សំដៅធ្វើឱ្យការអនុវត្តកិច្ចព្រមព្រៀងប្រាំចំណុច (5PC) អាចបោះជំហានទៅមុខ។
ប្រទេសជាសមាជិកអាស៊ាន បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន និងការត្រៀមលក្ខណៈរួចរាល់ ដើម្បីជួយដល់មីយ៉ាន់ម៉ា ស្របតាមឆន្ទៈ នៃប្រជាជនមីយ៉ាន់ម៉ា ដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) និងធម្មនុញ្ញអាស៊ាន ជាមួយការយល់ ឃើញថា សន្តិភាព និងការបង្រួបបង្រួមជាតិយូរអង្វែងអាចសម្រេចទៅបាន លុះត្រាណាដំណោះស្រាយនយោបាយនោះប្រកបដោយបរិយាប័ន្ន ជាដំណោះ ស្រាយ ដែលមីយ៉ាន់ម៉ាធ្វើជាម្ចាស់ និងដឹក នាំ និងដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
ប្រទេសជាសមាជិកអាស៊ាន បានស្វាគមន៍ចំពោះការបន្តគាំទ្រពីដៃគូខាងក្រៅរបស់យើងសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាននៅក្នុងការអនុវត្តដោយឆាប់រហ័ស និងទាំងស្រុង នៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) រួមទាំងជំនួយមនុស្សធម៌៕
ដោយ ៖ កោះកែវ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច