Connect with us

ព័ត៌មានជាតិ

ត្រីចំរុះរាប់ពាន់ក្បាលហែលចេញ​ពីកន្លែងអភិរក្ស វិលទៅតំបន់អភិរក្សនៅស្ទឹងសិរិសោភ័ណ​ជាប់និងផ្សាររាត្រីវិញ

បានផុស

នៅ

តាមការឲ្យដឹងរបស់លោកជាសុវណ្ណធួនម្ចាស់ផ្សាររាត្រី TM បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ត្រីចំរុះរាប់ពាន់ក្បាលដែលបានហែលចេញពីតំបន់អភិរក្ស ដោយសារទឹកជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់មកពីស្រុកថៃអស់រយះពេលជាច្រើនខែនោះឥឡូវនេះវិលត្រឡប់មកកាន់កន្លែងអភិរក្សវិញអស់ហើយ នៅក្នុងពេលទឹកស្រកវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា សុវណ្ណធួន បានបញ្ជាក់ឲ្យដឹងបន្តទៀតថា តំបន់អភិរក្សត្រីនេះស្ថិតនៅក្នុងស្ទឹងសិរីសោភ័ណ ខាងជើងផ្សាររាត្រីTM ក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លាក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានត្រីចំរុះប្រហែល១០មុខ ក្នុងត្រី១ក្បាលមានទម្ងន់ចាប់ពី១គីឡូ ដល់ ៥គីឡូឯណោះ។ លោក ជា សុវណ្ណធួន បានបញ្ជាក់ឲ្យដឹងទៀតថា ការដែលត្រីចំរុះវាមករស់នៅកន្លែងខាងជើងផ្សាររបស់នោះលោក និងក្រុមគ្រួសារបានដាក់ចំណីឲ្យវាសីុមាននំប័ងទាំងការុងៗពិសេស​ក្នុង១ថ្ងៃមានប្រជាពលរដ្ឋក្មេង ចាស់យ៉ាងចិតក៏១០០នាក់ដែរ បានទិញចំណីមកដាក់ឲ្យត្រីនេះសីុជារៀងរាល់ថ្ងៃទើបបានវាមិនទៅណាអស់រយះពេលជាច្រើនឆ្នាំ មកហើយតែមានឆ្នាំខ្លះទឹករីងហួតដល់បាតស្ទឹងត្រីហែលចេញពីកន្លែងអភិរក្សអស់ច្រើនដែរ។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា លោកនិងក្រុមគ្រួសារបានខិតខំកែលំអរទីតាំងអភិរក្សត្រីនេះយ៉ាងខ្លាំងពិសេស​សកម្មភាពយាមទប់ស្កាត់ការបំប្រើឧបករណ៍នេសាទ ដែលច្បាប់ហាមឃាត់។លោកសង្ឃឹមថា​ ការការពារកន្លែងអភិរក្សត្រីនេះអាចមានត្រីកាន់តែច្រើនឡើងមករស់នៅកន្លែងអភិរក្សនេះ៕

វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ១៨ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ២៣ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ២៥ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម