ព័ត៌មានជាតិ
UNDP៖ ការខាតបង់សេដ្ឋកិច្ច ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុង១ឆ្នាំប្រមាណ ៤៥០លានដុល្លារ
គ្រោះថ្នាក់ចរាចរណ៍ គឺជាជំងឺរ៉ាំរ៉ៃ ដែលបានឆក់យកជីវិតមនុស្សនៅលើដងផ្លូវជារៀងរាល់ថ្ងៃ។ តាមការវាយតម្លៃ ជាមធ្យមមានមនុស្សស្លាប់ ៥នាក់ក្នុង១ថ្ងៃ ដោយសារគ្រោះថ្នាក់ចរាចរណ៍។

យោងតាមការសិក្សារបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានបង្ហាញថា ផលប៉ះពាល់ និងការខាតបង់ផ្នែកសេដ្ឋកិច្ចក្នុងមួយឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍ រួមមាន ការចំណាយលើមន្ទីរពេទ្យ ទ្រព្យសម្បត្តិឯកជន ទ្រព្យសម្បត្តិជាតិ បានកើនឡើងដល់ ៤៥០លានដុល្លារអាមេរិកហើយ ដែលបញ្ហានេះ ជាការខាតបង់ដ៏ធំធេងសម្រាប់ប្រទេសជាតិយើង។
ថ្លែងក្នុងកម្មវិធីសំណេះសំណាលជាមួយមន្ត្រីរាជការដែលជាអ្នកជិះម៉ូតូ និងចែកមួកសុវត្តិភាព កាលពីថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញលើកទឹកចិត្តឱ្យមន្ត្រីរាជការក្រសួង ដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់ ចូលរួមធ្វើជាគំរូល្អសម្រាប់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់យាន្តជំនិះ និងការគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់។ លោករដ្ឋមន្រ្តីថ្លែងដូច្នេះថា« យើងជាអ្នកជួយតាក់តែងច្បាប់ កុំឱ្យគេនិយាយថា យើងជាអ្នកធ្វើច្បាប់ ប៉ុន្តែយើងជាអ្នករំលោភច្បាប់ខ្លួនយើង»។

ការវាយតម្លៃមួយបានបង្ហាញថា មានកត្តាចំនួន៤ ដែលនាំឲ្យមានការបាត់បង់ជីវិត ដោយគ្រោះថ្នាក់ចរាចរណ៍ រួមមាន ការប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀន ការបើកបរល្បឿនលឿន ការមិនគោរពច្បាប់ចរាចរណ៍ និងការប្រើប្រាស់ទូរស័ព្ទពេលកំពុងបើកបរ។
យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍របស់ក្រសួងមហាផ្ទៃ ក្នុងរយៈពេលពេញមួយឆ្នាំ២០២១ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ២,៦៧០រកណីថយចុះចំនួន១៦ភាគរយពីឆ្នាំ២០២០ ចំនួន ១,៦៤៦នាក់។ ក្នុងនោះ ចំនួនអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មានចំនួន ១,៤៩៧នាក់ ថយចុះ ១៤៥នាក់ ស្នើ ៩ភាគរយ និងអ្នករងបួសមានចំនួន ៣,៦១៥នាក់ ថយចុះ ១,០៧១នាក់ ធៀបនឹងឆ្នាំ២០២០៕
អត្ថបទ៖ ទួន សុផល


-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង