ព័ត៌មានជាតិ
កម្ពុជានឹងបញ្ជូនពលករ MOU ៨០០ នាក់បន្ថែមទៀត ទៅធ្វើការនៅថៃ ចុងខែនេះ
នៅចុងខែកុម្ភៈ ឆ្នាំ២០២២នេះ កម្ពុជានឹងបញ្ជួនពលករ MOU ប្រមាណ ៨០០ នាក់បន្ថែមទៀតទៅធ្វើការនៅប្រទេសថៃ បន្ទាប់ពីបានបញ្ជួន ២២០ នាក់រួចហើយ កាលពីថ្ងៃទី ០១ ខែកុម្ភៈ ថ្មីៗនេះ។

លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា បានឱ្យដឹងនៅព្រឹកថ្ងៃទី ០៣ ខែកុម្ភៈនេះថា តាមភាគីថៃជូនដំណឹង ពលករ MOU ប្រមាណ ៨០០ នាក់នេះនឹងត្រូវបញ្ជួនទៅពីរលើក គឺនៅថ្ងៃទី២១ និងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ដោយទៅធ្វើការនៅក្រុមហ៊ុនស៊ីភី ផ្នែកចំណីអាហារដ៏ធំរបស់ថៃ និងបញ្ជួនទៅធ្វើការនៅតាមក្រុមហ៊ុនតូចៗដែលមានតម្រូវការពលករពី ១០ ឬ ២០ នាក់ជាបន្តបន្ទាប់ទៀត។

លោក អន ប៊ុនហាក់ បានបន្តថា៖ “យើងបានបញ្ជូនឈ្មោះស្នើសុំពលករប្រមាណ ៣ ០០០ ទៅ ៣ ៥០០ នាក់ទៅធ្វើការដោយស្របច្បាប់នៅប្រទេសថៃទៅលើផ្នែករោងចក្រចំណីអាហារដូចជា សាច់មាន់ សាច់ជ្រូក និងសំណង់ ហើយរហូតមកដល់ពេលនេះមានក្រុមហ៊ុន ១ ទៅ ២ ប៉ុណ្ណោះបានឆ្លើយតបមានតម្រូវការពលករជាង ១ ០០០ នាក់ ខណៈពលករមួយចំនួនទៀតត្រូវរង់ចាំឯកសារពីភាគីថៃ និងវីសាទើបអាចកំណត់ការនាំចេញបាន”។

លោក អន ប៊ុនហាក់ បានបញ្ជាក់ថា ពលករចំនួន ២២០ នាក់ដែលបានបញ្ជួនកាលពីថ្ងៃទី ០១ កុម្ភៈ គឺធ្វើការនៅរោងចក្រសាច់មាន់ PANU SPOULTRY GROUP CO., LTD. នៅខេត្តឈុនបុរី ដោយពួកគេម្នាក់ៗទទួលបានប្រាក់ខែពី ៥០០ ទៅ ៧០០ ដុល្លារក្នុង១ខែ ហើយពួកគេទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីភាគីថៃទាំងកន្លែងធ្វើចត្តាឡីស័ក និងការផ្តល់អាហារ ព្រោះពលករខ្មែរមានអាទិភាពជាងគេដោយសារបានចាក់វ៉ាក់សាំងបានគ្រប់ដូសរហូតដល់ដូសជំរុញ ឬដូសទី៣ និងដូសទី៤ ដែលធ្វើឱ្យកម្រិតហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ មានកម្រិតទាបបំផុត។
លោកបានបន្ថែមទៀតថា ពលករខ្មែរដែលអាចទៅធ្វើការនៅប្រទេសថៃត្រូវមានលក្ខខណ្ឌមួយចំនួនដូចជា ត្រូវមានកាតចាក់វ៉ាក់សាំង ធ្វើតេស្តរកជំងឺកូវីដ-១៩ រយៈពេល ៧២ ម៉ោង តាមម៉ាស៊ីន PCR ឬតេស្តរហ័សដែលធ្វើដោយគ្រូពេទ្យជំនាញដើម្បីបញ្ជាក់វិញ្ញាបនបត្រថាមិនមានឆ្លងជំងឺកូវីដ-១៩។ ពេលទៅដល់ព្រំដែនពលករត្រូវធ្វើតេស្ត ហើយបើលទ្ធផលតេស្តអវិជ្ជមានត្រូវបន្តធ្វើចត្តាឡ័ស័ករយៈពេល ៧ ថ្ងៃ និងថ្ងៃទី៧ ត្រូវធ្វើតេស្តម្តងទៀត បើលទ្ធផលនៅអវិជ្ជមានទៀតទើបអនុញ្ញាតឱ្យទៅរោងចក្រធ្វើការតែម្តង។

លោក អន ប៊ុនហាក់ បានឱ្យដឹងទៀតថា ក្នុងករណីមានវិជ្ជមានកូវីដ-១៩ ត្រូវបញ្ជួនទៅកន្លែងព្យាបាល ហើយរាល់កាចំណាយទៅលើការព្យាបាលជាបន្ទុករបស់និយោជកថៃទាំងស្រុង៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ