Connect with us

ព័ត៌មានជាតិ

រំលង​បាន​ពីរ​ថ្ងៃ​មិត្តភ័ក្ដិ​អ្នក​ជំងឺ​អិត កុម៉ាល បាន​តេស្ត​ឆ្លង​កូវីដ ១៩

បានផុស

នៅ

មិត្តភ័ក្ដិ​របស់​អ្នក​ជំងឺ​ អិត កុម៉ាល បាន​តេស្ត​ឆ្លង​មេរោគ​កូវីដ ១៩ នៅ​ព្រឹកនេះ​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា។ ជន​រងគ្រោះ​មានឈ្មោះ ទីម ស្រីពេជ្រ​អាយុ ២៦ ឆ្នាំ អាសយដ្ឋាននៅ​ខណ្ឌដូនពេញ ត្រូវជា​មិត្តភ័ក្ដិ​របស់​អ្នក​ជំងឺ អិត កុម៉ាល ដែល​ក្រសួង​សុខាភិបាល​ប្រកាស​មាន​វិជ្ជមាន​កូវីដ ១៩ នៅ​ថ្ងៃ ០៨ ធ្នូ ២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធផល​ធ្វើ​តេស្ត​សំណាក​របស់​ស្រ្តី​រូប​នេះ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​គឺ​មាន​វិជ្ជមាន​កូវីដ ១៩ ហើយ​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត។

នៅ​ថ្ងៃ ១០ ធ្នូ ២០២០ វត្ថុ​សំណាកអ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា ចំនួន ៣ ១៥៨ ត្រូវ​បាន​ធ្វើការ​វិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ លទ្ធភាព​មាន​វិជ្ជមាន​ថ្មី ០១ នាក់ ដែល​ជា​អ្នក​ជំងឺ​ស្រ្តី​ខាង​លើ។ វត្ថុ​សំណាក​នៅ​សល់ ២៤៥ ទៀត នឹង​ត្រូវ​ធ្វើ​វិភាគ​បន្ត​នៅ​ថ្ងៃ ១១ ធ្នូ ឆ្នាំ ២០២០។

គិត​ត្រឹម​ម៉ោង ០៧ ០០ នាទី​ព្រឹកនេះ កម្ពុជា​មាន​អ្នក​ឆ្លង​កូវីដ​សរុប ៣៥៧ ករណី ហើយ​មាន​អ្នក​ជា​សះស្បើយ ៣០៧ នាក់ អ្នក​កំពុង​សម្រាក​ព្យាបាល ៤០ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ៨ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម