Connect with us

ព័ត៌មានជាតិ

សេចក្តីប្រកាស​ព័ត៌មាន​ ធនាគារ ហត្ថា បង្កើនល្បឿន​ការវាយតម្លៃ​អចលនទ្រព្យ​តាមរយៈ​ការប្រើប្រាស់ Indication Plus Platform របស់​ក្រុមហ៊ុន VTrust Appraisal Co., Ltd.

បានផុស

នៅ

គោលបំណង​នៃ​កិច្ចសហការ​នេះ​នឹង​ជំរុញ​ឱ្យ​វិស័យ​ធនាគារ និង​វិស័យ​អចលនទ្រព្យ អាចបំពេញ​បន្ថែម​ឱ្យ​គ្នា​ទៅវិញទៅមក ជាពិសេស​តាមរយៈ​ការដាក់ឱ្យ​ប្រើប្រាស់​សេវា​វាយតម្លៃ​អចលនទ្រព្យ​តាម​ប្រព័ន្ធ​ឌីជីថល ឱ្យ​កាន់តែ​ទូលំទូលាយ​ដល់​ស្ថាប័នហិរញ្ញវត្ថុ ក្នុង​ការផ្តល់សេវា​ឥណទាន​ដល់​អ្នកប្រើប្រាស់​បាន​ឆាប់រហ័ស ងាយស្រួល និង​មាន​ទំនុកចិត្ត​ខ្ពស់

​រាជធានី​ភ្នំពេញ​, ៣ កុម្ភៈ ២០២២ – ក្រុមហ៊ុន​ហ្សី​លាន​នាម ឯ​.​ក​, ក្រុមហ៊ុន​វី​ត្រាស់ អឹ​ព្រេ​ហ្ស​ល ឯ​.​ក និង ធនាគារ ហត្ថា​ម​.​ក នៅ​ថ្ងៃ​នេះ បានសម្រេច​បាន​កិច្ច​សហការគ្នា ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ថ្មីៗ សំដៅ​រួមចំណែក​ពង្រឹងគុណភាព​ទីផ្សារ​ហិរញ្ញវត្ថុ ក៏ដូចជា​បង្កើន​ភាព​ទាក់ទាញ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា ស្រប​ពេល​ដែល​វិស័យ​ទាំងពីរ​នេះ​បាន​ក្លាយជា​ឆ្អឹងខ្នង​ដ៏​សំខាន់​ក្នុងការ​រុញច្រាន​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា​។

ក្រុមហ៊ុន​ទាំងបី​នេះ​បានរៀបចំ​ចុះហត្ថលេខា​លើ​កិច្ចសហការ ដាច់ដោយឡែក​ពីរ​ផ្សេងៗ​គ្នា ក្នុងពេល​តែមួយ​នា​ព្រឹក​ថ្ងៃទី ៣ កុម្ភៈ នៅឯ​សណ្ឋាគារ Raffles Hotel Le Royal​។ ក្នុងនោះ​ក្រុមហ៊ុន Zillennium Co.,Ltd ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​មួយ​នៅ​កម្ពុជា ដែលមាន​លោក​គុយ វ៉ាត ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល បានសម្រេច​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ជាមួយ ធនាគារ ហត្ថា ដែលមាន​លោក​ឧកញ៉ា ហួត អៀង​តុង ជា​ប្រធាន​អគ្គនាយក​។ ការសម្រេច​ចុះ MoU នាពេលនេះ ជាការ​បើកផ្លូវ​ដល់​ក្រុមហ៊ុន Zillennium Co., Ltd និង ធនាគារ ហត្ថា ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ថ្មីៗ ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​តម្រូវការ​ទីផ្សារ​ទាំង​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​វិស័យ​អចលនទ្រព្យ​។ ការចាប់​ដៃគូ​ជាមួយ Zillennium Group បាន​ឆ្លុះបញ្ចាំង​ពី ការយកចិត្តទុកដាក់​កាន់តែ​ជិត​របស់​ធនាគារ​របស់​យើង​ក្នុង​ការបម្រើ​អតិថិជន​របស់​យើង​ទាំង​បុគ្គល និង​សហគ្រាស​ធុន​តូច និង​មធ្យម ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ធនាគា​រ​ឌីជីថល ដើម្បី​សម្រប​ខ្លួន និង​រីកចម្រើន​នៅក្នុង​បរិបទ​សង្គម​ថ្មី​ក្រោយ​ការរីក​រាលដាល​ជំងឺ​រាតត្បាត Covid-19 ។ អតិថិជន​របស់​យើង​នឹង​ទទួលបាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​នេះ​។ ជា​ឧទាហរណ៍ ការវាយតម្លៃ​ការស្នើសុំ​ប្រាក់កម្ចី​ជាមួយ​ធនាគារ ហត្ថា នឹងមាន​ភាពជឿនលឿន និង​រហ័ស ពីព្រោះ​យើង​នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​វាយតម្លៃ​ទ្រព្យ​ហៅថា “indication plus” របស់​ក្រុមហ៊ុន​VTrust​។ ហើយ​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ ការទូទាត់​សម្រាប់​សេវាកម្ម​អចលនទ្រព្យ​នឹង​កាន់​តែមាន​ភាពងាយស្រួល ដោយសារ​អតិថិជន​អាច​ប្រើប្រាស់ Hattha mobile និង Z1 App របស់​យើង នឹង​អាចធ្វើ​ការបង់ប្រាក់​សម្រាប់​សេវាកម្ម​អចលនទ្រព្យ​ទាំងអស់​នៅ​ទូទាំងប្រទេស​។ តាមរយៈ​ភាពជា​ដៃគូ​នេះ ធនាគារ និង​ក្រុមហ៊ុន Z1 Group នឹង​ដាក់ឱ្យ​ដំណើរការ “KHQR” ដែលជា​សេវាកម្ម​ឌីជីថល​របស់​ធនាគារ ដែល​អាចឱ្យ​អតិថិជន​ធ្វើការ​ទូទាត់​នៅតាម​ភោជនីយដ្ឋាន​របស់​ភាគី​ដូចជា​Park Cafe និង​Pizza Hut​។​

ទន្ទឹមគ្នានេះ ធនាគារ ហត្ថា និង​ក្រុមហ៊ុន Vtrust Appraisal Co., Ltd ក៏បាន​សម្រេច​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​ដៃគូ​យុទ្ធសាស្ដ្រ (service agreement) លើ​ការប្រើប្រាស់​ប្រព័ន្ធ​វាយតម្លៃ​អចលនទ្រព្យ​តាម​ឌីជីថល ផ្លេ​ត​ហ្វ​ម អ៊ី​ន​ឌី​ខេ​សិន ផ្លឹ​ស (Indication Plus Platform) ដើម្បី​បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការ​ឥណទាន​របស់ ធនាគារ ហត្ថា ក៏ដូចជា​រួមចំណែក​ព​ង្រឹ​ង​គុណភាព​ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

​តាមរយៈ​កិច្ចព្រមព្រៀង​នេះ ធនាគារ ហត្ថា អាច​ប្រើប្រាស់​កម្ម​វី​ធី​វាយតម្លៃ​អចលនទ្រព្យ ផ្លេ​ត​ហ្វ​ម អ៊ី​ន​ឌី​ខេ​សិន ផ្លឹ​ស (Indication Plus Platform) របស់​ក្រុមហ៊ុន Vtrust Appraisal Co., Ltd ដើម្បី​វាយតម្លៃ​ទ្រព្យ​របស់​អតិថិជន​ដែល​ដាក់​ធានា មុននឹង​អនុម័ត​កម្ចី​។ ដូច្នេះ​ការប្រើប្រាស់​សេវា​វាយតម្លៃ​បាន​ត្រឹមត្រូវ តាមរយៈ Indication Plus Platform អតិថិជន​មិន​ត្រឹមតែ​ទទួលបាន​ទំហំ​កម្ចី​សមស្រប​តាម​តម្លៃ​ទ្រព្យ​ធានា​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ទទួលបាន​សេវា​ឥណទាន​ឆាប់រហ័ស ងាយស្រួល និង ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់​។

​ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Vtrust Appraisal Co., Ltd លោក វង្ស សុ​ខាល បាន​ថ្លែង​នៅក្នុង​ពិធី​ចុះហត្ថលេខា​ថា កិច្ចសហការ​នេះ​នឹង​ជំរុញ​ឱ្យ​ការប្រើប្រាស់​សេវា​វាយតម្លៃ​អចលនទ្រព្យ​កាន់តែ​ទូលំទូលាយ និង​បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការ​សេវា​ឥណទាន​ដល់​ធនាគារ ហត្ថា ដោយសារ​ថា Indication Plus Platform ជា​សេវាកម្ម​វាយតម្លៃ​អចលនទ្រព្យ​ទំនើប​បែប​ឌីជីថល ដែល​អាច​វិភាគ និង​ចេញ​ជា​របាយការណ៍​វាយតម្លៃ​អចលនទ្រព្យ​សង្ខេប និង​មាន​លក្ខណៈ​ពេញលេញ​ដោយ​ស្វ័យប្រវត្តិ ដោយមាន​ការរៀបចំ​ចង​ជា​ប្រព័ន្ធ​រូបមន្ត​ត្រឹមត្រូវ​ដោយ​អ្នកជំនាញ និង​តាម​ស្តង់ដារ​វាយតម្លៃ​អចលនទ្រព្យ​អន្តរជាតិ​។ លោក​ពន្យល់​បន្ថែមថា អ្នកប្រើប្រាស់​ទាំងអស់​អា​ច​ពិនិត្យមើល​ការវិវឌ្ឍ​ដំណើរការ​វាយតម្លៃ​ចាប់ពី​ពេល​បានដាក់​បញ្ជូន​សំណើរ រហូតដល់​ចេញ​ជា​របាយការណ៍​វាយតម្លៃ​សង្ខេប​ជា​ស្ថាពរ​។​

លោក​ថ្លែងថា​៖ «​ពីមុន​ការវាយតម្លៃ​អចលនទ្រព្យ​ប្រើ​រយៈពេល​ដល់​ទៅ​បី​ថ្ងៃ ទើប​អាច​ដឹង​តម្លៃ​ពី​អចលនទ្រព្យ​នោះ​។ ប៉ុន្តែ​បច្ចុប្បន្ន​យើង​ប្រើពេល​ខ្លី​ប៉ុណ្ណោះ អាច​ដឹង​ពី​តម្លៃ​នៃ​អចលនទ្រព្យ​នោះ តាមរយៈ​ការប្រើប្រាស់​សេវា Indication Plus Platform ព្រោះ​ផ្លេ​ត​ហ្វ​ម​នេះ អ្នកប្រើប្រាស់​អាច​ចូលទៅ​ប្រើ និង​ស្នើការ​វាយតម្លៃ​អចលនទ្រព្យ បាន​គ្រប់ពេលវេលា ងាយស្រួល ឆាប់រហ័ស​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់ ព្រមទាំង​បានដឹង​ពី​តម្លៃ​អចលនទ្រព្យ​គ្រប់​ទីកន្លែង​នៅ​ទូទាំងប្រទេស​។​»

​អ្នកជំនាញ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ បាន​លើកឡើងថា ការ​មាន​សេវា​វាយតម្លៃ​អចលនទ្រព្យ​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់ មាន​តម្លាភាព និង​វិសាលភាព​ទូលំទូលាយ មាន​តួនាទី​យ៉ាងសំខាន់​សម្រាប់​ប្រតិបត្តិការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ជាពិសេស​សម្រាប់​ការស្នើ​សេវាកម្ម​កម្ចី​។ ដោយសារតែ អ្នកទទួល​កម្ចី​ទាំងអស់​ដែល​ដាក់​ទ្រព្យ​ជាវ​ត្ថុ​ធានា នឹង​ទទួលបាន​ទំហំ​កម្ចី​សមស្រប​តាម​តម្លៃ​ទ្រព្យ​ធានា និង​លទ្ធភាព​អាច​សង​ត្រ​ទ្ប​ប់​វិញ ខណៈ​ស្ថាប័នហិរញ្ញវត្ថុ​ដែលជា​អ្នកផ្តល់​កម្ចី​វិញ អាចធ្វើ​ការវាយតម្លៃ​ពី​លទ្ធភាព​របស់​អតិថិជន​បាន​ត្រឹមត្រូវ និង​ចៀសវាង​ហានិភ័យ​នានា ស្របតាម​បទ​ប្បញ្ញត្តិ​គ្រប់គ្រង​ហានិភ័យ​ឥណទាន​ដែល​បានដាក់​ចេញ និង​ណែនាំ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​។​

​លោក​ឧកញ៉ា ហួត អៀង​តុង ប្រធាន​អគ្គនាយក នៃ ធនាគារ ហត្ថា មានប្រសាសន៍ថា ការសម្រេច​កិច្ចសហការ​

នៅថ្ងៃនេះ ជាការ​បោះជំហាន​ទៅមុខ​កាន់តែ​ប្រសើរឡើង​មួយកម្រិត​ទៀត​ក្នុងការ​វាយតម្លៃ​អចលនទ្រព្យ​សម្រាប់​ការសិក្សា​ឥណទាន​ដល់​អតិថិជន​របស់​ធ​នាគារ ហត្ថា ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់​តាមរយៈ​ការទទួលបាន​នូវ​ទិន្នន័យ​ដ៏​ច្បាស់លាស់ និង​កាន់តែ​ឆាប់រហ័ស​ពី​ក្រុមហ៊ុន​ជំនាញ ដូចជា Indication Plus Platform របស់​ក្រុមហ៊ុន Vtrust Appraisal Co., Ltd ។​

​លោក​ឧកញ៉ា​ថ្លែងថា​៖ «​ធនាគារ ហត្ថា សង្ឃឹមថានឹង​ទទួលបាន​ផលប្រយោជន៍​ច្រើន ពី​ប្រព័ន្ធ​វាយតម្លៃ​ទំនើប​តាម​ឌីជីថល​នេះ ដូចជា​ការផ្តល់​ឥណទាន​របស់​យើង​នឹងមាន​ភាព​លឿន​រហ័ស និង​មាន​សុក្រឹត្យភាព​ជាង​មុន​។ ខ្ញុំ​ជឿថា កិច្ចសហការ​នៅថ្ងៃនេះ នឹង​បំពេញបន្ថែម​ឱ្យ​គ្នា​ទៅវិញទៅមក ដើម្បី​ភាព​រីកចម្រើន​ទាំងអស់គ្នា​។​»

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ធនាគារ ហត្ថា បាន​វិវឌ្ឍន៍​ខ្លួន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ក្លាយជា​ធនាគារពាណិជ្ជ​មួយ​ក្នុងចំណោម​ធនាគារ​ឈានមុខ​នៅ​កម្ពុជា​។ រហូតមកដល់​បច្ចុប្បន្ន ទ្រព្យសកម្ម​របស់​ធនា​គារ ហត្ថា ម​.​ក បាន​កើន​ដល់​ប្រមាណ ២ ពាន់​លាន​ដុល្លារ ចាប់តាំងពី​ស្ថាប័ន​នេះ​បាន​បើក​ដំណើរការ​ក្នុងអំឡុង​ឆ្នាំ ១៩៩៤​។ ការរីក​ធំធាត់​នេះ បានធ្វើឱ្យ ធនាគារ ហត្ថា ពង្រីក​សាខា​រហូតដល់ ១៧៧ សាខា និង​ដាក់​ដំណើរការ​ម៉ាស៊ីន​អេ​ធី​អឹម​ចំនួន ១៣៧ នៅ​ទូទាំងប្រទេស​កម្ពុជា ហើយ​ការចុះ​កិច្ច​ព្រម​ព្រម​នៅថ្ងៃនេះ នឹង​ក្លាយជា​ការរួមចំណែក​ដ៏​សំខាន់ ក៏ដូចជា​ការបំពេញបន្ថែម​ភាព​រីកចម្រើន​វាង​ស្ថាប័ន​ទាំងបី​។

​ក្រុមហ៊ុន​វី​ត្រាស់ អឹ​ព្រេ​ហ្ស​ល ដែលជា​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​ឈានមុខ​មួយ​នៅ​កម្ពុជា កាលពី​ខែឧសភា ឆ្នាំ​២០២១ ក៏បាន​សម្រេច​ចុះ MoU ស្រដៀង​គ្នា​នេះ ជាមួយ​ក្រុមហ៊ុន​ក្រេ​ឌី​ត ប្យួ​រ៉ូ ខេ​ម​បូ​ឌា (CBC) ដោយ​ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​ធ្វើ​សមាហរណកម្ម កម្មវិធី​វាយតម្លៃ​អចលនទ្រព្យ​តាម Indication Plus Platform ទៅ ផ្លេ​ត​ហ្វ​ម​នៃ​ឧបករណ៍​វាយតម្លៃ​ឥណទាន​របស់​ក្រុមហ៊ុន CBC។

​អំពី​ក្រុមហ៊ុន ហ្សី​លាន​នាម ឯ​.​ក (Zillennium Co.,Ltd)

​ក្រុមហ៊ុន Zillennium Co.,Ltd ជា​បណ្តុំ​សេវាកម្ម​ទីផ្សារ​អចលនទ្រព្យ​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម​អ្នក​ធុរកិច្ច​វ័យក្មេង ដែល​សុទ្ធសឹង​ជា​អ្នកជំនាញ និង​មានបទពិសោធន៍​បូក​បញ្ចូល​គ្នា​រហូតដល់​ទៅ ៩០ ឆ្នាំ ក្នុង​វិស័យ​អចលនទ្រព្យ និង​ការគ្រប់គ្រង​មុខ​ជំនួញ​ទាំង​នៅ​កម្ពុជា និង​លើ​ឆាក​អន្តរជាតិ​។ ក្រុមហ៊ុន Vtrust Appraisal Co., Ltd គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Zillennium Co., Ltd​។

​អំពី​ក្រុមហ៊ុន វី​ត្រាស់ អឹ​ព្រេ​ហ្ស​ល ឯ​.​ក (Vtrust Appraisal Co., Ltd)

​ក្រុមហ៊ុន​វី​ត្រាស់ អឹ​ព្រេ​ហ្ស​ល​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ ២០០៤ ដែលជា​ក្រុមហ៊ុន​ផ្តល់នូវ​សេវាកម្ម​ទាន់ពេលវេលា​និង​ត្រឹមត្រូវ ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​ជូន​ដល់​អតិថិជន​ក្នុងស្រុក និង​ក្រៅ​ស្រុក រួមមាន​ធនាគារ ក្រុមហ៊ុន​ឯកជន រូបវន្តបុគ្គល អ្នកធានា រដ្ឋាភិបាល និង​ភ្នាក់ងារ​ទិញ​លក់​អចលនទ្រព្យ​។​

​យើង​គឺជា​ក្រុមហ៊ុន​វាយតម្លៃ​ក្នុងស្រុក​ដែល​ឈានមុខ​គេ​លើ​ទីផ្សារ និង​ជា​ក្រុមហ៊ុន​តែមួយគត់​ដែល​ធ្លាប់​បានផ្តល់​សេវាកម្ម​វាយតម្លៃ​ជូន​ដល់​ក្រុមហ៊ុន​ដែល​វាយតម្លៃ​សម្រាប់​ត្រៀម​ចុះបញ្ជី​លើ​ទីផ្សារ​មូល​ប​ត្រ​។ ក្រុមហ៊ុន​របស់​យើង​ផ្តល់ជូន​នូវ​សេវាកម្ម​វាយតម្លៃ​អចលនទ្រព្យ វាយតម្លៃ​អាជីវកម្ម វាយតម្លៃ​ទ្រព្យសកម្ម និង​វាយតម្លៃ​ក្រុមហ៊ុន​មុន​ឡើង​ផ្សា​រមូល​ប​ត្រ​ផងដែរ​។​

​ជាមួយនឹង​បទពិសោធន៍​នៃ​ការវាយតម្លៃ​រយៈពេល​១៨ ឆ្នាំ​បានធ្វើឱ្យ​យើង​ប្រមូលផ្តុំ​នូវ​មូលដ្ឋាន​ទិន្នន័យ​ប្រតិបត្តិការ​អចលនទ្រព្យ​យ៉ាង​ទូលំទូលាយ​នៅ​ទូទាំងប្រទេស​កម្ពុជា​។ ក្នុងនាម​ជា​ក្រុមហ៊ុន​ដែល​ឈានមុខ​មួយ យើង​បាន​ផ្តល់ជូន​តម្លៃ​ទីផ្សារ​យ៉ាង​សុ​ក្រឹត្យ​ជាមួយនឹង​ការអប់រំ​ខ្ពស់ និង​ស្តង់ដារ​វាយតម្លៃ​ជ្ជា​ជីវៈ RICS និង IVS​។​

​បច្ចុប្បន្ន​យើង​កំពុង​ពង្រីក​ខ្លួន​ទៅ​ទូទាំងប្រទេស និង​កំណែទម្រង់​ទៅជា​ការវាយតម្លៃ​លើ​ប្រព័ន្ធ Online​។ ដើម្បី​អភិវឌ្ឍ​ន៏​បច្ចេកទេស​វាយតម្លៃ ក្រុម​អ្នកជំនាញ​របស់​យើង​ទាំងអស់ សុទ្ធសឹងតែ​ទទួលបាន​ការបណ្តុះបណ្តាល​ដោយ​អ្នកជំនាញ​នៅ​បរទេស​ដូចជា ប្រទេស​ហូ​ឡង់ អាមេរិក ម៉ាឡេស៊ី ថៃ​និង​សមាគម​វាយតម្លៃ​អាស៊ាន​។​

​អំពី ធនាគារ ហត្ថា

​ធនាគារ ហត្ថា គឺជា​ធនាគារ​មួយ​ក្នុងចំណោម​ធនាគារ​ឈានមុខ​ផ្សេងទៀត​នៅ​កម្ពុជា ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ធ្វើ​ប្រតិបត្តិការ​ធនាគារពាណិជ្ជ​ពី ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួងពាណិជ្ជកម្ម ចាប់ពី​ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២០​។ ជាមួយ​បទពិសោធន៍​ក្នុងការ​បម្រើសេវា​ហិរញ្ញវត្ថុ​ទៅកាន់​ប្រជាជន​កម្ពុជា​អស់​រយៈពេល​ជិត ៣០​ឆ្នាំ ក្រោយ​ការផ្លាស់ប្តូរ​មុខមាត់​ថ្មី​របស់ខ្លួន ធនាគារ ហត្ថា បាន​កែលម្អ និង​ដាក់ឱ្យ​ប្រើប្រាស់​បន្ថែម​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ជាច្រើន​ផ្សេងទៀត​ក្នុងនោះ​មានដូចជា​៖ ការធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​សេវា​ធនាគារ​ចល័ត (Hattha Mobile) ដាក់ឱ្យ​ប្រើប្រាស់​នូវ​សេវា​ផ្ទេរប្រាក់​ឆ្លង​ធនាគារ សេវា​ឥណទាន​វិ​បា​រូប​ន៍ សេវា​បញ្ញើ​សន្សំ​ផល​ច្រើន (HYSA Flexi and HYSA Corporate) និង​ការត្រៀមខ្លួន​ក្នុងការ​ផ្តល់ជូន​សេវា​ធនាគារ​ថ្មីៗ​ផ្សេងទៀត បន្ថែម​លើ​សេវា​ដែលមាន​ស្រាប់​ដូចជា​៖ សេវា​ឥណទាន សេវា​ប្រាក់​បញ្ញើ​សន្សំ សេវា​ផ្ទេរប្រាក់​ក្នុងស្រុក សេវា​អេ​ធី​អឹម សេវា​បើកប្រាក់​បៀវត្ស និង​ជា​អ្នក​ណែនាំ​លក់​សេវា​ធានារ៉ាប់រង​ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនម្នាក់ និងរឹបអូសថ្នាំជិត៥០គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

CMAC ផ្អាកដោះមីនបណ្ដោះអាសន្ន នៅខេត្តចំនួន៨ ក្រោយអាមេរិកផ្អាកផ្ដល់ជំនួយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

ព័ត៌មានជាតិ៨ ម៉ោង មុន

ខេត្តកំពត ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាង ៣ ម៉ឺននាក់ ក្នុងរយៈពេលពីរថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម៤ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

សន្តិសុខសង្គម៩ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

ចរាចរណ៍១៦ ម៉ោង មុន

ផ្លូវ ៦០ ម៉ែត្រ ទៀតហើយ! ស្ត្រីម្នាក់ ត្រូវរថយន្តស៊េរីទំនើបបុកពីក្រោយរបួសធ្ងន់

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម១០ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការ​ដ្ឋានថ្មី​ ដើម្បីបំពេញតម្រូវការការងារ

Sokha Hotels

ព័ត៌មានពេញនិយម