ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំមានភ្ញៀវទេសចរណ៍ត្រឹមតែជាង៣ពាន់នាក់ប៉ុណ្ណោះដើរកំសាន្តក្នុងឱកាសបុណ្យចូលឆ្នាំចិន ថយចុះ៧០%
ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណី ចិន វៀតណាម មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្តតាមតំបន់រមណីយដ្ឋាននានា ក្នុងខេត្តត្បូងឃ្មុំរយៈ៤ថ្ងៃនេះ ដោយគិតពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ គឺមានភ្ញៀវសរុបជាង៣ពាន់នាក់ បើធៀបឆ្នាំទៅឃើញថា ភ្ញៀវថយចុះរហូតដល់ជាង៧០ភាគរយឯណោះ ហើយមូលហេតុការថយចុះភ្ញៀវនេះ គឺដោយសារបងប្អូនប្រជាពលរដ្ឋពួកគាត់ខ្លាចមានការឆ្លងជំងឺកូវីដ១៩ នេះតែម្តង ។

លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ឲ្យដឹងថា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីប្រជាជនចិន និងវៀតណាមរយៈពេល០៤ថ្ងៃនេះ មានភ្ញៀវទេសចរណ៍មកទស្សនាខេត្តត្បូងឃ្មុំ សរុបមានចំនួន៣,០៥៥ នាក់ ដែលក្នុងនោះ ស្ត្រីចំនួន១,៦៧៤នាក់ ហើយភ្ញៀវបរទេសមានចំនួន០៣នាក់ផងដែរ ។ ធៀបឆ្នាំ២០២១ មានចំនួន ១០,២១១នាក់ ថយចុះ-៧០,០៨% ។ ការថយចុះភ្ញៀវនេះ បណ្តាលមកពី ប្រពលរដ្ឋយើងខ្លាចមានការឆ្លងរីករាលដាលជំងឺកូវីដ.១៩ ដែលជាជំងឺឆ្លងជាសកលនេះ ។

ក្នុងនោះផងដែរលោកប្រធានក៏បានចាត់មន្ត្រីមន្ទីរទេសចរណ៍បានផ្សព្វផ្សាយ នូវវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវិធានការ ៣ការពារ ៣កុំ ។
ផ្សព្វផ្សាយ ដើម្បីពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដែលត្រូវបានដាក់ឲ្យអនុវត្តដោយក្រសួងទេសចរណ៍ក៏បានណែនាំឲ្យម្ចាស់អាជីវកម្មរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ ហើយសរសេរតម្លៃឲ្យបានច្បាស់លាស់ក្នុងបញ្ជីមុខម្ហូប សម្រាប់ជូនភ្ញៀវដឹងមុន ។ យើងពង្រឹងការគ្រប់គ្រងនៅរមណីយដ្ឋាន ការកំណត់សមត្ថភាពផ្ទុក (Carrying Capacity) អតិបរមា ដែលអាចទទួលភ្ញៀវ និងមិនត្រូវទទួលភ្ញៀវលើសចំណុះជាដាច់ខាត ។ បានជួយណែនាំឲ្យភ្ញៀវទេសចរដែលទៅកម្សាន្តនៅតំបន់រមណីយដ្ឋានឲ្យពួកគាត់វេចខ្ចប់ ទុកដាក់សំរាមក្នុងធុងសំរាម និងត្រូវជួយថែរក្សាបរិស្ថានជាដើម ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តក៏បានបញ្ជាក់ទៀតថា ខេត្តត្បូងឃ្មុំរបស់យើងមានរមណីយដ្ឋានសំខាន់ៗ ចំនួន៩កន្លែងរួមមាន.១.រមណីយដ្ឋាន ទឹកធ្លាក់ហោង ២.រមណីយដ្ឋាន ហ្លួងស្តេចកន ៣.ភូមិនេសាទ (មាត់ឃ្មង់) ៤.រមណីយដ្ឋាន ព្រះធាតុបាស្រី ៥.រមណីយដ្ឋាន តាសែដូងក្អូប ៦.រមណីយដ្ឋាន អូក្តូង ៧.រមណីយដ្ឋាន បឹងក្រចាប់ ៨.រមណីយដ្ឋានឬស្សីឈូករ័ត្ន និងទី៩.គឺរមណីយដ្ឋាន ភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ ៕
អត្ថបទ៖ សាន វិឡែម






-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ