សន្តិសុខសង្គម
អាជ្ញាធរចុះបិទការដ្ឋានស្តារបឹងពារាំងបណ្តោះអាសន្នក្រោយបង្កហិង្សាដាក់គ្នា
កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយរដ្ឋបាលក្រុងសៀមរាប នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចុះបិទការដ្ឋានជីកដីចំនួន២ ដែលបានទទួលការអនុញ្ញាតឲ្យជីកស្តារបឹងពារាំងក្នុងតំបន់អភិរក្សត្រីមេពូជបឹងពារាំង ស្ថិតក្នុងសង្កាត់ជ្រាវ ក្រោយពីម្ចាស់ការដ្ឋានទាំង២នេះបានផ្ទុះអំពើហិង្សាដាក់គ្នាទៅវិញទៅមកបង្កជារបួសស្នាម។

លោក ហាប់ ដា ប្រធានសហគមន៍ចុងឃ្នៀស បានឲ្យដឹងថា លោកត្រូវបានលោក សាន្ត រដ្ឋស៊ីង ជាម្ចាស់គ្រឿងចក្រ និងក្រុមហ៊ុនជីកដីវាយចំនួន២ដៃ និងប្រមាថដល់អាយុជីវិតគាត់ថែមទៀត។ លោកបន្តថា ចំពោះករណីនេះលោកបានប្តឹងទៅសមត្ថកិច្ចដើម្បីជួយរកយុត្តិធម៌ដោយទាមទាសំណងជំងឺចិត្តចំនួន២ម៉ឺនដុល្លារ និងស្នើឲ្យសមត្ថកិច្ចចាត់ការទៅលើជនបង្កតាមផ្លូវច្បាប់។ ចំណែកភាគីខាងលោក សាន្ត រដ្ឋស៊ីង បានបដិសេធថា លោកមិនបានវាយលោក ហាប់ ដា ប្រធានសហគមន៍ចុងឃ្នៀសនោះទេ។

ពាក់ព័ន្ធករណីនេះដែរ លោក ហាយ យ៉ង់ តំណាងរដ្ឋបាលក្រុងសៀមរាប ដែលដឹកនាំកម្លាំងចុះបិទការដ្ឋាននេះ បានឲ្យដឹងថា ការបិទការដ្ឋានជីករណ្តៅដីក្នុងបឹងពារាំងទាំងពីរកន្លែងនេះ គឺធ្វើទៅតាមបញ្ជាថ្នាក់លើ។ លោកបន្តថា ក្រុមហ៊ុនជីកដីទី១ គឺស្ថិតក្រោមការគ្រប់គ្រងរបស់សហគមន៍បឹងពារាំង ដែលមានឈ្មោះ សាន្ត រដ្ឋស៊ីង ជាម្ចាស់គ្រឿងចក្រ និងក្រុមហ៊ុនជីកដីទី២ គឺស្ថិតក្រោមគ្រប់គ្រងរបស់សហគមន៍នេសាទចុងឃ្នៀស ដែលមានឈ្មោះ ហាប់ ដា ជាម្ចាស់គ្រឿងចក្រ ហើយការឈានទៅដល់បិទការដ្ឋាននេះ ដោយមូលហេតុក្រុមហ៊ុនជីកដីទាំងពីរ ធ្វើការមិនសហការគ្នា បង្កភាពអនាធិបតេយ្យ ដឹកជញ្ជូនដីមិនបានបាញ់ទឹកតាមផ្លូវ ដែលបង្កឲ្យមានការហុយដីធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋហើយឈានដល់ការប្រើហិង្សាបង្កជារបួសស្នាម។

លោក ហាយ យ៉ង់ បន្ថែមថា ក្នុងកិច្ចសន្យាក្រុមហ៊ុនខាងលើត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួន ប៉ុន្តែពួកគេបំពានកិច្ចសន្យាហើយបង្កជារបួសស្នាមថែមទៀត ហេតុនេះហើយទើបថ្នាក់លើសម្រេចបិទអាជីវកម្មបែបនេះ ហើយការបិទការដ្ឋានជីកដីក្នុងតំបន់អភិរក្សត្រីមេពូជបឹងពារាំងនេះ គឺមិនមានថ្ងៃកំណត់ឡើយ ប្រសិនបើគ្មានបញ្ជាពីថ្នាក់លើ។ លោក ហាយ យ៉ង់ បន្តថា ចំពោះរឿងបង្កបួសស្នាមនោះជាបទល្មើសព្រហ្មទណ្ឌ ដូច្នេះទុកឲ្យសមត្ថកិច្ចជំនាញអនុវត្តតាមនិតិវិធី ។

គួរបញ្ជាក់ថា បឹងពារាំងជាតំបន់អភិរក្សត្រីមេពូជ ដ៏សំខាន់មួយក្នុងខេត្តសៀមរាប ដែលត្រូវបានអនុញ្ញាតឲ្យមានការជីកស្តារដើម្បីរក្សាទឹកសម្រាប់សង្គ្រោះត្រី និងសត្វស្លាបនារដូវប្រាំងព្រោះទីនោះក៏មានភ្ញៀវទេសចរណ៍និយមចូលចិត្តទៅទស្សនាផងដែរ៕
អត្ថបទ៖ កុសល




-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)