ព័ត៌មានជាតិ
ក្រសួងណែនាំឱ្យបាតុករអតីតបុគ្គលិកណាហ្គាវីលដ៍ទៅធ្វើតេស្ត ក្រោយរកឃើញស្ត្រីផ្ទៃពោះម្នាក់ឆ្លងអូមីក្រុង
ក្រសួងសុខាភិបាលបានណែនាំឱ្យក្រុមបាតុករអតីតបុគ្គលិកណាហ្គាវីលដ៍ទៅធ្វើតេស្តរកជំងឺកូវីដ១៩ ក្រោយរកឃើញស្ត្រីមានផ្ទៃពោះម្នាក់ជាបាតុករមានឆ្លងជំងឺកូវីដ១៩បម្លែងខ្លួនថ្មីប្រភេទអូមីក្រុង។
លោកសាស្ត្រាចារ្យម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឱ្យដឹងក្នុងសេចក្តីជួនដំណឹងនៅថ្ងៃទី០៤កម្ភៈនេះថាដោយពិនិត្យឃើញការឆ្លងរាលដាលជំងឺកូដ-១៩ ក្នុងចំណោមក្រុមបាតុករអតីតបុគ្គលិកណាហ្គាវីលដ៍ ក្នុងអំឡុងពេលធ្វើបាតុកម្មនៅខាងមុខស្ថានទូតអូស្ត្រាលី គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមជម្រាបជូនក្រុមបាតុករទាំងអស់ឱ្យបានជ្រាបថា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ មានបាតុករជាស្រ្តីម្នាក់បានទៅពិនិត្យផ្ទៃពោះ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ជាប្រភេទអូមីក្រុង បញ្ជាក់ដោយមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

លោករដ្ឋមន្ត្រីបានបន្តថាដូច្នេះ ដើម្បីបញ្ចៀសការឆ្លងរីករាលដាលជំងឺកូដ ១៩ ជាពិសេសប្រភេទអូមីក្រុង ក្នុងទ្រង់ទ្រាយធំ សូមបាតុកទាំងអស់ទៅយកសំណាកដើម្បីធ្វើតេស្តរកវីរុសកូវីដ ១៩ នៅទីតាំងដែលបានកំណត់ ស្ថិតនៅក្នុងកោះពេជ្រ ក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃជូនដំជើងនេះតទៅ។

លោករដ្ឋមន្ត្រីបានព្រមានថា បុគ្គលទាំងឡាយណាដែលមិនបានអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ត្រូវទទួលទោសតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី ១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតជាធរមាន។ ក្នុងករណីមានបុគ្គលណាម្នាក់ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក ឬធ្វើការព្យាបាលទៅតាមរោគវិនិច្ឆ័យរបស់ក្រុមគ្រូពេទ្យ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?