ព័ត៌មានជាតិ
ផ្ទះសម័យអាណានិគមបារាំងអាយុ ៩១ ឆ្នាំ នៅផ្សារក្រោម កំពុងដំណើរការវាយកម្ទេចចោល
ផ្ទះថ្មទ្រុឌទ្រោម ១៣ ល្វែង ដែលមានអាយុកាល ៩១ ឆ្នាំ ហើយនោះនៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បាននិងកំពុងដំណើរការវាយកម្ទេចចោលហើយ។
បុរសម្នាក់ជាមេការការទទួលខុសត្រូវ ក្នុងការវាយកំទេចផ្ទះថ្ម ១៣ ល្វែងនេះ នៅព្រឹកថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២២ បាននិយាយឲ្យដឹងថា ក្រុមហ៊ុនលោកបានដំណើរការវាយកម្ទេចផ្ទះថ្មនេះ បានរយៈពេលបីថ្ងៃហើយ និងប្រហែលជាង ១០ ថ្ងៃទៀត និងវាយកម្ទេចបានរួចរាល់។ លោកមេការបានបន្តឲ្យដឹងថា ក្រោយពីការវាយកម្ទេចផ្ទះថ្មនេះ បាន ៣ ល្វែង លោកពិនិត្យឃើញថា គុណភាពបេតុង បានពុកផុយហើយ ចំណែកដែកសរសៃពិដានភាគច្រើនក៏បានច្រែះចាប់ខូចគុណភាពអស់ ហើយដែរ គឺមានតែយកទៅស្លផលិតជាដែកថ្មីតែប៉ុណ្ណោះ។ ចំពោះថ្លៃឈ្នួលវាយកម្ទេចផ្ទះ ១៣ ល្វែងនេះ លោកមេការពុំបានដឹងថ្លៃឡើយ គឺទាល់តែសួរទៅប្រធានក្រុមហ៊ុននៅឯទីក្រុងភ្នំពេញ ។
បុរសជាមេការបានបញ្ជាក់ទៀតថា ចំពោះការសាងសង់ផ្ទះថ្មទាំង ១៣ ល្វែងនេះឡើងវិញ គឺម្ចាស់ផ្ទះទាន់ចរចាតម្លៃត្រូវជាមួយក្រុមហ៊ុន ដែលត្រូវសាងសង់ផ្ទះល្វែងនេះឡើងវិញនោះឡើយ។ដោយឡែកប្រភពពីប្រជាពលរដ្ឋនៅជិតផ្ទះល្វែងនេះ បានឲ្យដឹងថា ថ្លៃឈ្នួលវាយកម្ទេចផ្ទះថ្ម ១៣ ល្វែងនេះ ក្នុងមួយល្វែងៗត្រូវចំណាយប្រាក់ប្រមាណ ១៧០០ ដុល្លារ។
លោក ហ៊ីង ភ័ពមិនា អភិបាលរងក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា កាលពីសប្តាហ៍មុនអាជ្ញាធរខេត្ត បានចេញលិខិតអនុញ្ញាតឲ្យម្ចាស់ផ្ទះទាំងបីល្វែងជួលក្រុមហ៊ុនកម្ទេចផ្ទះថ្មទ្រុឌទ្រោម ១៣ ល្វែងនេះចោលហើយ។ដោយម្ចាស់ផ្ទះត្រូវចរចាថ្លៃឈ្នួលវាយផ្ទះថ្មើរនេះជាមួយក្រុមហ៊ុនឲ្យខ្លួនឯង។ ចំពោះការសាងសង់ផ្ទះនេះឡើងវិញក៏ដូចគ្នាដែរ គឺម្ចាស់ផ្ទះត្រូវចរចាតម្លៃសាងសង់ផ្ទះឡើងវិញជាមួយក្រុមហ៊ុនដោយខ្លួនឯង។ ចំណែកអាជ្ញាធរខេត្តគ្រាន់តែជាអ្នកជួយសម្របសម្រួលផ្លូវច្បាប់តែប៉ុណ្ណោះ៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ